Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ស្វាយរៀង ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ត្រីមាស​ទី​២ ឆ្នាំ​២០១៨

spot_img

​ខេត្ត​ស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១១​កើត ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង មាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​ត្រីមាស​ទី​២ ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្ត ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ។​

​ក្នុង​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក​ជា​អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ស្វាយរៀង លោក​តំណាង​សាលាដំបូង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​សាលាខេត្ត ប្រធាន​ច្រកទ្វារព្រំដែន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ ដល់​គ្រប់​បណ្ដា​មន្ទីរ​-​អង្គភាព ក្រុង ស្រុក មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​សហការ​យ៉ាង​សកម្ម​ចូលរួមចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​ក្នុង​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន ការផ្ដល់សេវា​សាធារណៈ និង​ការថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​បាន​ល្អប្រសើរ ព្រមទាំង​បាទ​ដោះស្រាយ​បញ្ហា ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨​នេះ ។

​ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ឲ្យ​បន្ត​យកចិត្តទុកដាក់​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន ដើម្បី​ថែរក្សា​នូវ​សន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​បម្រើ​ផលប្រយោជន៍ សេចក្ដីត្រូវការ និង​សំណើ សំណូម​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​នៅក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០១៨ ជា​ពិសេស​ការសហការ​រៀបចំ​ការងារ​សំខាន់ៗ​មួយចំនួន តួ​យ៉ាង​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ និង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ជាដើម ដោយឡែក មន្ទី​-​អង្គភាព និង​ក្រុង ស្រុក​ពាក់ព័ន្ធ ត្រូវ​រៀបចំ​កែលម្អ​សោភ័ណភាព​ទាំង​ខាង​មុខ និង​ក្នុង​អង្គភាព​របស់​ខ្លួន​ឲ្យបាន​ស្អាតល្អ រៀប​ការ៉ូឡា​នៅតាម​បណ្ដា​ផ្លូវ​សំខាន់ៗ និង​គ្រប់​មន្ទីរ​-​អង្គភាព ពិនិត្យ​ទីតាំង​ក្នុង​ក្រុង​ស្វាយរៀង​សម្រាប់​ដំឡើង​បង្គន់​អនាម័យ​សាធារណៈ លាបថ្នាំ​លម្អ​នៅតាម​បុ​កឌៀរផ្លូវ ដើមឈើ និង​គំនូស​ចរាចរណ៍ ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​លើក​ទង់ជាតិ​ឲ្យបាន​គ្រប់​ខ្នង​ផ្ទះ រៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ទីប្រជុំជន​ឲ្យមាន​សណ្ដាប់ធ្នាប់ ចៀសវាង​កើតមាន​សំណង់​អនាធិបតេយ្យ រំលោភ​ដី​ចំណី​ផ្លូវ​ដែល​ធ្វើឲ្យ​ប៉ះពាល់​សោភ័ណភាព ៕ វ៉ៃកូ​

spot_img
×