Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហម​ខេត្ត​ស្វាយរៀង​នាំយក​អំណោយ​សង្គ្រោះ​បន្ទាន់​ទៅ​ជូន​ដល់​គ្រួសារ​ជនរងគ្រោះ​ដោយ​អគ្គិភ័យ​នៅ​ក្រុង​បាវិត​

spot_img

​ខេត្ត​ស្វាយរៀង ៖ បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​អនុសាខា​កាកបាទក្រហម​កម្ពុជា​ក្រុង​បាវិត ស្តីពី​ករណី​អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​អង្គារ ១១​កើត ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ​មីនា ឆ្នាំ ២០១៨ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បាន​ចាត់​ឲ្យ​ក្រុម​ការងារ​សាខា ដឹកនាំ​ដោយ លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​ទៅ​ចែកជូន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ​ឆេះ​ផ្ទះ​ដែល​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី (​ពេល​ម្ចាស់ផ្ទះ​មិន​នៅ​)​វេលា​ម៉ោង ៧​និង​៣០ នាទី យប់ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៨ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ ១ ខ្នង​ទំហំ ៤X៨ m សង់​ពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី រួម​នឹង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ទាំងស្រុង ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ៖ គ្រួសារ​រងគ្រោះ​ឈ្មោះ សួស ភា ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ប្រពន្ធ​ឈ្មោះ ម៉ម ឆាត់​ឆា អាយុ ២៧ ឆ្នាំ មាន​សមាជិក ៥ នាក់ រស់នៅ​ភូមិ​ព្រៃ​ទប់ សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត ។

ក្នុងឱកាស​នោះ លោកស្រី ពៅ សុភាព ហេរ​ញ្ញឹក​គណៈកម្មាធិកា​រ​សាខា តំណាង​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី អាណិតអាសូរ និង​ការសោកស្តាយ ចំពោះ​ឧបទ្ទវហេតុ​ដែល​បាន​បំផ្លាញ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​រងគ្រោះ​នាពេល នេះ ។ ជាមួយគ្នានេះ លោកស្រី ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ភ្លើង និង​ចរន្តអគ្គិសនី ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់ ជាពិសេស​ចំពោះ​បងប្អូន​ដែល​ប្រើប្រាស់​ផ្ទាំង​សូ​ឡា ត្រូវមាន​ការប្រុងប្រយ័ត្ន ឧស្សាហ៍​ត្រួតពិនិត្យ ជៀសវាង មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជា​យថាហេតុ ហើយ​សូម​កុំ​អស់សង្ឃឹម ត្រូវ​ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ ព្រោះ​អំណោយ​ដែល​បាន​ផ្តល់ជូន​ពេលនេះ អាច​ជួយ​សម្រាល​ការលំបាក​បាន​មួយគ្រា​ប៉ុណ្ណោះ ។

​អំណោយ​ដែល​បាន​ចែក​ជូន​មាន​អង្ករ ៥០ គ​.​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេល​បត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១ ថវិកា ១,៥០០,០០០ រៀល ក្នុងនោះ​ថវិកា​របស់​សាខា ៤០០,០០០ រៀល ឯកឧត្តម ជ័យ សុន ១,០០០,០០០ រៀល និង​ថវិកា​ក្រុមការងារ​អនុសាខា​ក្រុង ១០០,០០០ រៀល ៕ វ៉ៃកូ​

spot_img
×