Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀមកម្លាំង​ជាង​១២​ម៉ឺន​នាក់ សម្រាប់​ការពារ​សន្តិសុខ ក្នុង​ព្រះរាជ​ពិធី​ប​បុណ្យអុំទូក

spot_img

ភ្នំពេញៈ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយក ដ្ឋា​ន​អង្គរក្ស នៃ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កិច្ចប្រជុំ​ផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាស​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដោយមាន​ការចូលរួម​ពី​មន្ត្រី​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ នេះ នៅ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ទូច ណារ៉ុថ បាន​ថ្លែងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្តទៅ​ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២-៣-៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅតាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​ន​បរមនាថ នរោត្តម សីហមុនី ព្រម​ហា​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​អគ្គ​ស្នងការរង​នគរបាលជាតិ បាន​បញ្ជាក់ថា ប្រើប្រាស់​កម្លាំង​សរុប ១២.២៨៥​នាក់ ដាក់ពង្រាយ​នៅ​តំបន់ A ចំនួន ១១.៨៣៦​នាក់​។ តំបន់ a1 ព្រះបរមរាជវាំង​កម្លាំង​២៦០​នាក់ ការពារ​ព្រះរាជ​សុវត្ថិភាព​ព្រះមហាក្សត្រ​។ តំបន់ a2 វេទិកា​បុណ្យអុំទូក កម្លាំង​ចំនួន​៤៨៥​នាក់ ការពារ​ព្រះរាជ​សុវត្ថិភាព​ព្រះមហាក្សត្រ សម្តេច ឥស្សរជន​ជាន់ខ្ពស់​៕ ដោយ ៖ វិចិត្រ​

spot_img
×