Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​នឹង​ស្រី​ស្រស់​រុស្ស៊ី​មាន​ជើងវែង​បំផុត​ពិភពលោក​… ១,៣២​ម៉ែត្រ​

spot_img

កាសែត DailyMail របស់​អង់គ្លេស​ថ្មីៗ​នេះ​ឲ្យ​ដឹងថា សៀវភៅ​ឯកទគ្គកម្ម​Guinness បានប្រកាស​ជា​សាធារណៈ​អំពី​មនុស្ស​ដែលមាន​ឯកទគ្គកម្ម​ថ្មីៗ​បំផុត​។​

    ​តាម​នោះ​នារី​វ័យ​២៩​ឆ្នាំ Ekaterina Lissina ជា​ការិនី​បាល់បោះ​អាជីព​ទទួលបាន​គោរមងារ “​នារី​មាន​ជើងវែង​បំផុត​ពិភពលោក ដែល​ជើង​របស់​នាង​មាន​ប្រវែង​១,៣២​សង់​ទី​ម៉ែត្រ​។​

ថ្មីៗ​នេះ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​នៅ​អង់គ្លេស​គេ​បាន​ត្រៀម​ទុក​MC២​នាក់​អង្គុយ​ជាមួយ​Ekaterina Lissina ។ ជាមួយ​កំពស់ “​សាហាវ​” 205.74cm Ekaterina បាន​ទាក់ទាញ​អារម្មណ៍​របស់​ទស្សនិកជន​ពាសពេញ​ពិភពលោក​។​

​ដោយមាន​ជើងវែង​ពិសេស​បែបនេះ Ekaterina ពាក់​ស្បែកជើង​លេខ ៤៧​។ នាង​ត្រូវបាន​ទទួលស្គាល់ថា នារី​ខ្ពស់បំផុត​របស់​ប្រទេស​រុស្ស៊ី ។ នាង​ពោល​៖ “​ខ្ញុំ​ជឿថា ជើង​ដ៏​វែង​របស់ខ្ញុំ​ពិតជា​មាន​ប្រយោជន៍​ណាស់​ចំពោះ​បុព្វហេតុ​បាល់ ព្រោះថា​ពុំមែន​នរណា​ក៏មាន​ជើង​ដូច​ខ្ញុំ​ទេ​”​។​

​Ekaterina ធ្លាប់​ចូលរួម​ក្រុម​ជម្រើសជាតិ​បាល់បោះ​នារី ហើយ​ដណ្តើម​មេដាយ​ស្ពាន់​ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​។ កាលពី​អាយុ​១៦​ឆ្នាំ នាង​ត្រូវ​សម្រេចចិត្ត​ជ្រើស​រើសយក​បុព្វហេតុ​ជា​អ្នក​បង្ហាញ​ម៉ូត​កីឡាបាល់បោះ ហើយ​ចុងក្រោយ​នាង​បានជ្រើសរើស​ក្លាយជា​កីឡាការិនី​បាល់បោះ​។​

​វា​ពុំមាន​អ្វី​ចម្លែក​នោះទេ ព្រោះ​ឪពុក​របស់​Ekaterina មាន​កម្ពស់​១,៩៨​ម៉ែត្រ ម្តាយ​របស់​នាង​មាន​កម្ពស់ ១,៨៨​ម៉ែត្រ ហើយ​បងប្រុស​របស់​នាង Sergei មាន​កម្ពស់ ១,៩៨​ម លោក​Viktor Lisin ជា​ឪពុក​របស់​នាង​និយាយថា “​ពេល​កូនស្រី​របស់ខ្ញុំ​ចាប់កំណើត​ខ្ញុំ​ឃើញ​ជើង​របស់​វា​វែង និង​ជា​ផ្នែក​មួយ​ធំ​នៃ​រាងកាយ​ទាំងមូល​”៕​

spot_img
×