Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពល​ការិនី​ខ្មែរឥស្លាម​ម្នាក់​ទៀត​ហើយ ដែល​ចាញ់បោក​ក្រុមហ៊ុន​ខុសច្បាប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​អា​រ៉ាប៊ី សា​អ៊ូ​ឌី​ត​

spot_img

ភ្នំពេញ​៖ ពល​ការិនី​ខ្មែរឥស្លាម​ម្នាក់ ដែល​ចាញ់បោក​គេ​ទៅ​ធ្វើ​ការងារ តាម​ផ្ទះ នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត ឈ្មោះ ម៉ាន គី​រ៉ស់ អាយុ​២៨​ឆ្នាំ រស់នៅ​ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ តាមរយៈ​អ្នក​ជិតខាង ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​វៀតណាម​អ​នា​មឹក ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ជួយ​ឲ្យបាន​វិលត្រឡប់ មក​មាតុភូមិ​វិញ ដោយ​សុ​វត្ថ​ភាព កាលពី​យប់​ថ្ងៃ​ចន្ទ ១០​កើត ខែ​ចេត្រ ឆ្នាំរកា​នព្វស័ក​ព​.​ស​២៥៦១​ត្រូវ​និង​ថ្ងៃទី​២៦ ខែ មីនា ឆ្នាំ​២០១៨ នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល ពលការ​នី​រងគ្រោះ រូបនេះ បាន​ចាញ់បោក​មេខ្យល់​ជា​អ្នក​ផ្ទះ ជិតខាង​គ្នា បាន​ឃុបឃិត ជាមួយ ក្រុមហ៊ុន​អ​នា​មឹក​នៅ វៀតណាម នាំ​ទៅ​ធ្វើ​ការងារ ជា​ស្ត្រី​មេផ្ទះ​នៅ​ប្រទេស​អា រ៉ាប៊ីសាអ៊ូឌីត រយៈពេល​២​ឆ្នាំ មិន​បាន​ប្រាក់ខែ​អ្វី​ទាល់តែ សោះ ហើយ​ថែ​ទាំង​ម្ចាស់ផ្ទះ អ្វើ​បាប​ផ្លូវចិត្ដ ផ្លូវកាយ រាល់ថ្ងៃ និង​ដក់​ឯកសារ​(​ប៉ាស្ព័រ​)​ទុក​ទៀត ។ ដោយ ហេតុនេះ ទើប​ពល​ការិនី​រូបនេះ សម្រេចចិត្ដ​មករក ឲ្យ​ស្ថានទូក​កម្ពុជា ប្រចាំ​រដ្ឋ​គូ​វ៉ែត​ជួយ អន្ដរាគ​ម​ន៏ រួមសហការណ៏​ជាមួយ ក្រសួង​ការងារ ទើប ពល​ការិនី​រូបនេះ​បាន​វិលត្រឡប់ មក​ដល់​មាតុភូមិ​វិញ ដោយ​សុវត្ថិភាព ។​

​តាម​ការរៀបរាប់ ពី​ពលការ​នី​រងគ្រោះ ឈ្មោះ ម៉ាន គី​រ៉ស់ អាយុ ២៨​ឆ្នាំ រស់នៅ​ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ បានអោយដឹងថា ៖ រូបនាង​បាន ជឿ​តាម ការ​លួងលោម​ពី​មេខ្យល់​ប្ដី​ប្រពន្ធ​មួយគូរ ដែល​ត្រូវជា​បងប្អូន​ផង​នោះ អោយទៅ​ធ្វើការ​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត តាមរយៈ​ក្រុមហ៊ុន​នៅ​វៀតណាម មួយ​ដែល​មិន​ចាំ​ឈ្មោះ ។​

នាង​បន្ត​ថា​៖ ធ្វើ​ការងារ បាន​១​ឆ្នាំ​ជាង ម្ចាស់ផ្ទះ​ចាប់ផ្ដើម​រក​រឿង​នាង មិន​ផ្ដល់​ប្រាក់ខែ​នោះទេ នាង​ក៍​សួរ​ជាច្រើន លើក​ច្រើន​សារ ហើយ​មើល​ទៅលើ​ស្ថានភាព​មិន​ស្រួល នាង​សុំ​មក​ក្រុមហ៊ុន​វិញ ប៉ុន្តែ​បែ​ជា​ម្ចាស់ផ្ទះ​ហែក​ចោល​លិខិតឆ្លងដែន និង​ដក់​ឯកសារ​ផ្សេងៗ របស់​នាង​ទៀត ។​

ក្រុមហ៊ុន​អ​នា​មឹក ខាងលើ​ដែល​មិន​មាន​ប្រភព​ច្បាស់លាស់​នៅ​ប្រទេស វៀតណាម បាន​បោកប្រាស់​នាង​បន្តទៀត ដោយ​នាំ​ទៅ​ធ្វើការ​នៅ​ផ្ទះ​ផ្សេង​ទៀត ដោយ​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ ពី​ព្រឹក​រួចហើយ​វិល ល្ងាច រយៈពេល​៤​ខែ ដោយ​មិន​មាន​កម្រៃ​អ្វី​សោះ នាង​ក៍​សម្រេច​ស្វែងរក​ជំនួយ​តាម​រយៈ​ស្ថានទូត​ថៃ ស្ថានទូត​វៀតណាម ប៉ុន្តែ​គេ​មិន​អើពើ នាង​ក៍ស​ម្រេច ចិត្ដ ទៅ​ស្ថានទូត​គូ​វ៉ែត ជា​សំណាងល្អ ស្ថានទូត​គូ​វ៉ែត ក៍​បាន​យក​ដំណឹង​នេះ ទៅកាន់​រាជទូត​ខ្មែរ នៅ​ប្រទេស​អេ​ហ្ស៊ី​ប ដែល​មាន​លោក ស្មាន ម៉ា​ណាន ជា​រាជទូត ។ ពេល​ទទួលបាន​ដំណឹង​នេះ ភ្លាម លោក​អគ្គរាជ ទូត​ខ្មែរ​យើង ក៍​បាន​ទាក់ទង​មក​សិស្ស​និស្សិត ខ្មែរឥស្លាម​យើង ដែល​កំពុង​រៀន នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ជួយ ស្រាវជ្រាវ រក​ពល​ការិនី​នេះ ឲ្យមក​ជួប ហើយ​បំពេញ​ឯកសារ​ខ្លះ​ដើម្បី​ទាក់ទង​មក​ក្រសួង​ការងារ ដើម្បី​បញ្ជូន​ស្ត្រី​រងគ្រោះ​មក ដល់​កម្ពុជា​វិញ ។ ជា​ជោគជ័យ ស្ត្រី​រងគ្រោះ បាន​មកដល់​កម្ពុជា​វិញ នៅ​វេលា​ជិត​ម៉ោង​១០​យប់ ដោយ សុវត្ថិភាព​បំផុត ហើយ​នាង​ត្រូវបាន​ក្រុម​ការងារ លោក​ឧកញ៉ា អូស្មាន ហាស្សាន់ នាំ​ទៅ​សំរាក និង រៀបចំ​បញ្ចូនទៅ​ស្រុកកំណើត​វិញ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ ។​

សូម​បញ្ចាក់​ថា​៖ ស្ត្រី​រងគ្រោះ​រូប​នេះ​បាន​ចាញ់បោក មេខ្យល់ តាមរយៈ ប្ដី​ប្រពន្ធ​មួយគូរ លួងលោម​ឲ្យទៅ​ធ្វើ​ការងារ​តាម​ផ្ទះ នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត បាន​ប្រាក់ខែ​ច្រើន និង​បាន​យក​មក​ផ្គត់ផ្គង់​ជីវភាព​ធូរធារ ដូច្នេះ​នេះ​ជា​ការ​ទៅ ធ្វើការ​ដោយ ប្រថុយប្រឋាន​ខុសច្បាប់ ។​

បើទោះបី​យ៉ាងនេះ​ក្ដី ស្ត្រី​រងគ្រោះ​មិន​បាន​បង្ហាញ​អារម្មណ៍​ចង់​ប្ដឹងផ្ដល់​អ្នកណា​នោះ​ទេ ហើយក៍​ថ្លែងអំណរគុណ​ដល់​លោក ឧ​កញ្ញ៉ា អូស្មាន ហាស្សាន់ និង សហការី ទាំងអស់ ដែល​បាន​ខ្នះខ្នែង​ជួយ​នាង ឲ្យបាន​មក​ដល់​មាតុប្រទេស​វិ​ញ​ដោយ​សុវត្ថិភាព ។ នាង​ក៍​ផ្ដាំផ្ញើរ​ដល់​ពល​ការិនី និង​ពលរដ្ឋ​ទាំងអស់ បើ​ចង់​ធ្វើការ​នៅ ក្រៅប្រទេស សូម​ទៅ​តាមរយៈ​ក្រុមហ៊ុន​ស្របច្បាប់ និង​មាន​លក្ខណ​ការ ងារ ល្អ ត្រឹមត្រូវ ខ្លាច​ជួប​វាសនា​មិនល្អ​ដូចជា​នាង ។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​លោក ឧ​កញ្ញ៉ា អូស្មាន ហាស្សាន់ បាន​ជួយ​សង្គ្រោះ​នារី​រងគ្រោះ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​វិលត្រឡប់ មក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×