Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​ប្រាប់​ផង​ថា តើ​ជា​ស្វា​ដែល​មាន​មុខមាត់​ដូច​មនុស្ស ឬ​ជា​មនុស្ស​បន្លំ​ធ្វើ​ស្វា​? (Video inside)

spot_img

​ស្វា​១​ក្បាល មាន​មុខមាត់​ដូច​មនុស្ស បាន​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ “​ភ័យ​តក់ស្លុត​” នៅ​សួនសត្វ​មួយ​នា​ប្រទេស​ចិន​។ ម្យ៉ាងទៀត​វា​បាន​ធ្វើឲ្យ​អ្នក​និយម​អ៊ិន​ធើ​ណេ​ត​មាន​មតិ​ច្រើន​ផ្ទុយគ្នា​។​

​តាម Mirror ថ្មីៗ​នេះ ភ្ញៀវទេសចរ​ម្នាក់​ដែល​ចូល​ទៅ​ទស្សនា​សួនសត្វ​ខាងលើ បាន​ថត​ជា​ឃ្លីប​វីដេអូ​បង្ហាញ​ឲ្យឃើញ​នូវ​ទិដ្ឋភាព​ស្វាដែ​ល​មាន​ផ្ទៃមុខ​ដូចគ្នា​បេះបិទ​នឹង​មនុស្ស​។​

​ក្រោយពេល​បង្ហោះ​ឡើង​បណ្តាញ​សង្គម កាលពី​សប្តាហ៍​មុន​មាន​មនុស្ស​ជិត ២​លាន​នាក់ បាន​ទស្សនា​ឃ្លីប​នេះ​។ មតិ​មួយចំនួន​លើកឡើងថា វា​គឺជា​ស្វា​ដែល​មាន​មុខមាត់​ដូច​មនុស្ស​។ ខណៈពេល​មនុស្ស​មួយចំនួន​ទៀត​និយាយថា ពុំ​ទាន់​ប្រាកដ​ជា​ស្វា​ទេ វា​អាច​ជា​បុគ្គលិក​នៅក្នុង​សួនសត្វ​តុបតែង​បន្លំ​ធ្វើ​ជា​ស្វា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​។​

​ទោះ​យ៉ាងណា​មនុស្ស​មួយ​ក្រុម​ទៀត​និយាយថា ៖ កែវភ្នែក​របស់​សត្វ​នេះ​ហាក់ដូចជា​ចង់​ប្រាប់​រឿង​អ្វី​មួយ​នោះ​!​។ វា​ហាក់ដូចជា​ស្លន់ស្លោរ​ស្វែងរក​អ្វីមួយ​។ ចន្ទ្រា​

​ចុះ​ប្រិយមិត្ត​វិញ​យល់​យ៉ាងម៉េច​ដែរ​?

spot_img
×