Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នកវិទ្យាសាស្ត្រ​ស្វីស រកឃើញ​ប្រូតេអ៊ីន​ថ្មី​មួយ​ដែល​អាច​ប្រឆាំង​នឹង​មហា​រីកថ្លើម​

spot_img

​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​មួយក្រុម​នៅ​សកល​វិទ្យាល័យ Basel ប្រទេស​ស្វីស ទើប​ប្រកាសថា ពួកគេ​ទើប​រកឃើញ​ប្រភេទ​ប្រូតេអ៊ីន​ថ្មី​មួយ​អាច​ប្រឆាំង​តប​នឹង​ជំងឺមហារីក​មានឈ្មោះ​ថា LHPP ។ វា​ពុំ​ត្រឹម​មាន​ប្រសិទ្ធភាព​ក្នុង​ការគាបសង្កត់​កោសិកា​មហារីក​ថ្លើម​ដែល​រីក​ដាល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដើរ​តួនាទី​ជា​សញ្ញា​ជីវសាស្ត្រ​មួយ ជួយ​ដល់​ការ​វិនិច្ឆ័យ​និង​ប៉ាន់​ប្រមាណ​អំពី​កម្រិត​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ​ឲ្យដឹងថា បណ្តា​ដុំ​ពក​មហារីក​ថ្លើម​ច្រើន​កកើត​ពី​កោសិកា​ដែល​រង​ការប្រែប្រួល​ហ្សែ​ន ខណៈពេល​ដែល​កោសិកា​ទាំងនេះ វិវឌ្ឍន៍ ហើយ​បរិមាណ​របស់​វា​មាន​កំណើន​ដល់​កម្រិត​ពុំ​អាច​ត្រួតត្រា​បាន​។​

​បណ្តា​ប្រូតេអ៊ីន​ប្រឆាំង​មហារីក ដែល​ត្រូវបាន​រកឃើញ​មុននេះ អាច​ទប់ស្កាត់​ការរីកចម្រើន​ហួសហេតុ​លើស​កម្រិត​ធម្មតា ប៉ុន្តែ​ប្រសិទ្ធភាព​របស់​ពួកវា ច្រើន​ដើរ​អម​ជាមួយ​ក្រោយពេល​ដែល​កោសិកា​ទាំងនោះ​បាន​ក្លាយទៅជា​កោសិកា​មហារីក​ទៅហើយ​។​

​ចំពោះ LHPP វិញ​អ្នកវិទ្យាសាស្ត្រ​ពិនិត្យឃើញថា កង្វះ​ប្រូតេអ៊ីន​នេះ នឹង​បណ្តាល​ឲ្យ​កោសិកា​មហារីក​ថ្លើម​លូត​លាស់​លឿន​ជាង ហើយ​ដោយហេតុ​នេះ​ឯង​ឱកាស​សង្គ្រោះ​អ្នកជំងឺ​នឹង​ធ្លាក់​ចុះ​។​

​អ្នក​ដឹកនាំ​ក្រុម​ស្រាវជ្រាវ Sravanth Hindupur ឲ្យដឹងថា LHPP ច្រើន​មាន​ក្នុង​បណ្តា​ជាលិកា​នៃ​កោសិកា​ធម្មតា ប៉ុន្តែ​វា​ពុំ​មាន​នៅក្នុង​ជាលិកា​នៃ​កោសិកា​មហារីក​ទេ ។ ដូច្នេះ​ការបញ្ជូន​ព័ត៌មាន​តំណពូជ​ឲ្យទៅ LHPP វា​ពិតជា​អាច​ជួយ​ទប់ស្កាត់​ការលូតលាស់​នៃ​ដុំ​ពក​មហារីក ព្រមទាំង​រក្សាបាន​មុខងារ​ទាំងឡាយ​របស់​ថ្លើម ។​

​ក្រៅពី​នោះ​កម្រិត​ធ្ងន់ធ្ងរ​នៃ​អ្នក​ជំងឺមហារីក​ថ្លើម​និង​អាយុ​ជា​មធ្យម​នៃ​អ្នក​ជំងឺមហារីក​ទាំងនេះ ក៏​មាន​ទាក់ទិន​ដល់​បរិមាណ​របស់ LHPP ។ នៅពេល​ពុំមាន​ប្រូតេអ៊ីន​នេះ អ្នក​ជំងឺមហារីក​ថ្លើម​ត្រូវ​ស្លាប់​ក្នុង​រយៈពេល​ជា​មធ្យម​ឆាប់​ជាង ២​ឆ្នាំ ។ ហេតុនេះ LHPP មាន​សារៈប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការ​បែងចែក​ប្រភេទ​ដុំ​ពក​មហារីក និង​ព្យាបាល​ជំងឺ​នេះ​៕ ចន្ទ្រា

 

spot_img
×