Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​វះកាត់​ប្តូរ​ភេទ​ជិត​រួចរាល់​ទើប​ដឹងថា ខ្លួន​ស្រឡាញ់​មនុស្ស​ស្រី​សោះ​

spot_img

​ក្រោយពេល​ចំណាយ​ប្រាក់​អស់ ៥០.០០០​ផោន​អង់គ្លេស ដើម្បី​វះកាត់​ក្លាយ​ជា​នារី​ម្នាក់​ទើប Jolene ដឹងថា ខ្លួន​ត្រូវ​បាន​សម្រស់​ស្រី​ស្អាត​ទាក់ទាញ​ខ្លាំង​ជាង​។​

​ក្រោយ​ពី​ការវះកាត់​ច្រើន​លើក​បុរស​វ័យក្មេង​កាលពីមុន​ប្រែក្លាយ​ទៅ​ជា​នារី​ម្នាក់​ដ៏​ស្រស់ស្អាត និង​ទាក់ទាញ Jolene Dawson អាយុ​២២​ឆ្នាំ បាន​ចំណាយ​អស់​ដល់​ទៅ ៥០​ពាន់​ផោន​អង់គ្លេស ដើម្បី​កែ​ច្រមុះ ដើមទ្រូង កែ​ចង្ការ និង​ថ្ងាស​។ ក្រោយពេល​ទទួលបាន​រូ​ប​រាង​ដូច​ជា​នារី​ម្នាក់​ដ៏​សែន​ទាក់ទាញ​ក៏​ចាប់ផ្តើម​ទាក់ទង​ជាមួយ​បុរស​គ្រប់​វ័យ​ជាង ១០០​នាក់ ។ ប៉ុន្តែ​មួយរយៈ​ក្រោយមក Jolene បែរ​ជា​ពិនិត្យឃើញ​ខ្លួនឯង​ថា មាន​អារម្មណ៍​ចំពោះ​ស្រី​ស្អាត ច្រើន​ជាង​បុរស​។​

​ឆ្លងកាត់​បុរស​ជា​ង ១០០​នាក់ ទើប​ដឹងថា ខ្លួន​ចូល​ចិត្ត​ស្ត្រី​ទៅវិញ​ទេ ។ នាង​ឲ្យដឹងថា ៖ ខ្ញុំ​ពិតជា​សប្បាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ព្រោះ​ពុំ​ទាន់​បន្ត​ធ្វើ​ការវះកាត់ ដំណាក់កាល​ចុងក្រោយ​គឺ​… “​ប្អូន​តូច​” ។ វា​ពិតជា​សំណល់​ដែលមាន​ប្រយោជន៍​បំផុត ខ្ញុំ​ទើប​រកឃើញ​រឿង​ពិត​របស់​ខ្លួន​កាលពី​សប្តាហ៍​មុន ខណៈពេល​ដែល​បាន​សាកល្បង​រួម​សប្បាយ​ជាមួយ​បុរស​និង​នារី​ម្នាក់ ។ ខ្ញុំ​ពិនិត្យឃើញ​ខ្លួនឯង​ថា ប្រាកដ​ណាស់​ខ្ញុំ​មាន​ភាព​សុខ​ស្រួល​ជាមួយ​នារី​ជាង​បុរស​។​

​ប៉ុន្តែ​ខ្ញុំ​ក៏​ពុំ​មាន​ការ​ស្តាយក្រោយ​ឡើយ ។ ខ្ញុំ​បាន​រកឃើញថា ខ្ញុំ​ធ្លាប់​គិត​ឃើញ​ថា ខ្លួន​ខ្ញុំ​មិន​ចង់​នៅ​ជា​បុរស ប៉ុន្តែ​ក្រោយពេល​ដែល​នៅ​ប្រកៀកប្រកើយ​ជាមួយ​នារី ទើប​យល់​ច្បាស់​អំពី​ភេទ​ពិត​របស់​ខ្ញុំ ។ ចុងក្រោយ Jolene ប្រាប់ថា ខ្លួន​មាន​ជំហាន​អន្តរកាល​ផ្លូវភេទ​ចំនួន ៣ ៖ ដំបូង​គឺជា​ជីវិត​របស់​មនុស្ស​ម្នាក់​ដែល​ស្រឡាញ់​ប្រុស​ដូចគ្នា ក្រោយមក​គឺ​ជា​អ្នក​ត្រូវបាន​ប្តូរ​ភេទ ហើយ​ចុងក្រោយ​គឺ​ក្លាយ​ជា​នារី​ស្រឡាញ់​ភេទ​ដូចគ្នា ។ នាង​ប្រាប់​បន្ថែមថា ខ្លួន​នឹង​បន្ត​សុ​ក្រិត​ភាព​ខ្លួនឯង​ឲ្យមាន​រូបរាង​ខាងក្រៅ​ដូច​ជា​នារី​ពិតៗ ហើយ​ក៏​នឹង​បន្ត​ការស្រឡាញ់ “​នារី​” ដូចគ្នា​ព្រោះ​ប្រាកដ​ណាស់​ខ្ញុំ​នៅ​មាន “​ប្អូន​តូច​” ៕ លី​សា​

spot_img
×