Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ធ្លាក់ចុះ គួរ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​កិច្ច​ការដែល​នៅ​សេសសល់​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការស្វែងរក​លាភ​។ មនោសញ្ចេតនា កើត​មានរឿង​រំខាន​ចិត្តច្រើន​ក្នុង​រឿង​មនោ​ស​ញ្ចេ​នា​៕

​ឆ្នាំឆ្លូវ ៖ ការងារ​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រូវបាន​ថ្នាក់លើ​កោតសរសើរ​។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​។ មនោ​ញ្ចេ​ត​នា មានឱកាស​រកបាន​គូស្នេហ៍​៕

​ឆ្នាំខាល ៖ ការងារ កើតមាន​រឿង​ក្រៅ​បំណង​មួយចំនួន​។ លុយកាក់ មិនត្រូវ​ខ្ជះខ្ជាយ​ទៅក្នុង​ការទិញ​ទំនិញ គួរ​សន្សំសំចៃ​ឲ្យ​បាន​ច្រើន​។ មនោសញ្ចេតនា គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​៕

​ឆ្នាំថោះ ៖ ការងារ ត្រូវ​ម្ចាស់ការ សកម្ម​ជាង​មុន​ទើប​សង្ឃឹម​បាន​ឈានឡើង​ខ្ពស់​ក្នុង​មុខតំណែង​។ លុយកាក់ ប្រយ័ត្ន​ថែរក្សា​កាបូប​ប្រាក់​ឲ្យ​គត់មត់​។ មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​យក​ឱកាសល្អ​នៅ​ចំពោះមុខ នោះ​មនោសញ្ចេតនា​នឹង​រីកចម្រើន​៕

​ឆ្នាំរោង ៖ ការងារ សភាព​ផ្លូវចិត្ត​មិនល្អ​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​ការងារ ។ លុយកាក់ គួរស្វែងយល់​យោបល់ គ្រប់គ្នា​មុនពេល​បញ្ចេញ​ដើមទុន​រកស៊ី​។ មនោសញ្ចេតនា មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​៕

​ឆ្នាំម្សាញ់ ៖ ការងារ មិនបាន​ល្អ ការ​ខំប្រឹងប្រែង​ទាំង​អម្បាលម៉ាន​របស់​អ្នក​មិន​ត្រូវបានគេទទួលស្គាល់​។ លុយកាក់ ត្រូវ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​សមស្រប​បញ្ចៀស​ការ​ក្ស័យធន​។ មនោសញ្ចេតនា កើតមាន​ការឈ្លោះប្រកែក​ជាមួយ​គូស្នេហ៍​៕

​ឆ្នាំមមី ៖ ការងារ ជួប​សម្ពាធ​ច្រើន ។ លុយកាក់ មិនត្រូវ​ប្រញាប់ប្រញាល់​បោះទុន​រកស៊ី គួរ​សង្កេត​ឲ្យ​ម៉ត់ចត់ ទើប​មិន​មានការ​ស្តាយក្រោយ​។ លុយកាក់ មិនល្អ​ប្រសើរ ប្រភព​ចំណូល​មិន​ទៀត​ទាត់​។ មនោ​ស​ញ្ចេ​ត កើតមាន​ទំនាស់ អាក់អន់​ចិត្តនឹង​គ្នា ៕

​ឆ្នាំមមែ ៖ ការងារ មិនត្រូវ​ទទួលទាន​ស្រា​ច្រើន​ពេល​ពិភាក្សា​ការងារ​ជាមួយ​ដៃគូ ដើម្បី​បញ្ចៀស​ការនិយាយស្តី​ផ្តេសផ្តាស​។ លុយកាក់ ស្ថិរភាព តែ​ក៏​មិនគួរ​ចាយវាយ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា មិនល្អ​ប្រសើរ​មានរឿង​ខឹងសម្បារ​គ្នា​ទៅវិញទៅមក​៕

​ឆ្នាំវក ៖ ការងារ គួរ​ប្រមូលផ្តុំ​អារម្មណ៍​បំពេញការងារ​ឲ្យ​បានល្អ​ប្រយ័ត្ន​ពាក្យសម្តី​របស់​អ្នកធ្វើ​ឲ្យ​ខូចការ​ធំ ។ លុយកាក់ រីកចម្រើន​គ្រប់យ៉ាង​ពាក់ព័ន្ធ​ដល់​លុយកាក់​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន​។ មនោសញ្ចេតនា មានការ​ខ្វែងគំនិត​គ្នា ក្នុង​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំរកា ៖ ការងារ រង​សម្ពាធ​ច្រើន​នាំ​ឲ្យ​ផ្លូវចិត្ត​មិនល្អ ។ លុយកាក់ ស្ថានភាព​ហិរញ្ញ​ធ្លាក់ចុះ ប្រយ័ត្ន​ក្នុងការ​ចំណាយ មនោសញ្ចេតនា គួរ​បង្កើត​ភាព​រ៉ូ​មែន​ទិ​ក​ខ្លះ​ក្នុង​ទំនាក់ទំនង​ជាមួយ​គូស្នេហ៍ ៕

​ឆ្នាំចរ ៖ ការងារ​អំណោយផល​ល្អ មានឱកាស​ឡើង​តំណែង លុយកាក់ ចំណូល​ទាំង​ធំ​ទាំង​តូច​ហូរ​ចូល​យ៉ាង​សន្លឹក ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម ៕

​ឆ្នាំកុរ ៖ ការងារ លេចចេញ​ឱកាសល្អៗ​ច្រើន​ក្នុង​ការងារ ។ លុយកាក់ ជួប​សំណាងល្អ​ក្នុង​រឿង​លុយកាក់ លាភ​ចូល​ដល់ផ្ទះ​។ មនោសញ្ចេតនា មានឱកាស​រកឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕​

spot_img
×