Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Reuters ៖ ខ្សែ​រថភ្លើង​ដែល​ដឹក​ប្រតិភូ​កូរ៉េ​បាន​ចាកចេញ​ពី​ក្រុង​ប៉េកាំង​ (Video inside)

spot_img

​ប្រភពពី Reuters ឲ្យដឹងថា នៅ​ថ្ងៃ​ទី ២៧ មីនា សន្តិសុខ​នៅ​ផ្ទះ​ភ្ញៀវ​ជាតិ​របស់​ចិន និង​ស្ថានីយ៍​រថភ្លើង​ប៉េកាំង បាន​វិលត្រឡប់​មក​សភាព​ធម្ម​តា​វិញ បន្ទាប់​ពី​ខ្សែ​រថភ្លើង​ពិសេស​ពណ៌​ខៀវ​ដែល​ត្រូវបាន​ចាត់ទុក​ថា ជា​យាន​ដឹកជញ្ជូន​ប្រតិភូ​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង មក​ទស្សនកិច្ច​ក្រុង​ប៉េកាំ​ង​បាន​ចាកចេញ​ពី​ប្រទេស​ចិន ។​

ខ្សែ​រថភ្លើង​ពណ៌​ខៀវ​អាច​ជា​យាន​ដឹក​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​មក​កាន់​ក្រុង​ប៉េកាំង​

​មុន​នោះ​កាសែត Chosun Ilbo របស់​កូរ៉េ​ខាងត្បូង បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​ចារកម្ម​ជាន់ខ្ពស់​ម្នាក់​ឲ្យដឹងថា ប្រតិភូ​ជាន់ខ្ពស់​ក្នុងនោះ​មាន​ទាំង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un បាន​ត្រឡប់​ទៅ​ក្រុង​ព្យុង​យ៉ាង​វិញ​ហើយ​។​

​កាសែត​កូរ៉េខាងជើង​ផ្សេង​មួយទៀត គឺ Hankyoreh ក៏​បាន​ផ្សាយ​ថា លោក Kim Jong Un មក​កាន់​ក្រុង​ប៉េកាំង​ដើម្បី​មក​ជួប​ប្រធាន​រដ្ឋ​ចិន​ស៊ី ជិន​ពៀន​។​

​មន្ត្រី​កូរ៉េខាងត្បូង​ឲ្យដឹងថា វិមាន​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​កំពុង​តាមដាន​យ៉ាង​ម៉ត់ចត់​នូវ​ការ​ថ្លែងការណ៍​ពី​ក្រុង​ប៉េកាំង ហើយក៏​បាន​ព្យាករណ៍​ពី​លទ្ធភាព​គ្រប់យ៉ាង​អាច​កើតឡើង​។​

​ទោះយ៉ាងណា​ក្រសួងការបរទេស​ចិន​មកទល់​ពេល​នៅ​មិន​ទាន់​បញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Kim Jong Un ឬក៏​ប្រតិភូ​តំណាង​កូរ៉េខាងជើង​ណាមួយ​ឡើយ​។​

​រូបភាព​មួយចំនួន​តាមរយៈ​ឃ្លីប បង្ហាញឲ្យឃើញថា មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un ពិតជា​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​ចិន​ដោយផ្ទាល់ ៕ សូ​យ​ន​

spot_img
×