អ្នកការទូតរុស្ស៊ីដែលត្រូវបណ្តេញចេញនៅស្ថានទូតពីអង់គ្លេស កំពុងលាគ្នានិងអ្នករួមអាជីពមុនឡើងយន្តហោះវិលទៅប្រទេសវិញ
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានពោលក្នុងកិច្ចសម្ពាសន៍ នៃកម្មវិធី “៦០នាទី” របស់ឆាណែលទូរទស្សន៍ Rossiya-1 ថា ៖ វិន័យរឹងដូចដែកថែមរបស់សហគមន៍អឺរ៉ុប។ យើងខ្ញុំដឹងច្បាស់ថា អ្នកណាស្ថិតនៅពីក្រោយសហគមន៍អឺរ៉ុប ៖ នោះគឺអង្គការ NATO ។ សហគមន៍អឺរ៉ុបជាអង្គការនយោបាយសំខាន់ចំពោះអង្គការ NATO ដ៏មានអំណាចស្ថិតនៅពីក្រោយ។
អ្នកនាំពាក្យរូបនេះ ពោលបន្តថា ៖ ភារកិច្ចរបស់ពួកគេគឺសំដៅមួលបង្កាច់រុស្ស៊ី ហើយអ្វីដែលយើងកំពុងឃើញនោះគឺជាផែនការប្រឆាំងរុស្ស៊ីរយៈពេលវែង។ នេះពុំមែនគ្រាន់តែជាបញ្ហាចំពោះប្រទេសរុស្ស៊ីទេ វាគឺជាបញ្ហាចំពោះពលរដ្ឋរុស្ស៊ី ។
ទស្សនៈរបស់រុស្ស៊ីគឺចនលនាការទូតប្រឆាំងរុស្ស៊ីប៉ុន្មានថ្ងៃមកនេះ ផ្តើមចេញពីអង្គការ NATO ដែលឈរបញ្ជាពីក្រោយខ្នង ។ គួររំលឹកថា នៅថ្ងៃ ២៦ មីនា ប្រទេសជាច្រើនបានប្រកាសបទបញ្ជាបណ្តេញអ្នកការទូតរុស្ស៊ីជាង ១៣០នាក់ ចេញពីប្រទេសខ្លួន ក្នុងនោះរួមមានជាអាទិ៍ ៖ អាមេរិក កាណាដា អ៊ុយក្រែន ន័រវេស អាល់បានី អូស្ត្រាលី និងប្រទេស ១៦ទៀត ជាសមាជិក EU ។ ដោយឡែកអាមេរិកបានបណ្តេញអ្នកការទូតរុស្ស៊ីរហូតដល់ ៦០នាក់ ។ ការវាយប្រហារផ្ទួនលើវិស័យការទូតបែបនេះ ដោយហេតុថា ប្រទេសទាំងនោះបានចោទប្រកាន់ថា រុស្ស៊ីបានដាក់ថ្នាំបំពុលខួរក្បាលដ៏កាចសាហាវមកលើចារកម្មរុស្ស៊ី Sergei Skripal និងកូនស្រី នាប្រទេសអង់គ្លេសកាលពីថ្ងៃទី ៤ មីនា កន្លងមក ។ មកទល់ពេលនេះរុស្ស៊ីនៅតែបដិសេធការចោទប្រកាន់ខាងលើ ហើយប្រកាសថា ពួកគេនឹងមានវិធានការការទូតឆ្លើយតបវិញ៕ សូយន