Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន ឧត្តមសេនីយ៍​យោធា​ក្លែងក្លាយ ចោទប្រកាន់​បី​បទល្មើស​

spot_img

​ភ្នំពេញ ​៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឧត្តមសេនីយ៍​យោធា​ក្លែងក្លាយ ដែល​បន្លំ​ខ្លួន​ប្រើ​ឈ្មោះ​ស្ថាប័ន​កងយោធពល​ខេមរភូមិន្ទ (​ពាក់​ផ្កាយ​៣) និង​លាង​លុយ​ខ្មៅ ពី​បទ​ចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ ប្រើប្រាស់​អាវុធ​ក្លែងក្លាយ និង​ក្លែង​ឯកសារ​សាធារណៈ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ ។​

​ជនជាប់ចោទ​ឈ្មោះ ឡូត ហេង ហៅ​អា​ម៉េង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ មុខរបរ យោធា​ក្លែងក្លាយ ប្រើប្រាស់​ម្ចាស់​អាវុធ​ជ័រ និង​លុយខ្មៅ​ក្លែងក្លាយ និង​បក្ខពួក​ឈ្មោះ សន ប៊ុនថេង អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ឃ្លាំង សង្កាត់​ឫស្សីកែវ មុខរបរ​យោធា ក្លែងបន្លំ ជា​អ្នក​កាន់​អាវុធ ត្រូវបាន​តុលាការ​អនុញ្ញាត ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ក្រោយ​សួរ​នាំ​ហើយ​ថា​មិន​ជាប់​ពាក់ព័ន្ធ​។ ក្នុង​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ អាវុធខ្លី​ជ័រ​ប្រើ​ហ្គាស់​មួ​យ​ដើម ប្រាក់​ដុល្លារ​ខ្មៅ​ចំនួន​១៥​សន្លឹក ប្រាក់​ដុល្លារ​ចំនួន​១០៨០​ដុល្លារ ប្រាក់​រៀល​ចំនួន​២៥០០០​រៀល​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក SZ ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BW-8627 និង​អត្តសញ្ញាណប័ណ្ណ​យោធា​២​សន្លឹក​។​

​ការឃាត់ខ្លួន​ពួកគេ​នៅវេលា​ម៉ោង​ប្រមាណ​១១៖៣០​នាទី យប់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×