Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង ចាប់ដៃគ្នា ហើយ​ជល់​កែវ​នៅ​ប្រទេស​ស្វីស

spot_img

​តំណាងរាស្ត្រ​ជាន់ខ្ពស់​របស់​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​ចាប់ដៃ​គ្នា និង​រួម​គ្នា​ពិសារ​នំប៉័ង និង​ស្រា​ទំពាំងបាយជូរ​របស់​ស្វីស កាលពី​ថ្ងៃ​ទី ២៧ ខែ​មីនា ម្សិលមិញ​នេះ ។ វា​ជា​សញ្ញា​បង្ហាញឲ្យឃើញ​ពី​ការរ​លាយកំ​ណក​ធ្វើឲ្យ​ជាប់គាំង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មុននេះ -​សាក្សី​ម្នាក់​របស់​រយ​ទ័របាន​ឲ្យដឹង​យ៉ាង​ដូច្នេះ​។

​លោក Martin Chungong អគ្គលេខាធិការ​ជនជាតិ Cameroon របស់ IPU បាន​ពិនិត្យឃើញ​ផ្ទាល់​ភ្នែក​នូវ​អាកប្បកិរិយា​ស្និទ្ធស្នាល​រវាង​មន្ត្រី​រដ្ឋសភា​របស់​មន្ត្រី​កូរ៉េ​ទាំង​ពីរ​ពោលថា ៖ “​នេះ​គឺជា​សន្តិភាព ហើយ​គឺ​ជា​ការជួបជុំ​។ អរគុណ​សុ​ឆន្ទៈ​របស់​បណ្តា​មិត្ត​”​។​

​តំណាងរាស្ត្រ​ជា​ឥស្សរជន​នយោបាយ Young Chin ចាប់​ដៃ​ជាមួយ​លោក Ri Jong Hyok អនុប្រធានរដ្ឋសភា និង​ជា​នាយក​វិទ្យាស្ថាន​ឯកភាព​ជាតិ​កូរ៉េខាងត្បូង ឈរ​សង​ខាង​លោក Martin អគ្គលេខាធិការ​សម្ព័ន្ធ​ភាព​អន្តរ​សភា “IPU” ក្នុង​អង្គប្រជុំ​របស់ IPU លើក​ទី ១៣៨ នៅ Geneva ប្រទេស​ស្វីស ថ្ងៃទី ២៧ មីនា ២០១៨​។​

​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​បាន​ប្រសើរ​ឡើង​យ៉ាងខ្លាំង ក្រោយពេល​ដែល​កូរ៉េខាងត្បូង​បង្ហាញ​សុ​ឆន្ទៈ​ស្វាគមន៍​ចំពោះ​ប្រតិភូ​កីឡា និង​សិល្បៈ​របស់​កូរ៉េខាងជើង ចាប់តាំងពី​អូឡាំពិក​រដូវរងា Pyong Chang ។​

​ភាពស្និទ្ធស្នាល​រវាង​មន្ត្រី​ទាំងពីរ​ខាងលើ​នៅ​បាន​បង្ហាញ​ច្បាស់​ខណៈពេលដែល Chin និង លោក Ri បាន​ខ្វែង​ដៃ​គ្នា​ផឹកស្រា​។ លោក ជូ​ណុង បន្ត​ប្រាប់ថា “​វា​ពិតជា​និមិត្តរូប​នៃ​ការសម្រេចចិត្ត​ជម្រុញ​ចំណងទាក់ទង​រវាង​ភាគី​ទាំងសងខាង​… IPU ត្រៀម​ធ្វើជា​ស្ពាន​ត​ភ្ជាប់​សម្រាប់​ការឯកភាព​រវាង​ប្រទេស​ទាំង​ពីរ ។​

​នៅ​ថ្ងៃ ២៦ ខែ​មីនា លោក Ri បាន​ថ្លែង​សុន្ទរកថា ក្នុង IPU ថា យើង​មាន​បំណង​ជម្រុញ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​ពីរ​ឲ្យបាន​ប្រសើរជាង និង​ទទួលបាន​ការគាំទ្រ​របស់​អន្តរជាតិ និង​អំពាវនាវ​ឲ្យ​អាមេរិ​កផ្អាក​ការអនុវត្ត​បណ្តា​វិធានការ​ដាក់​ទណ្ឌកម្ម និង​ការបង្កើន​សម្ពាធ​។​

​លោក Chin និយាយ​ទៅកាន់​លោក Ri ថា ខ្ញុំ​គិតថា​នៅ​ជំនួប​លើក​ក្រោយ​យើង​នឹង​ទទួលបាន​ជំហាន​ធំធេង​ជាងនេះទៀត​៕ សូ​យ​ន

spot_img
×