Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ចេញទៅ​រក​ខ្យង​ពុំ​ឃើញ​ត្រឡប់មកវិញ អ្នកភូមិ​សង្ស័យ​ក្រពើ​ដ៏​ធំ​នេះ​ស៊ី ចាប់​វះ​ពោះ ពុទ្ធោ​អើយ ឃើញ​ហើយ​ស្ទើរ​គាំងបេះដូង (​មាន​វីដេអូ​)

spot_img

​នេះ​ជាហេតុ​ការណ៍​ដ៏​ស្លុតរន្ធត់​មួយ ដែល​បាន​កើតឡើង​នៅក្នុង​ភូមិ Maracanan នៃ​កោះ Borneo ។ កាលពី​ថ្ងៃទី​២៨ កុម្ភៈ បុរស​ម្នាក់​ឈ្មោះ Andi ASO Arang អាយុ ៣៦ ឆ្នាំ បាន​បាត់​ខ្លួន​បន្ទាប់ពី​គាត់​បាន​ចេញពីផ្ទះ ទៅរក​គ្រំ​ខ្យង​នៅឯ​ទន្លេ ។ ហើយ​ប្រពន្ធ​របស់គាត់ រួមជាមួយ​អ្នកភូមិ​ជាច្រើន​នាក់ បាននាំគ្នា​ទៅ​ស្វែងរក​គាត់ ។​

​ដំបូង ពួកគេ​បាន​រកឃើញ​ត្រឹមតែ​ម៉ូតូ និង​ស្បែកជើង​របស់គាត់​ប៉ុណ្ណោះ ។ ប៉ុន្តែ នៅ​ថ្ងៃ​បន្ទាប់ នៅលើ​ច្រាំងទន្លេ សាកសព​របស់គាត់ ត្រូវបាន​រកឃើញ​ដោយ​គ្មាន​ជើង​ទាំងពីរ និង​ដៃ​ឆ្វេង ។​

​យ៉ាងណាមិញ នៅ​ជិត​កន្លែង​សន្ម​ត់បា​ត់​ខ្លួន​បុរស​នេះ គេ​បាន​កត់សម្គាល់ឃើញ​សត្វ​ក្រពើ​ប្រវែង ៦ ម៉ែត្រ ដ៏​ធំ​១​ក្បាល ។ ប៉ូលីស​ក្នុង​តំបន់​បាញ់​ជាច្រើន​គ្រាប់ ដើម្បី​សម្លាប់​វា និង​បន្ទាប់ សាកសព​របស់​វា​ត្រូវបាន​អូស​ឡើង​ច្រាំង ។ ពុទ្ធោ​! ពិតជា​ស្លុតរន្ធត់​ណាស់ នៅពេល​វះ​ពោះ​របស់​វា ពួកគេ​ស្រាប់តែ​ឃើញ​ដៃ និង​ជើង​របស់​មនុស្ស​បែបនេះ ។​

​ទោះយ៉ាងណា ក្រោយពេល​រកឃើញ​ភស្តុតាង​ជាក់ស្តែង ក្រពើ​ដ៏​ធំ​ត្រូវបាន​សម្លាប់​នេះ ត្រូវបាន​អាជ្ញាធរ​ហៅ​អេស្កាវ៉ាទ័រ មក​ជីក​កប់​នៅក្បែរ​កន្លែងកើតហេតុ​ផងដែរ ៕​ ចន្ទី

spot_img
×