Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាក្សត្រ​យា​នី​អង់គ្លេស​ឈ្នះ​ជិត​៩​លាន​ដុល្លារ អាស្រ័យ​ដោយ​ចិញ្ចឹម​សេះ​ប្រណាំង​

spot_img

​សេះ​ពូជ​ប្រណាំង​សុទ្ធសាធ​របស់​មហាក្សត្រ​យា​នី Elizabeth II បាន​នាំមក​នូវ​ប្រាក់ចំណូល​៨,៨​លាន​ដុល្លារ ក្នុងអំឡុងពេល​ប្រណាំង​៣០​ឆ្នាំកន្លងមក​។​

មហាក្សត្រ​អង់គ្លេស​អង្អែល​សេះ​ប្រណាំង Dartmouth

​ប្រភព​CNN ថ្ងៃទី ២៥/១០​កន្លងមក មហាក្សត្រ​យា​នី Elizabeth II បាន​ក្លាយជា​ម្ចាស់​សេះ​ប្រណាំង ទី​១១ នៅ​អង់គ្លេស​ក្នុងអំឡុង​៣០​ឆ្នាំកន្លងមក ហើយ​បានទទួល​ប្រាក់រង្វាន់​នៃ​ជោគជ័យ​ទាំងនោះ​ដល់​ទៅ 8,8 លាន​ដុល្លារ ។​

​ឆ្នាំ​២០១៦ គឺជា​ឆ្នាំ​ដែល​ព្រះអង្គ​ទទួលបាន​ប្រាក់រង្វាន់​ច្រើនជាងគេ គឺ​ដល់​ទៅ 731.413 ដុល្លារ ដែលជា​ប្រាក់រង្វាន់​បានមកពី​ការប្រណាំង​សេះ​។ ក្នុងអំឡុង​១០​ខែ នៃ​ឆ្នាំ​២០១៧​នេះ សេះ​ប្រណាំង​របស់​ព្រះអង្គ​ទទួលបាន​ជ័យជំនះ​២០​លើក និង​នាំមក​នូវ​ប្រាក់រង្វាន់ 542.531​ដុល្លារ​។ សេះ​ប្រណាំង​ល្អ​បំផុត​របស់​ព្រះអង្គ​ឈ្មោះ Dartmouth​។​

មហាក្សត្រ​យា​នី​អង់គ្លេស​ជិះសេះ Windsor ព្រះអង្គ​មានការ​ងប់​ង​ល់​ជាមួយ​សេះ​តាំងពី​នៅ​តូច​ម្លេះ មហាក្សត្រ​យា​នី​អង់គ្លេស​នៅបាន​ថ្វាយ​កាដូរ​ពូជ​សេះ​Shetland ពេល​មាន​ព្រះជន្ម​៤​ឆ្នាំ ហើយ​តាំងពី​នោះមក​ព្រះ​ក៏​ជក់ចិត្ត​ស្រឡាញ់​សេះ ។ ពេល​ធំ​ឡើង​ព្រះអង្គ​បាន​ក្លាយជា​អ្នក​ប្រណាំងសេះ​ដ៏​ចំណាន ហើយ​ច្រើន​ចូលរួម​ក្នុង​ពិធី​នានា ដោយ​អង្គុយ​លើ​ខ្នង​សេះ ៕​ ដោយ ៖ សូយន

spot_img
×