Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​ឆ្កួតៗ​បែបនេះ ត្រូវ​គេ​ជេរ​ប្រទេចផ្តាសា​ពុំ​ខុស​ទេ

spot_img

​​ថ្មីៗ​នេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក នា​ប្រទេស​វៀតណាម​គេ​ឃើញ​រូបភាព​ជា​ច្រើន​សន្លឹក ដែល​ថត​ជាប់​បដិមាករ​ចម្លាក់​សត្វ​ទាំង ១២ នៃ​ឆ្នាំ ហើយ​ក្បាល​វា​ជា​ក្បាលសត្វ​។ ខណៈ​ពេល​ខ្លួន​គឺជា​ខ្លួន​មនុស្ស ហើយ​ថែមទាំង​អាក្រាត​ទៅទៀត​។​

​តាម​ដឹង​បដិមាករ​នៃ​សត្វ​ទាំង ១២ ដូច​ពោល​ខាងលើ​ត្រូវបាន​គេ​ដាក់​តាំង​នៅ​តំបន់​ទេសចរណ៍ ហន​យ៉ូវ ខេត្ត​ហៃ​ហ្វុង ។ ម្ចាស់​របស់​វា​និយាយថា ខ្លួន​ពុំ​នឹកស្មាន​ដល់​ថា រូប​បដិមាករ​សត្វ​ទាំង ១២​នេះ បែរ​ជា​រង​ការរិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សាធារណជន​បែបនេះ​សោះ​។​

​ប៉ុន្តែ​ប្រការ​ដែល​គួរឲ្យ​អស់សំណើ​ចនោះ​គឺ​ម្ចាស់​នៃ​តំបន់​ទេសចរណ៍​នេះ​ប្រហែលជា​ក្នុង​បំណង “​ជួលជុល​កង្វះខាត​ជា​បណ្តោះអាសន្ន​” បែរជា​យក​ខោ​សំពត់​សម្រាប់​ហែល​ទឹក​យក​ទៅ​ស្លៀក​ឲ្យ​បដិមាករ​ទាំងនោះ​ទៅវិញ ៕ លី​សា​

 

     

spot_img
×