Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​ដាក់​ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​ចរាចរ​ជា​ផ្លូវ​ឯកទិស​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​

spot_img

ភ្នំពេញ​៖​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា​៖​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​បានធ្វើឱ្យ​ខាតបង់​ថវិកា​ជាច្រើន ក្នុង​មួយឆ្នាំៗ ហើយ​នេះ​ជា​ក្តីកង្វល់​ដ៏​ធំ​មួយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​នៅពេលនេះ​កំពុង​ដោះស្រាយ​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​សម្រួល​ការលំបាករ​បស់​ប្រជាពលរដ្ឋ​។​

​នៅ​រសៀល​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៧​នេះ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជួបប្រជុំ​ជាមួយ​គណៈកម្មការ​បច្ចេក​ទេស​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ជាមួយ​តំណាង​ក្រសួង​និង​ជាមួយ​តំណាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន​ហៅ​កាត់​ចៃ​កា​JICA​និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ព្រមទាំង​ខណ្ឌ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ដើម្បី​ពិភាក្សា​ដាក់​ផ្លូវ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ឱ្យ​ចរាចរ​ដោយ​ឯកទិស ព្រោះ​ផ្លូវ​ឯកទិស​នឹង​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​បាន​មួយផ្នែកធំ​សម្រាប់​អ្នកធ្វើដំណើរ​។​

លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ក្រុម​អ្នក​សា​ព័​ត៍​មាន​ថា​៖​ក្នុង​កិច្ចប្រជុំ​នោះ​លោក​អភិបាល​រាជធានី​បាន​ណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​សិក្សា​ឱ្យអស់​ពី​លទ្ធភាព ដើម្បី​រៀបចំ​ដាក់ឱ្យ​ចរាចរ​ឯកទិស នៅលើ​ផ្លូវ​លេខ​១៩​នៅ​ខាងក្រោយ​ព្រះបរមរាជវាំង និង​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​។ ទន្ទឹមនឹង​ការបង្កើត​ផ្លូវ​ឯកទិស​ថ្មី​នេះ កម្លាំង​នគរបាល​ចរាចរណ៍​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការ​អនុវត្ដ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ​ឯកទិស​ទាំង ១៣ ខ្សែ ដែលមាន​ស្រាប់​ឱ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ​។

​អ្នកនាំពាក្យ​បន្តថា​៖​នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃនេះ​មាន​រថយន្ត​ជាង​៤៦​ម៉ឺន​គ្រឿង​និង​ម៉ូតូ​ជាង​១​លាន​៦​សែន​គ្រឿង​ដើម្បី​ដោះស្រាយ​ចរាចរ​ខាងលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ជប៉ុន​ហៅ​កាត់​ចៃ​កា​JICA​ដើម្បី​រៀបចំ​ផ្លូវ​មួយចំនួន​ក្នុង​ខណ្ឌ​ចំនួន​៤​កណ្ដាល​ក្រុង​ទៅជា​ផ្លូវ​ឯកទិស​។​ដោយសារតែ​កំណើន​យានយន្ត​ខាងលើនេះ​ជា​បញ្ហា​កក្ដា​កកស្ទះ​ចរាចរ​ដើម្បី​ដោះស្រាយ​។​

​ដោយ​សព្វថ្ងៃនេះ​យើង​មាន​ផ្លូវ​ឯកទិស​ស្រាប់​១៣​ខ្សែ​គ្រោង​រៀបចំ​ផ្លូវ​ឯកទិស​ក្នុង​ខណ្ឌ​៤​កណ្ដាល​ក្រុងមាន​៧​មករា ចំកា​មន ដូនពេញ​និង​ទួលគោក​ដែលជា​ខណ្ឌ​អំណោយផល​ក្នុងការ​រៀបចំ​ផ្ឡុ​វ​ឯកទិស​នេះ​មាន​សារៈសំខាន់​។ ពាក់ព័ន្ធ​កំណាត់​ផ្លូវ​២​ខ្សែ​ទៀត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹងដាក់​អោយប្រើ​ប្រាស់​ជា​ផ្លូវ​ឯកទិស​បន្ថែមទៀត នោះ​គឺ​ផ្លូវ​លេខ​១៩ និង​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​។ លោក​អភិបាល​រាជធានី​បាន​ចាត់តាំង​ឱ្យ​អភិបាលរងក្រុង​២​រូប​និង​មន្ទីរ​សា​ធា​ធា​រណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​លោក​ខណ្ឌដូនពេញ​និង​មាន​ជំនួស​បញ្ចេ​ក​ទេស​ពី​ចៃ​កា​។​ចំពោះ​វិថី​ព្រះ​ស៊ី​សុ​វ​តិ​ថា​តើ​ដាក់​ឯកទិស​ពី​ទន្លេសាប​ឬ​ពី​កាំបូឌីយ៉ាណា​ហើយ​ផ្លូវ​លេខ​១៩​ក៏​ដូចគ្នា​។​គម្រោង​នេះ​មានបំណង​តែមួយគត់ គឺ​កាត់បន្ថយ​ឱ្យបាន​ការកកស្ទះ​ចរាចរ ខណៈដែល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ប្រឈម​យ៉ាងធ្ងន់ធ្ងរ រួម​និង​ការខាតបង់​ថវិកា​យ៉ាងច្រើន​នោះ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក្នុងឱកាស​នោះបាន​ណែ​នាំឱ្យ​ក្រុមការងារ​ធ្វើការ​សិក្សា​ឱ្យអស់​ពី​លទ្ធភាព​ដើម្បី​រៀបចំ​ដាក់ឱ្យ​ចរាចរ​ឯកទិស នៅលើ​ផ្លូវ​លេខ​១៩ និង​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ​។ ទន្ទឹមនឹង​ការបង្កើត​ផ្លូវ​ឯកទិស​ថ្មី​នេះ លោក​ឃួ​ង ស្រេង​ក៏បាន​ជម្រុញ​អោយ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការ​អនុវត្ដ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ផ្លូវ​ឯកទិស​ទាំង ១៣ ខ្សែ ដែលមាន​ស្រាប់​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​ក្នុងឱកាស​នោះដែរ​លោក​អភិបាល​រាជធានី​ក៏បាន​រំលឹក​ផ្លូវ​១១​ខ្សែ​ដែល​ដាក់​ជា​អទិភាព​លើកដំបូង​រៀបចំ​សណ្ដាប់ធ្នាប់​បានល្អ​ប្រសើរ​មែនហើយ​មកដល់ពេលនេះ​ហាក់ដូចជា​នៅសល់​ទីតាំង​មួយចំនួន​មិនទាន់បាន​គោរព​និង​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​បានល្អ​។​លោក​អភិបាល​រាជធានី​បាន​ណែនាំ​បន្ត​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ស្ថិតក្នុង​ទីតាំង​ផ្ឡូ​វ​ទាំង​១១​ខ្សែ​នេះ​យកចិត្តទុកដាក់​ផ្លូវ​និង​ទីតាំង​ទាំង​១១​នេះ​បន្តទៀត​សូម​ពិចារណា​កំណត់​ពេលវេលា​ឱសានវាទ​ដើម្បី​ស្នើ​សុំឱ្យ​បងប្អូន​ចូលរួម​បន្ទាប់ពី​បញ្ចប់​ឱសានវាទ​នេះហើយ​យើង​និង​កំណត់​វិធានការ​រដ្ឋបាល​តែម្ដង​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×