Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ ជិះឡាន​ក្រុង​នៅ​ទីក្រុង​ភ្នំពេញ​អត់​បង់ថ្លៃ​រយៈពេល​៣​ថ្ងៃ ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​២០១៨

spot_img

​ភ្នំពេញ ​៖ នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណីជាតិ (១៤-១៥-១៦ មេសា ២០១៨) សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ឈ្នួល​ទាំងអស់ សូមមេត្តា​កុំ​ដំឡើងថ្លៃ​។ ចំណែកឯ​នៅ​ទីក្រុង​ភ្នំពេញ​វិញ គឺ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មករ​ទាំងអស់​អាច​ជិះ​រថយន្តក្រុង​បាន​ដោយ​មិន​គិតថ្លៃ​ឡើយ ក្នុង​ពេល​ចូលឆ្នាំថ្មី​រយៈពេល​៣​ថ្ងៃ (FREE)​។​

នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ២៨ ខែ​មីនា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កូនក្មួយ​កម្មករ និង​កម្ម​ការ​នី​ប្រមាណ​១៤.៦៩៤​នាក់ មកពី រោងចក្រ​សហគ្រាស​ចំនួន​២៣ នៅ​តំបន់​ព្រៃទា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្នុងឱកាស​នោះ​ដែរ សម្តេច​តេជោ ហ៊ុន សែន​៖ “​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន រថយន្ត​ដឹក​អ្នកដំណើរ​ទាំងឡាយ កុំ​ដំឡើងថ្លៃ នៅក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​”​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្ត​ក្រើនរំលឹក​ដល់​ភាគី​ពាក់ព័ន្ធ​ឲ្យ​រក​វិធី​ដោះស្រាយ​បញ្ហា​ជូន​កម្មករ កម្មការិនី ដែល​ត្រូវ​ថែ​កែ​រោងចក្រ​រត់ចោល​។ សម្តេច​ទទួល​បាន​ការ​ត្អូញត្អែរ​របស់​កម្មការិនី​ម្នាក់​ថា គេ​មិន​ទាន់​ទទួលបាន​ប្រាក់ខែ ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដែល​ថៅកែ​រត់ចោល​នៅឡើយ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កន្លងមក​រាជរដ្ឋាភិបាល បាន​ចំណាយ​ថវិការ ប្រមាណ ៤​លាន ៦​សែន ដុល្លារ​ក្នុង​ការដោះស្រាយ​ប្រាកខែ​ដល់​ក្មួយៗ​កម្មក​រក​ម្មការ​នី​មួយចំនួន ដែល​ត្រូវ​ម្ចាស់​រោងចក្រ​រត់ចោល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ការងារ​ក្នុង​រោងចក្រ សហគ្រាស ត្រូវ​ពឹងផ្អែក​លើ​មុំ​៣​ជាសំខាន់ រួមមាន រាជរដ្ឋាភិបាល វិស័យ​ឯកជន និង​កម្មករ កម្មការិនី​តែម្តង​។ សម្តេច​តេជោ បញ្ជាក់ថា មុំ​ទាំង​៣​នេះ មិន​អាច​ខ្វះខាត​មួយ​ណា​បាន​ឡើយ ជាពិសេស​គឺ​រាជរដ្ឋាភិបាល​តែម្តង ត្រូវមាន​គោលនយោបាយ​ច្បាស់លាស់ ឬ ប្រឹងប្រែង​សម្របសម្រួល​នាំ​អ្នកវិនិយោគ និង​រក​ទីផ្សារ​ក្រៅប្រទេស​ជា​ដើម​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ពន្យល់​ដល់​កម្មក​រ​រោងចក្រ​ពី​មូលហេតុ​ដែល​សម្តេច​ទើប​ចាប់ផ្តើម​ចុះ​ជួប​កម្មករ កម្មការិនី គឺ​មក​ពី​សម្តេច​មានខ្លួន​តែមួយ ដូច្នេះ​មិន​អាច​ទៅ​គ្រប់​ទីកន្លែង​ក្នុងពេល​តែមួយ​នោះទេ គឺ​ត្រូវ​មើល​លើ​ការងារ​ណា​ដែល​ភាពចាំបាច់ និង​អាទិភាព​មុន​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ស្ថានភាព​ការងា​រលើ​វិស័យ​វេណ​ភណ្ឌ​បាន​រីកចម្រើន​យ៉ាង​ច្រើន ដែល​ក្នុងនោះ​កាលពី​ឆ្នាំ​១៩៩៧ មាន​រោងចក្រ​តិចតួច​បំផុត តែ​បច្ចុប្បន្ន​រោងចក្រ សហគ្រាស​ក្នុង​ប្រព័ន្ធ​នេះ​បាន​កើន​ដល់​ប្រមាណ ១​ម៉ឺន ២​ពាន់ ដោយ​ផ្តល់​ការងារ​ជូន​កម្មករ កម្មការិនី​ប្រមាណ ១​លាន ៥​សែន​នាក់​។ ក្នុង​ប្រាក់​ឈ្នួល​ក៏បាន​កើនឡើង​ខ្ពស់​ផងដែរ ដែល​ពេល​បច្ចុប្បន្ន​ប្រាក់​ឈ្នួល​អប្បបរមា​មាន​រហូត​ដល់ ១៧០​ដុល្លារ ដែល​ជា​អត្រា​ប្រាក់​ឈ្នួល​ខ្ពស់ជាង បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​។​ការដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ កម្មការិនី​នឹង​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ​។​

​សម្តេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យចូល​រួម​ថែរក្សា​បរិយាកាស​ការងា​រ ដោយ​មិន​ត្រូវឲ្យមាន​បងតូច​បងធំ ឬ​ថ្នាំ​ញៀន​នៅក្នុង​រោងចក្រ សហគ្រាស​នោះ​ឡើយ​។​

​គោលបំណង​សំខាន់​នៃ​ការអញ្ជើញ​ចុះ​ជួប​សំណេះសំណាល​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​របស់ បងប្អូន​កូនក្មួយ​កម្មករ កម្ម​ការ​នី​ដោយផ្ទាល់ និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ ទន្ទឹមនឹងនេះ​ដែរ គឺ​ដើម្បី​ជំរុញ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម (២០១៥-២០២៥) ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ពង្រឹង​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​កូនក្មួយ កម្មករ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក​ពី​ការ​វិវឌ្ឍន៍ និង​ភាព​រីកចម្រើន​របស់ ប្រទេស​កម្ពុជា​ដែល​បាន​ចាប់ផ្តើម​ពី​ចំនុច​សូន្យ រហូត​បាន​ប្រែក្លាយ​ជា​ប្រទេស​មួយ​មាន​ការអភិវឌ្ឍ រីកចម្រើន​។ កន្លងមក​សម្តេច​តេជោ តែងតែ​មាន​ការផ្សារភ្ជាប់​ជាមួយនឹង​សកម្មភាព ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដូច​ជា​សកម្មភាព​នៅ​បរទេស ក្នុងការ​ធ្វើ​ការចរចា ស្វែងរក​សន្តិភាព ការចុះ​ជួប​ជាមួយ​បងប្អូន​កងទ័ព​នៅ​សមរភូមិ ការចុះ​ជួប​ជាមួយ​កសិករ ការចុះ​ជួប​ជាមួយ សិស្ស​និស្សិត និង​ការចុះ​ជួប​ជាមួយ​កម្មករ​កម្មករ​នី​នេះ​ជាដើម​។​ល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា ប្រាក់ខែ​កម្មករ​យើង​នឹង​មាន​ការ​តម្លើង ជា​បន្តបន្ទាប់​រៀងរាល់​ឆ្នាំ ហើយ​សង្ឃឹមថា​នៅក្នុង​ឆ្នាំ​២០២៣​ប្រាក់ខែ​កម្មករ នឹង​ឡើង​ដល់​យ៉ាងតិច ២៥០​ដុល្លារ​ក្នុង​មួយខែ​។ ដូច​ច្នេះ​ដើម្បី​រក្សា​ការងារ​ឲ្យបាន​ស្ថិតស្ថេរ សម្តេច​តេជោ សូមឲ្យ​កម្មករ​កម្មការិនី យើង​ទាំងអស់​គ្នា​រួម​គ្នា​ខិតខំ​ធ្វើ​ការងារ​ឲ្យបាន​ល្អ និង​រួម​គ្នា​ថែរក្សា​សន្តិភាព ឲ្យបាន​គង់វង្ស ពីព្រោះ​សន្តិភាព​នាំមក​នូវ​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×