Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន ចំនួន​៣

spot_img

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (The Council for the Development of Cambodia , CDC) កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ បាន​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​លើ​ផេក​ហ្វេស​ប៊ុក​របស់ខ្លួន អំពី​សំណើសុំ​វិនិយោគ​នៅ​កម្ពុជា របស់​ក្រុមហ៊ុន​ចំនួន​៣ លើ​ការបង្កើត​រោងចក្រ​វេច​ខ្ចប់​-​កែច្នៃ​ផ្លែឈើ​នាំចេញ បង្កើត​ស្ថានីយ​ដាំ​ឈើ និង​សាងសង់​រោងចក្រ​កែច្នៃ និង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត​។​

​បើតាម CDC បានបញ្ជាក់​ថា តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន ចំនួន​៣​ដូចខាងក្រោម​៖
១.“HYUNDAI MAO LEGACY CO., LTD.” : គម្រោង​ក​សិ​-​ឧស្សាហកម្ម តាម​រូបភាព​កិច្ចសន្យា​-​ផ្គត់ផ្គង់ កសិផល “Contract Farming” និង​បង្កើត​រោងចក្រ​វេច​ខ្ចប់​-​កែច្នៃ​ផ្លែឈើ​នាំចេញ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៥,១៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៧៥​កន្លែង​។​

២)“SIEMON (CAMBODIA) AGRICULTURE COMPREHENSIVE DEVELOPMENT CO.,LTD” : គម្រោង​បង្កើត​ស្ថានីយ​ដាំ​ឈើ និង​សាងសង់​រោងចក្រ​កែច្នៃ ដែល​មាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ក្នុង​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​សៀម​ប៉ាង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង មាន​ទុន​វិនិយោគ​ប្រមាណ ៦០,៩៩​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៤៨៨​កន្លែង​។​
៣) )“ INTERNATIONAL VCV INDUSTRY CO., LTD” : គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើងរថយន្ត ដែល​មាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម (​អតីត​ភូម​ទឹកថ្លា សង្កាត់​ទឹកថ្លា​) ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៤,០៧​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៨២០​កន្លែង​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×