Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្ថុ​គប្បី​ត្រូវ​មាន​ជា​ចាំបាច់​សម្រាប់​ក្រុមគ្រួសារ​ដែល​រស់នៅ​អគារ​ខ្ពស់ៗ ដើម្បី​ទុក​បង្ការ​សង្គ្រោះ​គ្រួសារ​នៅ​ពេល​មាន​អគ្គិភ័យ​

spot_img

​គ្រោះថ្នាក់​តែង​កើតឡើង​ជា​យថាហេតុ គ្មាន​នរណា​ម្នាក់​អាច​ដឹង​មុន​បានទេ ពិសេស​នៅ​បណ្តា​ទីក្រុង​ដែល​កំពុងមាន​ការអភិវឌ្ឍ​សំណង់​អគារ​ខ្ពស់ៗ​។ ឧបករណ៍​ទាំងនោះ​រួមមាន​៖

១.​បំពង់ CO2 សម្រាប់​ពន្លត់ភ្លើង

​អ្នក​គប្បី​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ ប្រភេទ ៣​គីឡូក្រាម ឬ ៥​គីឡូក្រាម ដោយហេតុ​ថា ទម្ងន់​នេះ​សមស្រប​ជាមួយ​កម្លាំង​សមាជិកគ្រួសារ​ទូទៅ ក៏ដូចជា​ងាយស្រួល​ចល័ត​។

២.​ម៉ាស​មុខ​ប្រឆាំង​ផ្សែង

​គប្បី​ដឹងថា មាន​ករណី​ជា​ច្រើន​ពេល​មាន​អគ្គិភ័យ អ្នកស្លាប់​ភាគច្រើន​គឺ​ដោយសារ​ថប់ដង្ហើម​ព្រោះ​ផ្សែង ។​

​ត្រូវ​ដឹង​ថា ករណី​ចាំបាច់​ម៉ាស់​មុខ​ប្រឆាំង​ផ្សែង​អាចជួយ​អ្នក​បាន​ក្នុងអំឡុងពេល ៤០​នា​ទីឯណោះ​។​

៣.​បា​ឡូ​សង្គ្រោះ​

​ចំពោះ​អ្នក​ដែល​ស្ថិតនៅ​អគារ​ជាន់​ខ្ពស់ៗ​នោះ បា​ឡូ​សង្គ្រោះ​គឺជា​ជម្រើស​ភ្លឺស្វាង​មួយ​។​

​បា​ឡូ​នេះ​មាន​ទម្ងន់​ពី ៨-១២​គីឡូក្រាម​ប៉ុណ្ណោះ ហើយ​មាន​រយៈ​ចម្ងាយ​នៃ​ខ្សែ​ពី ២៥​ម៉ែត្រ ទៅ​៨០​ម៉ែត្រ ។​

៤.​ជណ្តើរ​ខ្សែ​

​ជណ្តើរ​នេះ​មាន​ទម្ងន់​ពី ៨-១២​គីឡូក្រាម និង​រយៈកម្ពស់​ពី​២៥​ម៉ែត្រ ទៅ ៨០​ម៉ែត្រ ពោល​គឺ​ស្មើនឹង​កម្ពស់​ផ្ទះ​ជាន់​ទី ២០​។​

៥.​ភួយ​ប្រឆាំង​អគ្គិភ័យ​

​នេះ​ជា​បទពិសោធន៍​ផ្តល់ឲ្យ​ដោយ​ប៉ូលិស​ពន្លត់អគ្គិភ័យ​ដែល​ក្នុងជំនាញ​នោះ​គេ​ហៅថា ភួយ​ពន្លត់ភ្លើង​រារាំង​ភ្លើង ។​ល​។ ភួយ​នេះ​វា​អាច​ទ្រាំទ្រ​ភ្លើង​ដល់​ទៅ ៧០០​ដឺ​ក្រេសេ ដោយ​វា​ពុំ​ឆេះ​ប្រែប្រួល​សណ្ឋាន​ដើមឡើយ​។ ពេល​មាន​គ្រោះអាសន្ន​ភ្លើង​ឆេះ​នោះ​អ្នក​គ្រាន់តែ​រុំ​វា​លើ​ខ្លួន ហើយ​សម្រុក​ចេញទៅ​ក្រៅ​ជាការ​ស្រេច ៕ ចន្ទ្រា

spot_img
×