Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​អាជីវករ និង​ថៅកែ​ផ្សារ​ប៉េសេ រហូតដល់​រដ្ឋសភា ជាច្រើន​ឆ្នាំ ដោះស្រាយ​មិន​ចេញ

spot_img

ភ្នំពេញ​៖ ថៅកែ​ផ្សារ​ប៉េសេ បាន​សន្យា​ខ្យល់​ជាមួយ​អាជ្ញាធរ​ខណ្ឌមានជ័យ និង​អាជីវករ​កំពុង​លក់ដូរ​ក្នុង​ផ្សារ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ផ្សារ ថា នឹង​រុះរើ​តូប ដែល​សាងសង់​លយ​ចេញមកក្រៅ ទុកជា​កន្លែង​ចត​ឡាន​វិញ តែ​មកទល់ពេលនេះ​នៅតែមាន​ការកកស្ទះ​គ្រប់ពេល​តាមផ្លូវ​ជុំវិញ​ផ្សារ​ដែល​បង្ក​មកពី​ការផ្ញើ ឡាន​-​ម៉ូតូ និង​សាងសង់ តូប​រំលោភ​លើ​ចំណីផ្លូវ​ទាំងស្រុង ហើយ​តូប​ក៏​មិនឃើញ​រុះរើ​ដែរ ដោយបាន​ធ្វើ​របង​ព័ទ្ធជុំវិញ​ដូច​អ្នក​ជាប់គុក​។​

​ករណី​ការវិនិយោគ​ផ្សារ​ប៉េសេ ក្នុង​វេទ​កា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៧​នេះ ត្រូវបាន​លោក​ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ បាន​ថ្លែងថា ក្នុងនាម​ជា​អាជ្ញាធរ​ខណ្ឌមានជ័យ ករណី​ផ្សារ​ប៉េសេ​ត្រូវបាន​ដោះស្រាយ​ហើយ​ជា​បន្តបន្ទាប់ រហូតដល់​ដំណាក់កាល​ចុងក្រោយ​គឺមាន​បណ្តឹង​ពី​បងប្អូន​អាជីវករ និង​ប្រជាពលរដ្ឋ នៅ​ជុំវិញ​ផ្សារ​នេះ ដោយ​ពួកគាត់​បាន​ប្តឹងទៅ​រដ្ឋសភា ហើយ​រដ្ឋសភា បាន​បញ្ជូន​ដីកាអម​មក​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ដីកាអម​នេះ មក​រដ្ឋបាល​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​បំភ្លឺ​ជូន​អាជីវករ​និង​ប្រជាពលរដ្ឋ​ក្នុង​ផ្សារ​ប៉េសេ​។

​លោក​បាន​បន្តថា ក្នុង​រយៈពេល​នេះ រដ្ឋបាល​ខណ្ឌ​បានធ្វើការ​បំភ្លឺ​តាម​លិខិត​រដ្ឋបាល​រួចហើយ ប៉ុន្តែ​រដ្ឋបាល​ខណ្ឌ​អត់​អស់ចិត្ត​ទេ សុខចិត្ត​អង្កេត និង​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ឡើងវិញ ជា​បន្តបន្ទាប់ ។ រហូតដល់​ដំណាក់កាល​ចុងក្រោយ ក្រុមហ៊ុន​ផ្សារ​ប៉េសេ មិនដែល​បង្ហាញមុខ​ទេ ដែល​នេះ​ជាការ​លំបាក​ដល់​អាជ្ញាធរ​ខណ្ឌ និង​សូម​បងប្អូន​អធ្យាស្រ័យ​និង​យោគយល់​ចំពោះ​អាជ្ញាធរ​ខណ្ឌ ។ ពេលខ្លះ មិនមែន​ថា​យើង​យកចិត្តទុកដាក់​ក្នុង​ដោះស្រាយ​នោះទេ គឺមាន​ចំនួន​ប្រមាណ​៥​ដង​ហើយ​ដែល​លោក​ឧកញ៉ា​រូបនេះ ជា​ប្រធាន​ផ្សារ​ប៉េសេ អត់​ដែល​បង្ហាញ​វត្តមាន​នៃ​ការចូលរួម​ទេ ហើយ​ក្នុងដំណាក់កាល​ចុងក្រោយ លោក​ឧកញ៉ា​រូប​បាន​ប្រើប្រាស់​តំណាង​របស់គាត់ ក្នុងនាម​ជា​មេធាវី​ឲ្យ​ចូលរួម​ដោះស្រាយ ហើយ​អាជ្ញាធរ​ខណ្ឌ​បានធ្វើ​លិខិតអញ្ជើញ​មេធាវី​មក​ដោះស្រាយ​ចំនួន​៣​ដង ប៉ុន្តែ​មេធាវី​មិន​មក​តាម​ការអញ្ជើញ​ទៀត ។ ក្នុង​លិខិតអញ្ជើញ​ចំនួន​៣​ដង​ដែល​មិន​មកនេះ អាជ្ញាធរ​ខណ្ឌមានជ័យ ក៏បាន​សម្រេចចិត្តថា​ធ្វើ​របាយការណ៍​ជូន​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ធ្វើលិខិត​ជូន​រដ្ឋសភា​វិញ អំពី​នីតិវិធី​នៃ​ការដោះស្រាយ​បញ្ហា​ផ្សារ​ប៉េសេ​។​

​ផ្សារ​ប៉េសេ​មាន​លក្ខណៈ​គ្រប់គ្រាន់ ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន​ប្តឹង គឺ​ត្រឹមត្រូវ​ហើយ ដោយសារតែ​លោក​ឧកញ៉ា​ប្រធាន​ផ្សារ​ប៉េសេ បាន​រំលោភ​លើផ្លូវ​សាធារណៈ​ពិតមែន​។ លោក​បន្តថា ដោយ​យោងតាម​របាយការណ៍​បំភ្លឺ​ពី​ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ភូមិបាល​ខណ្ឌមានជ័យ ថា លោក​ឧកញ៉ា​ប្រធាន​ផ្សារ​ប៉េសេ ពិតជា​បាន​បំពាន​ផ្លូវ​សាធារណៈ​ផ្សារ​ក្នុង​ប៉េសេ​ពិតប្រាកដ​មែន ។ លោក​អភិបាលខណ្ឌ បាន​និ​យា​ថា ផ្សារ​ប៉េសេ​នេះ គាត់​មាន​សិទ្ធិ​វិនិយោគ ក្នុង​ទ្រង់ទ្រាយ​មួយ​សមរម្យ ហើយ​លោក​បាន​លើក​ជា​ឧ​ទា​រណ៍​មក​បញ្ជាក់ថា ជាធម្មតា​ផ្សារ​មួយ​គេ​មិនដែល​បង្កើត​ឲ្យ​មានតែ​កន្លែង​លក់ដូរ​តែមួយ​មុខ​នោះទេ ត្រូវ​កំណត់​ឲ្យ​មាន​ចំណតរថយន្ត ម៉ូតូ ជាដើម​។ លោក​បញ្ជាក់ថា “​ផ្សារ​ប៉េសេ​នេះ បាន​យក​ទីតាំង​ចំណតរថយន្ត និង​ម៉ូតូ ទៅ​បម្រើ​ឲ្យ​សកម្មភាព​ផ្ទាល់ខ្លួន ហើយ​នៅពេល​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​អស់ហើយ តើ​ជា​រឿង​យុ​តិ្ត​ធម៌ ឬ​អយុត្តិធម៌ ហើយ​ឥឡូវនេះ​លោក​ឧកញ៉ា កំពុងតែ​ប្តឹង​មក​ខណ្ឌមានជ័យ ហើយ​បាន​ប្តឹង​ទៅគ្រប់​សមត្ថកិច្ច​ទាំងអស់ ដូចជា​អង្គភាព​ប្រឆាំង​អំពើពុករលួយ តុលាការ ក្រសួងមហាផ្ទៃ ជាដើម ។ អីចឹង ដូចជា​អយុត្តិធម៌​ពេក​ហើយ ក្នុងនាម​អាជ្ញាធរ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ តែ​ធាតុ​យើង​រងគ្រោះ ហើយ​ខ្ញុំ​គិតថា​សុំ​យក​អង្គ​វេទិកា​នេះ​ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​ក្រសួង​ស្ថាប័ន មាន​សមត្ថកិច្ច ដើម្បី​ពិនិត្យ​ពិចារណ​លើ​ករណី​ផ្សារ​ប៉េសេ​នេះ​”​។​

​ពាក់ព័ន្ធ​នឹង​ផ្សារ​ប៉េសេ ត្រូវបាន​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា បញ្ហា​ខ្លះ មានការ​ស្មុគស្មាញ​ខ្លាំង​ក្នុងការ​ដោះស្រាយ ហើយ​បាន​ប៉ះ​ជាមួយ​មនុស្ស​មួយចំនួន​ដែលមាន​ច​រឹក​ពិបាក​និយាយ​គ្នា ហើយ​អញ្ជើញ​ឲ្យ​មក​ដោះស្រាយ ប៉ុន្តែ​គេចវេះ​មិន​ចូលខ្លួន ហើយ​លើក​ទី​១​មិន​ចូលខ្លួន លើក​ទី​២​មិន​ចូល ។ ករណី​ផ្សារ​ប៉េសេ​នេះ ខ្ញុំ​នឹង​ពី​យន្តការ​ជាច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ជូន​អាជីវករ​និង​ពលរដ្ឋ ។ នៅក្នុង​សង្គម​នេះ បាន​ឆ្លងកាត់​ការវិវត្តន៍ និង​ឯកភាពគ្នា ដែល​បាន​កើតឡើង​ពី​បាត​ដៃទទេ រហូតដល់​ពេលបច្ចុប្បន្ន ហើយ​ការអភិវឌ្ឍ​នៅក្នុង​ក្របខ័ណ្ឌ​ខណ្ឌមានជ័យ ក៏មាន​លក្ខណៈ​វិសេស​និង​ស្រួចស្រាល់​មាន​សន្ទុះ​លឿន​ឡើងៗ ហើយ​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ​នេះ​ក៏មាន​ច្រើនឡើង​ដែរ​។ អ្នក​ដែល​ត្រូវ​ដោះស្រាយ​គឺ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវតែ​ព្យាយាម​ដោះស្រាយ​ជាបន្ទាន់​។​

​សូម​រំលឹកថា​ផ្សារ​ប៉េសេ​ស្ថិតនៅ​ក្នុងភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​ត្រូវ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​នេះ​ប្តឹង​តាំងពី​ឆ្នាំ​អំឡុង​ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ ដោយសារ​ថៅកែ​ផ្សារ​ប៉េសេ នេះ​គឺ​លោក​ឧកញ៉ា ឡុ​ច សារ៉េត បានឱ្យ​ជាង​ធ្វើរ​បងសំណាញ់ និង​ជញ្ជាំង​ឥដ្ឋ​នៅលើ​ដី​ចំណីផ្លូវ​ជុំវិញ​ផ្សារ​នេះ ធ្វើជា​តូប​កម្មសិទ្ធិ​របស់​ផ្សារ ។ មិនតែប៉ុណ្ណោះ លោក​ឧកញ៉ា ឡុ​ច​សារ៉េត បានឱ្យ​ជាង ត សំយាប​ផ្សារ លយ​លើ​ពាក់​កណ្តាលផ្លូវ ហើយ​ថែមទាំង​ដាក់​បង្គោល​ដែក​នៅ​ពាក់កណ្តាល​ទ្រូងផ្លូវ​ទៀតផង​។​

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​របស់​ប្រជាពលរដ្ឋ​មក​អាជ្ញាធរ​មូលដ្ឋាន​ជាពិសេស​អាជ្ញាធរ​ខណ្ឌមានជ័យ​បាន​ចុះ​ហាមឃាត់​ការសាងសង់​សំណង់​បំពាន​លើដី​សាធារណៈ​នេះ​ចំនួន ២ លើក ក៏​ថៅកែ​ផ្សារ​ប៉េសេ គឺ​លោក ឡុ​ច សារ៉េត​មិន​ព្រម​បញ្ឈប់​ការសាងសង់​ដែរ គឺ​សាងសង់​រហូត​រួចរាល់​ជា​ស្ថាពរ ។​

​ក្រោយមក​អាជ្ញាធរ​ខណ្ឌមានជ័យ​បាន​បង្កើត​គណៈកម្មការ​បច្ចេក​ទេ​មួយក្រុម​ចុះ​វាស់វែង​ដោយ​យក​ប្លង់​សាងសង់​របស់​ផ្សារ​ប៉េសេ​ជា​គោល ក៏បាន​ឃើញថា សំណង់​ដែល​រង​បណ្តឹង​របស់​ប្រជាពលរដ្ឋ​នោះ គឺ​ពិតជា​បាន​បំពាន​លើដី​សាធារណៈ គឺ​ចំណីផ្លូវ និង ផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​ពិតប្រាកដ​មែន​។​បណ្តឹង​របស់​ប្រជាពលរដ្ឋ​បាន​ឡើង​ទៅដល់​រដ្ឋសភា​ហើយ​ក៏មាន​ចំណារ​ពី​សំណាក់​សម្តេច​ប្រធានរដ្ឋសភា​ឱ្យ​សាលា​រាជធានី​អន្តរាគមន៍​។​

​ក្នុង​វេទិកាសាធារណៈ​ក្នុង​ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​ប៉េសេ បាន​ឡើងរាយការណ៍​អាជ្ញាធរ​ខណ្ឌមានជ័យ និង​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អំពី​ករណី​ប្រធាន​ផ្សារ​ប៉េសេ បាន​យក​ផ្លូវ​សម្រាប់​ចត​រថយន្ត​និង​ម៉ូតូ​ជុំវិញ​ផ្សារ​ប៉េសេ ធ្វើជា​កន្លែង​លក់ដូរ ធ្វើ​ឲ្យ​បាត់​ចំណត ដូច្នេះ​រថយន្ត​និង​ម៉ូតូ បានមក​ច​ត្ត​មុខផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ប៉ះពាល់​និង​បាត់បង់​កន្លែង​រកស៊ី ។ ក្រុមអាជីវករ បាន​និយាយថា រាល់​ពេលដែល​ពួកគាត់​បើកឡាន ឬ​ជិះ​ម៉ូតូ​ឆ្លងកាត់​ផ្លូវ​ជុំវិញ​ផ្សារ តែងតែ​ឃើញ​មាន​ផ្ញើ​ម៉ូតូ​និង​រថយន្ត​មក​ចត និង​មាន​ទាំង​អ្នកលក់ដូរ លយ​ស្ទើរ​ពាក់ កណ្តាលផ្លូវ​ទៅហើយ ដល់​ចឹ​ង​ពេក​រឿង​អី​មិន​ស្ទះចរាចរណ៍​បើ​ផ្លូវ​ទៅមក​នៅសល់​ចន្លោះ​តូចចង្អៀត​មែនទែន​។ មិនតែប៉ុណ្ណោះ​ថែមទាំង បណ្តោយ​ឲ្យ​អ្នកលក់ដូរ​តាមផ្លូវ និង​ច្រក​ចេញពី​ផ្សារ​ជា​ហូរហែរ មិន​ខ្វល់​ពី​ការកកស្ទះ ចរាចរណ៍​អ្វី​ឡើយ​។​

​ប្រជាពលរដ្ឋ​រូបនេះ បាន​បន្តថា ចំពោះ​កន្លែង​សម្រាប់​អាជីវករ​លក់ដូរ បែរជា​ធ្វើ​ដូចជា​គុក​ទៅវិញ ព្រោះ​មានការ​ហ៊ុមព័ទ្ធ​សំណាញ់​ពី​ខាងក្រៅ ឯ​អ្នកលក់​អង្គុយ​លក់​ក្នុង​សំណាញ់​នោះ យ៉ាង​ណែន​ចង្អៀត បើសិន​ជាមាន​អាសន្ន​អ្វីមួយ​ច្បាស់​ជា​រត់​មិន​នោះទេ​។ ចំណែក​ខាងក្នុង​ផ្សារ​បែរជា​ទំនេរ​ចោល​គ្មាន​អ្នកណា​លក់ដូរ​អ្វី​សោះ នាំគ្នា​មក​ជាន់ក​លក់​តាម​ចំហៀង​ផ្សារ​ទៅវិញ ។​

​ប្រភព​ដដែល​បាន​បន្ថែមថា មួយរយៈ​កន្លងទៅ​មាន​ខាង​សាលាសង្កាត់​ដើរ​ប្រាប់ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​ប៉េសេ​ថា ខាង​ថៅកែ​ផ្សារ​យល់ព្រម​រុះរើ​តូប​ដែល ដាក់លក់​ក្នុង​សំណាញ់​ចេញ ហើយ​យក​កន្លែង​នឹង​ទុកជា​ចំណត​ឡាន​-​ម៉ូតូ​វិញ រីឯ​អ្នក​ឲ្យ មក​លក់​នៅ​ផ្នែក​ខាងក្នុង​ព្រោះ​សល់​តូប​ច្រើនណាស់ ។ តែ​មកទល់ពេលនេះ​ថៅកែ​ផ្សារ​ប៉េសេ​សន្យា​ខ្យល់​ជា​អាជ្ញាធរ​ខណ្ឌមានជ័យ ។​

​ម​ន្រី​សាលាខណ្ឌ​មានជ័យ បាន​និយាយថា បញ្ហា​ចរាចរណ៍​ជុំវិញ​ផ្សារ​ប៉េសេ​នោះ អាជ្ញាធរ​ធ្លាប់​ឲ្យ​ខាង​សង្កាត់​បឹងទំពុន​ចុះ​ធ្វើជា​ច្រើនសារ​មកហើយ តែ​ក្រោយមក​វា​ដដែល ។​ចំពោះ​រឿង​សំ​យ៉ាប់​ខាង​ខណ្ឌ​បាន​ដោះស្រាយ​ចប់​យូរណាស់​ហើយ ដោយមាន​ធ្វើ​កិច្ច​សន្យាថា បើ​មាន​តម្រូវការ​ខាង​ផ្សារ​នឹង​រុះ ចោល​ដោយ​ខ្លួនឯង​ភ្លាម ។ វា​ពិបាក​ដែរ​រឿងនេះ ព្រោះ​វា​ជា​ផ្សារ​ឯកជន មិនមែនជា​របស់ រដ្ឋ ដល់​ចឹ​ង​យើង​បានត្រឹមតែ​ណែនាំ តែបើ​ផ្សារ​របស់​រដ្ឋ​គឺ​គេ​មិន​ហ៊ាន​ធ្វើបែបនេះ​ដែរ​។​

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្សារ​ប៉េសេ​រង​ការលំបាក​ទាំង​ផ្លូវ​ដើរ ផ្លូវ​ចូល​ផ្ទះ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​តំបន់​នោះបាន​សំណូមពរ​ដល់​គណៈ​អភិបាល​សាលា​រាជធានី​ភ្នំពេញ មេត្តាជួយ​មើល​និង​ណែនាំ​កុំ​ឲ្យ​ថៅកែ​ផ្សារ​ប៉េសេ ធ្វើ​តាមតែ​ចិត្ត​ចង់ ដាក់​លក់ដូរ​តាមផ្លូវ​ឲ្យ​ឡើង​ចង្អៀត​ត្រូវ​គិតពី​សុខទុក្ខ​អ្នក​រង​ផលប៉ះពាល់​ខ្លះ​ផង ទោះជា​ផ្សារ​របស់​ឯកជន​ក៏ដោយ​៕​ ​ដោយ​៖​កូ​ឡាប​

 

spot_img
×