Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​៖ ក្នុង​១​ខែៗ យ៉ាង​តិច​មាន​នាវា​ទេសចរណ៍​៥​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ

spot_img

ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​នគរបាល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​ថា ក្នុង ១​ខែៗ យ៉ាងតិច ក៏​មាន​កប៉ាល់ ឬ​នាវា​ទេសចរណ៍​បរទេស ៥​គ្រឿង​ដែរ បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​។ មន្ត្រីនគរបាល ដដែល ឲ្យដឹងទៀតថា បើ​គិត​រយៈពេល ៣​ខែ​ដើមឆ្នាំ​២០១៨​នេះ មាន​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជិត ២៥.០០០​នាក់ បាន​ធ្វើដំណើរ​តាម​នាវា​ទេសចរណ៍​មក​ទស្សនា​ប្រទេស​កម្ពុជា​។ ដោយឡែក កាលពី​ម៉ោង ៦:០០ ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ មាន​នាវា​ទេសចរណ៍​ចំនួន​១ គ្រឿង​ទៀត ឈ្មោះ Europa 2 ដែល​ជា​នា​វាទី ១៨ មក​ពី​កំពង់ផែ Laem Chabang ប្រទេស​ថៃ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ នាវា​ទេសចរណ៍​នេះ​មាន​ផ្ទុក​អ្នកដំណើរ​ចំនួន ៥១១ នាក់ (​ស្រី ២៥៤ នាក់​) និង​នាវិក​ចំនួន ៣៧៩ នាក់ (​ស្រី ១១៦ នាក់​)​។ នាវា​ទេសចរណ៍​នេះ នឹង​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ម៉ោង ២៣:០០ ថ្ងៃ​ដដែល ដោយ​ឆ្ពោះទៅកាន់​កោះ Phu Quoc ប្រទេស​វៀតណាម​៕ ដែន សីមា​

spot_img
×