Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​កាណាដា​ម្នាក់​ទិញ​ឆ្នោត ១​សន្លឹក​លើក​ដំបូង​ដើម្បី​អបអរ​ខួបកំណើត​ខ្លួន មានអី ត្រូវ​រង្វាន់​ធំ​ ​ចាយ​មួយជីវិត​

spot_img

​យុវតី​កាណាដា​ម្នាក់ បាន​ត្រូវ​ឆ្នោត​រង្វាន់​ធំ បន្ទាប់ពី​នាង​បាន​ទិញ​ឆ្នោត​កោស​មួយ​សន្លឹក ដើម្បី​អប​​អរ​ខួបកំណើត​របស់ខ្លួន​ឈាន​ចូល​អាយុ ១៨​ឆ្នាំ កាលពី​ថ្ងៃ​ទី ១៤ ខែ​មីនា​កន្លងទៅនេះ​។​

​យុវតី​នេះ នេះ​ពិត​មានសំណាង​ខ្លាំង​មែនទែន​ព្រោះ​វា​គឺជា​ការទិញ​ឆ្នោត​លើកដំបូង​របស់​នាង ហើយ​នាង​ក៏​ត្រូវ​រង្វាន់​ធំ​តែម្តង​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព៌តមាន​អង់គ្លេស BBC​។​

​ស្ត្រី​វ័យក្មេង​មានសំណាង​នេះ ឈ្មោះ Charlie Lagarde មកពី​ខេត្ត Quebec ប្រទេស​កាណាដា​។​

​នាង​ឈ្នះ​រង្វាន់​ធំ ហើយ​ក្រុមហ៊ុន​បាន​ផ្តល់​ជម្រើស ២​ដល់​នាង​៖ ១ គឺ​នាង​អាច​យក​ទឹកប្រាក់​សរុប​១​លាន​ដុល្លា​រកាណាដា (​ស្មើ ៧៨០.០០០​ដុល្លា​អា​មេ​រិច​) និង​ទី ២ នាង​អាច​យក ១.០០០​ដុល្លា​ជា​រៀង​​រាល់​អាទិត្យ ក្នុង​រយៈពេល​មួយ​ជីវិត​។​

​ក្រោយពេល​ពិគ្រោះ​ជាមួយ​នឹង​អ្នក​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​រួច ស្ត្រី​មាន​ភ័ព្វសំណាង​នេះ បានជ្រើសរើស​​យក​ជម្រើស​ទី ២​គឺ យក ១.០០០​ដុល្លា​រជា​រៀង​រាល់​សប្តាហ៍​។ ជម្រើស​នេះ ធ្វើឲ្យ​នាង​មិនចាំបាច់​បង់ពន្ធ​នោះទេ​។​

​នាង​និយាយថា នាង​ចង់​ប្រើ​លុយ​នោះ​ដើម្បី​ដើរលេង និង​សម្រាប់​ផ្គត់​ផ្គង់ការសិក្សា​របស់​នាង​៕ សុភ័ក្ត្រ

spot_img
×