Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ស្មោះស្ម័គ្រ​ម្នាក់​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវ​គេ​បោះឆ្នោតឲ្យ​ក្លាយជា​ប្រធានា​ធិបតី​

spot_img

​រដ្ឋសភា​មី​យ៉ាន​ម៉ា នៅ​ថ្ងៃ​ពុធ​នេះ បាន​ធ្វើ​ការបោះឆ្នោត​ជ្រើសរើស លោក Win Myint ធ្វើ​ជា​ប្រធានា​​ធិបតី​ដឹកនាំ​ប្រទេស​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​សិង្ហាបុរី Channel News Asia​។​

​លោក Win Myint ជា​សមាជិក​បក្ស​កាន់​អំណាច ដែល​ស្មោះស្ម័គ្រ​ខ្លាំង​ចំពោះ​មេដឹកនាំ​មី​យ៉ាន​ម៉ា គឺ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី​។​

​លោក Win Myint ទទួលបាន​ការគាំទ្រ​ចំនួន ៤០៣​សម្លេង ក្នុងចំណោម ៦៣៦​សម្លេង​។ គូបដិបក្ស​២​នាក់​របស់​លោក ឈ្មោះ Henry Van Thio ទទួលបាន​ការគាំទ្រ ១៨​សម្លេង និង Myint Swe បាន ២១១​សម្លេង​។​

​សូមបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នោះ ធ្វើឡើង​ក្រោយពេល ពេល​លោក Htin Kyaw បាន​លាលែង​
​ពី​ដំណែង​កាល​ពី​អាទិត្យ​មុន​៕ សុភ័ក្ត្រ

spot_img
×