Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាថ៌កំបាំង​គួរឲ្យខ្លាច ស្ថិត​នៅ​ពីក្រោយ​ការរកឃើញ​សំណុំ​ឆ្អឹង “​ចេះ​កើតកូន​” នៅ​អ៊ីតាលី​

spot_img

​សំណុំ​ឆ្អឹង​របស់​ស្ត្រី​ម្នាក់​នា​យុគសម័យ​កណ្តាល​បាន​ទម្លាយ​ចេញ​នូវ​អាថ៌កំបាំង​គួរឲ្យខ្លាច​បន្ទាប់ពី​ស្ត្រី​នេះ​ត្រូវបាន​គេ​បញ្ចុះ ។​ 

​ឆ្អឹង​របស់​ទារក​ត្រូវបាន​រកឃើញ​ស្ថិតនៅ​ចន្លោះ​នៃ​ជើង​ទាំងពីរ​របស់​នារី​ជា​ម្តាយ អ្នក​បុរាណ​វិទូ នៅ Imola ប្រទេស​អ៊ីតាលី បាន​រកឃើញ​គ្រោងឆ្អឹង​របស់​ស្ត្រី​ម្នាក់​ដែល​ស្ថិតក្នុង​សភាព​ពេញលេញ ហើយ​នាង​បាន​ស្លាប់​នៅ​ចន្លោះ​សតវត្សរ៍​ទី ៧-៨ ក្រោយ​គ្រឹះសករាជ​រួម​ជាមួយ​សំណល់​ឆ្អឹង​ដ៏​តូច​របស់​ទារក​ម្នាក់ ស្ថិតនៅ​ចន្លោះ​ជើង​ទាំង​ពីរ ។​

​ក្រុម​អ្នក​បុរាណ​វិទូ​ជឿថា នេះ​ជា​បាតុភូត “coffin birth” (​កំណើត​មឈូស​) គឺ​ជា​ដើម​ហេតុ​នាំឲ្យ​មាន​គំហើញ​ចម្លែក​បែបនេះ ។ ពោល​គឺ​នា​ខណៈពេល​បញ្ចុះសព​នោះ​ទាំង​ម្តាយ​នឹង​ទារក​សុទ្ធសឹង​បាន​ស្លាប់​ទៅហើយ ប៉ុន្តែ​រហូតទល់​ពេល​ដែល​មឈូស​ត្រូវបាន​បញ្ចុះ ទើប​គេ​ច្រាន​ទារ​កឲ្យចេញពី​ពោះ​មកក្រៅ ។ តាម​ការវិភាគ​ឲ្យដឹងថា ខណៈពេល​ដែល​ស្ត្រី​ជា​ម្តាយ​ស្លាប់​គភ៌​នោះ​មាន​អាយុប្រមាណ ៣៨ សប្តាហ៍​។​

​គេ​នៅ​ពុំ​ទាន់​បកស្រាយ​បាន​ពី​មូលហេតុ​ធ្វើឲ្យ​ស្ត្រី​រូប​នេះ​ស្លាប់ ប៉ុន្តែ​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​លើ​ប្រអប់​ខួរក្បាល​របស់​ស្ត្រី​នេះ មាន​ប្រហោង​ស្វាន​ជ្រៅ​មួយ​ចូល ដែល​ជា​សញ្ញា​បញ្ជាក់ថា គាត់​ត្រូវបាន​គេ​វះកាត់​ខួរក្បាល​ប្រមាណ​១​សប្តាហ៍​មុន​ពេល​ស្លាប់ ពុំមែន​រង​ទណ្ឌកម្ម​វាយដំ​អ្វី​ទេ ។​

​ងាក​មក​សិក្សា​ស្រាវជ្រាវ​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ទើប​ដឹងថា ស្ត្រី​រូប​នេះ ត្រូវបាន​គេ​ព្យាបាល​ដោយ​ប្រើ​បច្ចេកទេស​ស្វាន​ខួរក្បាល trepanation ដែល​កាល​ជំនាន់​នោះ​តែង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​ឆ្កួតជ្រូក និង​ជំងឺ​ទាំងឡាយ​ពាក់ព័ន្ធ​ដល់​ពណ៌​។ ក្រុម​អ្នកស្រាវជ្រាវ​គិតថា វេជ្ជបណ្ឌិត​ជំនាន់​នោះ​បាន​ប្រើប្រាស់​ប​ច្ចេស​នេះ​ដើម្បី​កាត់បន្ថយ​ជំងឺឆ្កួតជ្រូក​ក្នុង​ប្រអប់​ខួរ​របស់​ស្ត្រី​ជា​ម្តាយ ៕ ចន្ទ្រា​

spot_img
×