Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង “​បដិសន្ធិ​ត្រី​ងាប់​” ក្នុង​ឃ្លី​ប​នៅ​ចិន​-​អ្នកវិទ្យាសាស្ត្រ​ព្រមាន​

spot_img

អ្នក​និយម​បណ្តាញ​អ៊ិន​ធើ​ណេ​ត គប្បី​ចាំ​ពាក្យ​ទូន្មាន​១​ថា ពុំគប្បី​ឆាប់​ជឿ​ពីអ្វីៗ​ដែល​គេ “​ដាក់​បង្ហាញ​” ឲ្យ​សោះ​។ ជាអាទិ៍ ការ​បង្ហោះ​ឃ្លី​ប​ធ្វើ​ឲ្យ​ត្រី​ងាប់​រស់​ឡើងវិញ បានធ្វើ​ឲ្យ​មាន​ភាពច្របូកច្របល់​ភ័យខ្លាច​…​។​ល​។​

“​ចិន​បដិសន្ធិ​ត្រី​ងាប់​”

​ដោយឡែក​ចំពោះ​រឿងនេះ គ្រាន់តែ​អះអាង​ប្រាប់​ប្រិយមិត្ត​ថា ពុំមាន​ឱសថ ឬ​វិធី​ណាមួយ​អាច​ប្រោះ​សត្វ​ងាប់​ឲ្យ​រស់​ឡើងវិញ​បានទេ​។ សមត្ថភាព​វេជ្ជសាស្ត្រ​បច្ចុប្បន្ន​ទោះបី​ជឿនលឿន តែ​ពុំ​ឈានដល់​ដំណាក់កាល​នេះឡើយ កុំថាឡើយ​ចំពោះ​ឈ្មួញ​ជួញដូរ​…​ត្រី​នោះ​។​

​បញ្ហា​ទី​២ គឺ​ចេះ​គ្រាន់តែ​ជា​វិធី​បង្កក​ត្រី ដែល​ត្រូវបាន​គេ​អនុវត្ត​យ៉ាង​ទូលំទូលាយ​។ គោលបំណង​នៃ​ការអនុវត្ត​វិធីសាស្ត្រ​នេះ​គឺ​ដើម្បី ដឹកជញ្ជូន​ត្រី​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ តែ​រក្សាបាន​គុណភាព “​ស្រស់ៗ​” ដដែល​។​

​ប្រទេសមួយ​ដែល​នៅ​ឆ្ងាយ ហើយ​ខ្សត់​ត្រី គេ​តែង​ប៉ង​ចង់​បរិភោគ​ត្រី​ដែល​នៅ “​រស់​រវើក​”​។​

​ក្នុង​ធម្មជាតិ​វា​ពុំមែន​ជា​រឿង​ប្លែក​តាំងពី​យូរយារ​មកហើយ ខណៈពេល​រដូវ​ព្រិល​ធ្លាក់ ត្រី​វ​បាន​ត្រូវ​បង្កក​ក្នុង​បឹងបួរ ទន្លេ ហើយ​ពេល​រដូវ​ទទឹក​កករ​លា​យ​នោះ​វា​បែរជា​ហែល​លេង​ធម្មតា​វិញ​។ តាម​ការសិក្សា​របស់​ស​កល​វិទ្យាល័យ Queen នៅ Canada ធ្វើឡើង​នៅ​ឆ្នាំ ២០០៤ ឲ្យ​ដឹងថា មាន​ត្រី​ប្រភេទ​ខ្លះ ដែល​ក្នុងចំណោម​ពួកវា មាន​ប្រូតេអ៊ីន​ជួយ​ឲ្យ​រស់​បាន​ក្នុង​សីតុណ្ហភាព​ដ៏​ឆាប់​បំផុត​។​

​ចុងក្រោយ​អ្នកវិទ្យាសាស្ត្រ​ទូន្មាន​ថា ៖ គួរ​គប្បី​ប្រើប្រាស់​អ៊ិន​ធើ​ណេ​ត ដោយមាន​មនសិការ ហើយ​ត្រួតពិនិត្យ​ពី “​ភាព​សុ​ក្រិត​”​របស់​វា​មុន​ធ្វើការ​ចែករំលែក ពុំនោះសោត​អ្នក​អាច​ក្លាយជា “​ភ្នាក់ងារ​មិនមាន​កម្រៃ​” បម្រើ​ឲ្យ​ម​ហិ​ច្ឆិ​តា​របស់​កេងប្រវ័ញ្ច​របស់​ជន​ទុច្ចរិត​ហើយ​៕​ ដោយ ៖ សូយន

spot_img
×