Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហាន​រថក្រោះ រថពាសដែក ប្តេជ្ញា​ស្មោះត្រង់​ឥត​ងាករេ​ចំពោះ​រាជរដ្ឋាភិបាល​របស់​ស​ម្តេច​តេជោ​

spot_img

​បន្ទាយមានជ័យ ៖ នាយ នាយទាហានរង ព​លទ​ហាន​ជំនាញ​រថក្រោះ រថពាសដែក​រថក្រោះ រថពាសដែក ប្តេជ្ញា​ស្មោះត្រង់​ឥត​ងាករេ​ចំពោះ​រាជរដ្ឋាភិបាល​របស់​ស​ម្តេច​តេជោ ។​

ពួក​គេ​អះអាង​បែប​នេះ​ពេល​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​នៅ​បញ្ជាការដ្ឋាន​រថក្រោះ​ទិស​យោធភូមិភាគ​ទី​៥ ស្រុក​ព្រះនេត្រព្រះ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ ។​

នាយទាហាន ដែល​ក្នុង​នាម​លោក​ឧត្តមសេនីយ៍ទោ កែវ សេង​ឡាយ មេបញ្ជាការរង​បញ្ជ​ការដ្ឋាន​រថក្រោះ​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៥ ស្រុក​ព្រះនេត្រព្រះ​អោយដឹងថា ៖ ផែនការ​ហ្វឹកហ្វឺន បំប៉ន​ការងារ​សេនាធិការ ការងារ​បច្ចេកទេស ជំនាញ​រថក្រោះ រថពាសដែក បណ្តុះបណ្តាល​រថក្រោះ រថពាសដែក​និង​គរុកោសល្យ​គ្រូ​ប្រចាំឆ្នាំ​២០១៧ នេះ​ធ្វើឡើង​តាម​សច្ចាប័ន​ចុះ​ថ្ងៃ​ទី​១៦​ខែ​មេសា​ឆ្នាំ​២០១៧ ដោយ​ប្រើប្រាស​ថវិកា​ជាតិ​ពី​អគ្គនាយកដ្ឋាន​ភស្តុភារ​និង​ហិរញ្ញវត្ថុ​ក្រសួង​ការពារជាតិ​និង​នាយកដ្ឋាន ផ្នែក​ពាក់ព័ន្ធ​នោះ វគ្គ​នេះ​មាន​រយ​:​ពេល​ហ្វឹកហ្វឺន​៩០​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២០​ខែ​មករា​ឆ្នាំ​២០១៨​ដល់​៣១​មីនា​ឆ្នៃ​២០១៨​នេះ ដោយ​មាន​សមាសភាព​រួម ១៦៥​នាក់ ក្នុងនោះ​មាន​គណកម្មការ​ដឹកនាំ​ការងារ​ហ្វឹកហ្វឺន ១១​នាក់ នាយ​ទ​ហាន​គ្រប់គ្រង ក្រុម​យោធា​ចារ្យ​និង​ក្រុម​ធានា ៣១​នាក់ និង​កម្មសិក្សាការី ១២៣​នាក់​ដែល​មកពី​កងអនុសេនាធំ​ទី​១​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​និង​កងអនុសេនាធំ​លេខ​ទី​២​នៃ​បច្ចេកទេស​និង​បើកបរ​រថក្រោះ​។​
​លោក​បន្តថា ៖ ខ្លឹមសារ​ហ្វឹកហ្វឺន​រួមមាន​ទី​១- មុខវិជ្ជា​ទូទៅ​ដូច​ជា​សញ្ញា​សម្គាល់​យោធា ឋាមលេខា​និង​GPS វិស្វកម្ម អប់រំ​ចិត្តសាស្ត្រ លំ​ហាត់​របៀប​និង​ទី​២- មុខវិជ្ជា​ជំនាញ​រថក្រោះ​. ដូចជា​យុទ្ធវិធី សព្វាវុធ​រថក្រោះ បច្ចេកទេស បើកបរ វិទ្យុទាក់ទង​រថក្រោះ​។ ហើយ​លើក​ការងារ​ធានា បាន​ប្រើប្រាស​គ្រឿងចក្រ រថក្រោះ​ធុន​T 55 ចំនួន​៩​គ្រឿង រថពាស់ដែក​៦​គ្រឿង រថយន្ត​ដឹក​ជញ្ជូន រថយន្ត​ជួសជុល​និង​រថយន្ត​ស៊ីទែន ៦​គ្រឿង​។​

ជា​លទ្ធផល​វគ្គ​ហ្វឹកហ្វឺន​លើ​ការងារ​រៀនសូត្រ​លើក​គ្រប់​វិជ្ជា​ខាងលើ​គឺ​បាន​ស្នាដៃ​រួម គ្រាន់បើ ភាគច្រើន ពោល​គឺ​ក្នុងចំណោម​ចំណាត់​ថ្នាក់​និទ្ទេស ពូកែ គ្រាន់បើ​និង​មធ្យម​នោះ​។ ហើយ​ក៏​ពិនិត្យ លើកកម្ពស់​បន្ត​និង​កែលម្អ​ចំណុចខ្លាំង ចំណុចខ្សោយ​មួយចំនួន​នៅ​ចំពោះមុខ​និង​ពេលខាងមុខ​។​

តំណាង​កម្មសិក្សាការី​វគ្គ​ហ្វឹកហ្វឺន​នេះ​បាន​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​កសាង​ខ្លួន​ក្លាយជា​យោធិន​ដ៏​ល្អ​។​ស្មោះត្រង់​ចំពោះ​ជាតិ មាតុភូមិ និង​ហ៊ាន​ពលិកម្ម​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​។​គោរព​វិន័យ​បទបញ្ជា ….​ក៏ដូចជា​ស្មោះត្រង់​ឥត​ងាករេ​ចំពោះ​រាជរដ្ឋាភិបាល​និង​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​។​

លោក​សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​: កងកម្លាំង​រថក្រោះ រថពាសដែក​មាន​ប្រវត្តិ​ស្នាដៃ​ពលិកម្ម ប្តូរផ្តាច់ និង​តួនាទី ភារកិច្ច​កន្លងមក​និង​បន្ត​ដ៏​សំខាន់​ក្នុង​ខឿន​ការពារជាតិ ការពារ​រដ្ឋ រាជរដ្ឋាភិបាល​និង​ពលរដ្ឋ ហើយ​ជា​កម្លាំង​ខ្នងបង្អែក​អោយកម្លាំង​ផ្សេងៗ​ទៀត​ក្នុង​ទិស​ជួរមុខ​និង​សមរភូមិ​នៅពេល​ណា​មាន​ការប្រយុទ្ធ​កើតឡើង​ដែរ​។

​​លោក​បន្តថា ៖ កន្លងមក​និង​ទៅ​ខាង​មុខ កងរថក្រោះ​ក៏​ដូច​កងទ័ព​ដទៃ​ទៀត​ត្រូវតែ​បន្ត​កសាង​ខ្លួន​ជាមួយ​ចំណេះ​ជំនាញ​ដែល​ច្បាស់លាស់ តឹងរឹង​ចំពោះ​វិន័យ​និង​បទបញ្ជា ប៉ុន្តែ​ទន់ភ្លន់ ធ្វើ​ល្អ​ចំពោះ​ប្រជាពលរដ្ឋ​។

​ក្នុងនោះ​លោក ក៏បាន​លើកឡើង​នូវ​លទ្ធផល​ល្អ​មួយ​ក្នុងចំណោម​លទ្ធផល​ជាច្រើន​ដែល​អង្គ​ឯកភាព​បញ្ជ​ការដ្ឋាន​រថក្រោះ​ទិស​យោធភូមិ​ទី​៥ ប្រចាំ​នៅ​ស្រុក​ព្រះនេត្រព្រះ​នេះ​ធ្វើ​បាន​គឺ​សម្របសម្រួល​និង​ដោះស្រាយ​ដោយ​សន្តិវិធី ប្រើ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ ដោះ ស្រាយ​វិវាទ​ដីធ្លី​រាប់រយ​ហិច​តា​ជា​បន្ទាយ​ខ្លួន​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្រេច​ល្អ រលូន​១០០​ភាគរយ​។​

លោក​ឧត្តមសេនីយ៍ឯក ឡា​ញ់ កៅ នាយរង​សេនាធិការ​ចម្រុះ មេបញ្ជាការ​បញ្ជាការដ្ឋាន​រថក្រោះ និង​ក្នុងនាម​តំណាង​អគ្គមេបញ្ជាការ​បាន​សាទរ កោតសរសើរ​ដល់​មេ​បញ្ជ​ការរង​បញ្ជាការដ្ឋាន​រថក្រោះ ទិស​យោធភូមិភាគ​ទី​៥ នា​ស្រុក​ព្រះនេត្រព្រះ​និង​នាយ នាយរង​ទាហាន គណកម្មការ​ដឹកនាំ នាយទាហាន​គ្រប់គ្រង​វគ្គ យោធា​ចារ្យ ក្រុម​ធានា និង​កម្មសិក្សាការី​ពាក់ព័ន្ធ​ដែល​ខិតខំ​នាំ​មក​លទ្ធផល​ហ្វឹកហ្វឺន​ដូច្នេះ​។​

ឧត្តមសេនីយ៍ ឡា​ញ់ កៅ បានដាក់​បញ្ជា ក៏ដូចជា​ណែនាំ​បន្ថែម​ជា​ច្រើន​ទាំង​លើ​លើ​មេរៀន​ទ្រឹស្តី មេរៀន​អនុវត្ត​ជាក់ស្តែង ហើយ​ដែល​អាច​ដកស្រង់​បាន​បទពិសោធន៍​មួយចំនួន​ដូចជា : យុទ្ធវិធី​វាយលុក ត្រៀម​ការពារ កាំភ្លើង​លើក​រថក្រោះ ប្រើប្រាស​បាញ់​ដោយ​ប្រព័ន្ធ​ស្ថេរភាព និង​បាញ់​ប្លោង​របស់​រថក្រោះ​ដើម្បី​ឆ្លើយតប​តាម​កាល​:​ទេស​:​ការរីកចម្រើន​ក្នុង​កងទ័ព​ជំនាញ​រថក្រោះ រថពាសដែក​។​

ហើយ​ចំពោះ​មុខ​និង​ទី​ខាងមុខ ការហ្វឺកហ្វឺ​ននិង​ការបំប៉ន​ទាំង​មេរៀនដ​ដែលៗ ទាំង​មេរៀន​ស្រាវជ្រាវ ធ្វើ​ប​ច្ច​ប្បន្ន​ភាព​ថ្មី​ត្រូវតែ​ធ្វើ​ជា​ប្រចាំ​ទើប​កងកម្លាំង​យើង​អាច​មាន​សមត្ថភាព លទ្ធភាព​ទ្រោល​សភាពការណ៍​ការពារ​ផ្ទៃក្នុង​ទាំង​រដ្ឋ​ធម្មនុញ្ញ ព្រះមហាក្សត្រ រាជរដ្ឋា ភិបាល ប្រជាជន​និង​ផ្ទៃ​ខាងក្រៅ​គឺ​ការពារ​ជាតិ មាតុភូមិ បូរណភាព​ទឹកដី​បានល្អ​៕ ដោយ ៖ បន្ទាយ​

spot_img
×