Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ អគុណ​សហភាព​អឺរ៉ុប ដែល​ផ្តល់​ជំនួយ​ស្តារ​និង​អភិវឌ្ឍន៍​នៅ​ខេត្ត​បន្ទាយមានជ័យ​បន្តបន្ទាប់​

spot_img

​បន្ទាយមានជ័យ ៖ ប្រជាជន​និង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​អគុណ​សហភាព​អឺរ៉ុប​ដែល​ផ្តល់​ជំនួយ​ស្តារ​និង​អភិវឌ្ឍន៍​នៅ​ខេត្ត​បន្ទាយមានជ័យ​បន្តបន្ទាប់​។​

លោក លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែង​ង​អំណរគុណ​សហភាព​អឺរ៉ុប រួម​ទាំង​ប្រទេស​អាល្លឺម៉ង់ ដែល​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​ដល់​ប្រជាជន​និង​ខេត្ត​បន្ទាយមានជ័យ​កន្ល​ង​មក ដែល​ជួយ​ស្តារ​និង​អភិវឌ្ឍន៍​ចំ​គោលដៅ​។​

លោក​ថ្លែង​ដូច្នោះ​ក្នុង​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច​ច អេ​ដ​ហ្គើ និង​អ្នកបកប្រែ​ភាសា​ម្នាក់​បាន​ទៅ​ទស្សនកិច្ច​ខ្លី​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨ ។​ នៅ​សាលាខេត្ត​បន្ទាយមានជ័យ លោក​អគ្គរដ្ឋទូត បាន​ជួបប្រជុំ​ជាមួយ​លោក លី សារី អភិបាលរង​ខេត្ត​និង​មន្ត្រី​ពាក់ព័ន្ធ​។​

លោក លី សារី ជម្រាបជូន​ភ្ញៀវ​ពី​ភូមិសាស្ត្រ កត្តា​សន្តិភាព សណ្តាប់ធ្នាប់ ពី​សក្តានុពល​របស់​ខេត្ត​ដូចជា មាន​ច្រកព្រំដែន​៣ កន្លែង​, សក្តានុពល​វិស័យសេដ្ឋកិច្ច , វិស័យ​ទេសចរណ៍ មាន​រមណីយដ្ឋាន​ធម្មជាតិ កែច្នៃ​និង​វប្បធម៌​បុរាណ​។ វិស័យ​ក​សិ ឧស្សាហកម្ម​មាន​ដំណាំ​ដំឡូង​មី​ជាង​៨​ម៉ឺន​ហិច​តា ផល​ជាង​៣​លាន​តោន​.. កសិកម្ម​មាន​ដំណាំ​ស្រូវវស្សា ២​សែន ៥​ម៉ឺន​ហិច​តា ស្រូវ​វស្សា​មាន​ជិត​៣​ម៉ឺន​ហិច​តា ដែល​បាន​ផល​លក់​ចេញ​ជាច្រើន​។​

លោក លី សារី ក៏​និយាយ​ដែរ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៣ និង​តំបន់​ឧស្សាហកម្ម​១ មាន​រោងចក្រ​១៨ ដែល​ស្រូនក​ម្លាំង​ពលកម្ម​ជាង​៥​ពាន់​នាក់​។ ក៏​បង្ហាញ​ពី​ប្រភព​អគ្គីសនី ដែល​មក​ពី​ក្នុង​ស្រុក​និង​ពី​ប្រទេស​ថៃ ហើយ​ធនា​ប្រើប្រាស​គ្រប់គ្រាន់​។ ចំណែក​បណ្តាញ​គមនាគមន៍​វិញ ក្នុង​ខេត្ត​មាន​ផ្លូវជាតិ ៥​ខ្សែ និង​ផ្លូវ​ក្រាល​កៅស៊ូ​ផ្សេងទៀត ទៅ​គ្រប់​ច្រកល្ហក​ព្រមទាំង​មាន​ផ្លូវ​រថភ្លើង​១​ខ្សែ ដែល​នឹង​បើក​ដំណើរការ​ឡើងវិញ​នា​ពេល​ដ៏​ខ្លី​នេះ​។​

លោក ច​ច អេ​ហ្គើ បាន​បង្ហាញ​បំណង​នៃ​ទស្សនកិច្ច​រូបភាព​តូច​និង​ខ្លី​របស់​លោក ថា ៖ ដើម្បី​ស្វែងយល់​គម្រោង​ជំនួយ​នានា​កន្លង​មក​របស់​ស​ហ​ភាព​អឺរ៉ុប គម្រោង​សាលារៀន​និង​វិស័យ​អប់រំ ការវិនិយោគ បញ្ហា​ពលករ​ចំណាកស្រុក ការងារ​អភិរក្ស​ប្រាសាទ សំណង់​បូរាណ ការ​អភិរក្ស​និង​អភិវឌ្ឍន៍​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ​ជាដើម ។​

លោក​អគ្គរដ្ឋទូត ក៏​បាន​រំលឹកថា រដូវចូលឆ្នាំ​ខ្មែរ ឆ្នាំ​២០១៧ លោក ក៏​បាន​ទៅ​ទស្សនា​សង្ក្រាន​ប្រាសាទ​ប្រាសាទ និង​ទស្សនា​អាងទឹក​ត្រពាំងថ្ម ទស្សនា​សត្វ​ក្រៀល​ក្បាល​ក្រហម​។​

នៅ​ស្រុក​មង្គល​បូរី លោក អគ្គរដ្ឋទូត​បាន​ជួបប្រជុំ​ជាមួយ​លោក រ័ត្ន ដា​ស៊ី​ណង់ និង​ស្វែងយល់​ពី​ការងារ​អភិវឌ្ឍន៍​នានា​នៅ​ស្រុក​ជង្រុក​ស្រូវ​ធំជាងគេ​បង្អស់​របស់​ខេត្ត​បន្ទាយមានជ័យ​៕ ដោយ ៖ បន្ទាយ​

spot_img
×