Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្រង​រូបភាព ដែល​មុននេះ​ពុំមាន​អ្នកណា​ជឿថា វា​អាច​កើតមានឡើង​

spot_img

​ដំណើរ​ទស្សនកិច្ច​ទៅកាន់​បរទេស​ជា​លើកដំបូង​របស់​មេដឹកនាំ​គីម ជុង​អ៊ុន ក្នុង​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ បាន​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ព្រោះ​ប្រទេស​ទាំង​ពីរ​ពុំ​មាន​សេចក្តីថ្លែងការណ៍​ណា​មួយ​រហូតទល់​ពេល​ដំណើរ​ទស្សនកិច្ច​ត្រូវបាន​បញ្ចប់​។​

​ដំណើរ​ទស្សនកិច្ច​យ៉ាង​សម្ងាត់​ទើប​ត្រូវបាន​ទម្លាយ​ចេញ​នៅ​នាទីចុងក្រោយ​

​មេដឹកនាំ​កូរ៉េខាងជើង និង​ជំទាវ Ri Sol-ju នៅ​ថ្ងៃ ២៥ ខែ​មីនា ទៅកាន់​ប្រទេស​ចិន តាម​ការអញ្ជើញ​របស់​ប្រធាន​រដ្ឋ​ស៊ី ជិន​ពៀន​។ មេដឹកនាំ​រូប​បានជ្រើសរើស​មធ្យោបាយ​ទស្សនកិច្ច​គឺ​រថភ្លើង​។​

​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន គឺជា​ដំណើរ​ទស្សនកិច្ច​បរទេស​ដំបូង​ចាប់តាំងពី​ពេល​មេដឹកនាំ​គីម ជុង​អ៊ុន ឡើង​កាន់​អំណាច​ឆ្នាំ ២០១១​។​

​ប្រធាន​រដ្ឋ​ស៊ី ជិន​ពៀន និង​លោកជំទាវ បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​គីម ជុង​អ៊ុន និង​ភរិយា នៅ​មហា​ទីលាន​ប្រជាជន​ចិន នា​ទីក្រុង​ប៉េកាំង​។​

​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ដើរ​ត្រួតពល​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​គីម ជុង​អ៊ុន ត្រូវបាន​ចាត់ទុក​ថា ជា​រឿង​នឹក​ស្មាន​ពុំ​ដល់ ហើយ​ប្រព័ន្ធ​ព័ត៌មាន​កូរ៉េខាងជើង និង​ចិន ត្រូវ​បាន​បិទ​ជិត​ទាំងអស់ រហូតទល់​ពេល​លោក​គីម ជុង​អ៊ុន ត្រឡប់​ទៅ​ប្រទេស​វិញ​។​

​លោក​គីម ជុង​អ៊ុន និយាយថា ការជ្រើសរើស​ចិន​ជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​ដំបូង​គឺ​សំដៅ​អំពី​បំណងប្រាថ្នា​ជំរុញ​ចំណងទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យមាន​កាវិវឌ្ឍន៍​បន្ត​ទៅ​មុខ​ឆ្ងាយ​ទៀត ព្រមជាមួយ​នោះ​ក៏​បង្ហាញឲ្យឃើញកា​រលើក​តម្កើង​របស់​មេដឹកនាំ​កូរ៉េខាងជើង​ចំពោះ​ចំណង​មិត្តភាព​ទ្វេភាគី​។​

​មេដឹកនាំ​ប្រទេសជិតខាង​ទាំងពីរ ក៏​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ និង​ជា​ដៃគូ​សេដ្ឋកិច្ច​យូរ​ឆ្នាំ ចាប់ដៃ​គ្នា​ក្នុង​ជំនួប​នា​ក្រុង​ប៉េកាំង​។​

​មេដឹកនាំ​ប្រទេស​ទាំង​ពីរ រួម​នឹង​មន្ត្រីជាន់ខ្ពស់​ទាំងសងខាង​រួម​ប្រជុំ​ពិភាក្សា​លើ​បញ្ហា​ទាំងឡាយ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ក៏​ដូចជា​ក្នុង​តំបន់​។​

​ទីភ្នាក់សារ​ព័ត៌មាន​ស៊ីនហួរ បាន​ចុះផ្សាយ​ថា លោក​គីម ជុង​អ៊ុន អះអាង និង​សន្យា​ថា នឹង​ធ្វើឲ្យ​ឧបទ្វីប​កូរ៉េ​គ្មា​ននុយក្លេអ៊ែរ ប្រសិនបើ​អាមេរិក និង​កូរ៉េខាងត្បូង បង្ហាញ​សុ​ឆន្ទៈ​។​

​លោក​គីម ជុង​អ៊ុន និង​លោក​ស៊ី ជិន​ពៀន ក៏​មាន​ជំនួប​ពិភាក្សា​ដោយ​ឡែក ។ មេដឹកនាំ​ប្រទេស​ទាំង​ពីរ សុទ្ធតែ​អះអាង​ពី​សារៈសំខាន់​នៃ​ចំណង​មិត្តភាព​រវាង​ចិន និង​កូរ៉េខាងជើង​។​

​មេដឹកនាំ​ទាំង​ពី​រួម​នឹង​ភរិយា​ថតរូប​ទុកជា​អនុស្សាវរីយ៍​នៅផ្ទះ​ភ្ញៀវ ។​

​លោក​ស៊ី ជិន​ពៀន និង​ភរិយា បរិភោគ​អាហារ​ជាមួយ​លោក​គីម ជុង​អ៊ុន និង​ភរិយា ។​

​មេដឹកនាំ​ប្រទេស​ទាំង​ពីរ ធ្វើជា​អធិបតី​ស្វាគមន៍​លោក​គីម ជុង​អ៊ុន និង​ភរិយា ។ មេដឹកនាំ​ចិន កូរ៉េខាងជើង អង្គុយ​ក្បែរ​គ្នា ក្នុង​ពិធី​ជប់លៀង ក៏ដូចជា​ទស្សនា​កម្មវិធី​សិល្បៈ​

​មេដឹកនាំ​ទាំង​ពីរ​សើច​ញញឹម​ដាក់គ្នា​នៅក្នុង​ពិធី​ជប់លៀង​

​មេដឹកនាំ​គីម ជុង​អ៊ុន ឲ្យដឹងថា លោក​ចាំបាច់​មក​កាន់​ប្រទេស​ចិន​ដោយផ្ទាល់ ដើម្បី​ជូនពរ​លោក​ស៊ី ជិន​ពៀន ដែល​ទើប​ជាប់ឆ្នោត​ដឹកនាំ​ប្រទេស​ចិន ហើយ​ក៏​ដើម្បី​ប្រកាស​ប្រាប់​អំពី​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ឧបទ្វីប​កូរ៉េ ។​

​មេដឹកនាំ​ទាំង​ពីរ រួម​ជាមួយ​ប្រតិភូ ថតរូប​ក្នុង​ពិធីជប់លៀង ។ មេដឹកនាំ​គីម ជុង​អ៊ុន និង​ភរិយា​ទៅ​ចូលរួម​ទស្សនា​ពិព័រណ៍​ផលិតផល​ប្រឌិត នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ចិន ។​

​លោក​គីម ជុង​អ៊ុន ស្តាប់​ការ​ឧទ្ទេស​នាម​ក្នុង​ពិព័រណ៍​។​

​ប្រធាន​រដ្ឋ​ស៊ី ជិន​ពៀន ចាប់​ដៃ​លោក​គីម ជុង​អ៊ុន ក្នុងពេល​មេដឹកនាំ​កូរ៉េខាងជើង​បញ្ចប់​ទស្សនកិច្ច​មក​កាន់​ប្រទេស​ចិន​។​

​មេដឹកនាំ​គីម ជុង​អ៊ុន និង​ភរិយា​គ្រវី​ដៃ​លា​មេដឹកនាំ​ចិន ពីលើ​រថភ្លើង ៕ ចន្ទ្រា​

spot_img
×