Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរីចុះប្រេង​មួយ​ក្បាល​នៅ​ខេត្ត​មណ្ឌល​គី​រី បង្ក​ការភ័យខ្លាច​ដល់​អ្នកស្រុក​រត់​ចែក​ផ្លូវ​គ្នា​បាតជើង​ស​ព្រាត​

spot_img

​ខេត្ត​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ដំរី​អ្នកស្រុក​មួយ​ក្បាល​មាន​អាយុ​ប្រហែល ៤៥​ឆ្នាំ បាន​ចុះប្រេង​ជិត ១​ខែ​មក​ហើយៗ បាន​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពូ​តាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​ជា​រៀងរាល់ថ្ងៃ​។

​ប្រជាពលរដ្ឋ បានឲ្យដឹង​ទៀតថា ដំរីចុះប្រេង​មួយ​ក្បាល​នេះ គឺ​បាន​បង្ក​ការភ័យខ្លាច​ដល់​អ្នកស្រុក ជា​បន្តបន្ទាប់ និង​បន្ត​រហូត​មកដល់​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។

ទោះជា​បែប​នេះ​ក្តី មន្ត្រី​ជំនាញ​ខាង​អង្គការ​សត្វ​ដំរី បាន​អះអាង​ថា ដំរី​មួយ​ក្បាល​នេះ នឹង​លែង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទៀតហើយ ព្រោះ​ដំរី​មួយ​ក្បាល​នេះ ជិត​អស់​ប្រេង នឹង​ក្លាយទៅជា​សភាព​ដើម​របស់​វា​វិញ​។​

​លោក ឃុន ឌី​យ៉ូន ប្រធាន​អង្គការ​សត្វ​ដំរី ប្រចាំ​ខេត្ត​មណ្ឌលគិរី ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៨ ខែ​មីនា​ថា ដំរី​ស្រុក​មួយ​ក្បាល ដែល​ចុះប្រេង​ជិត ១​ខែ​មក​ហើយ​នោះ ត្រូវ​ក្រុម​មន្ត្រី​ជំនាញ​ចាប់បាន និង​ចងទុក​នៅ​កន្លែង​មាន​ស​វត្ថិ​ភាព​វិញ​ហើយ ក្រោយ​ពី​វា បាន​រួច​ពី​ចំណង​ជិត ១​ខែ​មកនេះ​។

​លោក​បន្ត ដំរី​ខាងលើ​មាន​អាយុ​ប្រហែល ៤៥​ឆ្នាំ វា​បាន​ចុះប្រេង​តាំងពី​ដើម​ខែ​មីនា និង​រួច​ពី​ចំណង ហើយ​ម្ចាស់​មិន​ហ៊ាន​តាម​ចាប់ ប៉ុន្តែ​ពេល​នេះ មន្ត្រី​ជំនាញ​ចាប់​បាន​វិញ​ហើយ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨​។​

​មន្ត្រី​ជំនាញ​ដដែល បានឲ្យដឹងថា ការចាប់​សត្វ​ដំរីចុះប្រេង​មួយ​ក្បាល​នេះ គឺ​បាន​ប្រើប្រាស់​ថ្នាំ​សណ្ដំ​អស់ពីរ​ម្ជុល ហើយ​បច្ចុប្បន្ន ដំរី​ស្រុក​ខាងលើនេះ បាន​ចង​យ៉ាង​ប្រុងប្រយត្ន័​បំផុត ថែម​ទាំង​កាត់បន្ថយ​ចំណី របស់រប​ស់វា​ទៀតផង ដើម្បី​កុំឲ្យ​វា​មានកម្លាំង​វាយបកម​កលើ​មនុស្ស​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​៕ ដោយ​៖​សមុទ្រ​ឈើ​

spot_img
×