Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បញ្ជូន​ជនសង្ស័យ​បទល្មើស​គ្រឿងញៀន​៨​នាក់​ទៅ​កាន់​តុលាការ

spot_img

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ចំនួន ៨​នាក់ ក្នុងនោះ​មាន​ស្ត្រី ២​នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស តាម​នីតិវិធី​ច្បាប់ បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ចុះបង្ក្រាប និង​ចាប់​ជនសង្ស័យ​បាន​ជា​បន្តបន្ទាប់ ក្នុងករណី​បទល្មើស​ផ្សេងៗ​គ្នា​។ មន្ត្រី​កងរាជ អាវុធ ហត្ថ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ករណី​ទី​១ បង្ក្រាបបាន នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច ហ្គេម​បាញ់​ត្រី​ឡាយ​អិន ស្ថិត នៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ ស៊ីម រី ភេទ​ស្រី អាយុ ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​។ បច្ចុប្បន្ននេះ មាន​ទីលំនៅ ក្រុម​១៧ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ដោយ​ដកហូត​បាន​ភស្តុតាង ឬ​សម្ភារៈ​មួយចំនួន​រួមមាន​៖ ១-​ម្សៅ​ស​ថ្លា ៣០​កញ្ចប់ (​ថ្លឹង​ទាំង​សម្បក ២,៦១​ក្រាម​) ២-​លុយ​ខ្មែរ ៨០០០០​រៀល​។

​​ករណី​ទី​២ នៅ​ថ្ងៃ​ដ៏​ដែល កម្លាំង​ជំនាញ បាន​ចុះ​បង្ក្រាប នៅ​ចំណុច ក្រោយ​កាល់​តិច សាលាឆទាន​ស្ថិតនៅ​ភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ប៉ុល ពិសី ភេទ​ស្រី អាយុ ២៦​ឆ្នាំ មុខរបរ​លក់ដូរ ស្រុកកំណើត ភូមិ​ស្ងួន​ពេជ្រ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។ បច្ចុប្បន្ន​មាន​ទីលំនៅ ភូមិ​ទួល​ទទឹង ឃុំ​ទទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​ដកហូត​បាន​៖ ម្សៅ​ស​ថ្លា ១​កញ្ចប់ (​ថ្លឹង​ទាំង​សម្បក ២,៦២​ក្រាម​)​។​

ករណី​ទី​៣ ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញុៀន ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​ការិយាល័យ​ជួញដូរ​គ្រឿងញៀន អាវុធហត្ថ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បន្ត​ចុះ​បង្គ្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ៦​នាក់ មានឈ្មោះ​៖

១-​ឈ្មោះ សុខ គឹម​សៀន ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ អ្នក​យក​លុយ​តុង​ស្នូក​ឃើ ទីកន្លែង​កំណើត ភូមិ​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទីលំនៅ ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
២-​ឈ្មោះ ភ័​ណ្ឌ ឃីម ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត ខេត្ត​កំពង់ចាម មាន​ទីលំនៅ ភូមិ​បឹង​ធំ ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។​
៣-​ឈ្មោះ ជា យូ សែ​ប ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​ជាងកាត់សក់ ទីកន្លែង​កំណើត និង​បច្ចុបប្បន្ន​នៅ​ភូមិ​ភ្លើង​ឆេះ​រទេះ​សង្កាត់​ភ្លើង​ឆេះរ​ទេះ​ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។​
៤-​ឈ្មោះ សុខ សុ​ផ​ត្ត​ណា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ​សិស្ស ទីកន្លែង​កំណើត ខេត្ត​សៀម​រាម មាន​ទីលំនៅ ភូមិ​បឹង​ធំ សង្កាត់ បឹង​ធំ ខណ្ឌដង្កោរ រាជធានី​ភ្នំពេញ​។​
៥-​ឈ្មោះ ដួង វាសនា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត ភូមិ​ខ្លែង​គង់ ឃុំ​បឹង​ដោ​ល ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង មាន​ទីលំនៅ ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
៦-​ឈ្មោះ គង់ កេ​ន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត និង​បច្ចុប្បន្ន​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ការឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​ដកហូត​៖
១-​ម្សៅ​ស​ថ្លា ៤​កញ្ចប់ (​ថ្លឹង​ទាំង​សម្បក ៣៨.២៩​ក្រាម​)
២-​ទូរស័ព្ទ ៣​គ្រឿង​៕ ដែន សីមា​

spot_img
×