Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ៖ កម្លាំង​នគរបាល​បង្ក្រាប​ចោរឆក់​កំពុង​កើនឡើង និង​អន្ដរាគមន៍​ការកកស្ទះ​ចរាច​រណ៍​

spot_img

​ភ្នំពេញ ​៖ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​អំពាវនាវ​ដល់​គ្រប់​អង្គភាព​ទាំងអស់ ត្រូវ​ធ្វើការ​ឲ្យបាន​ទាន់​ពេល​វេលា ជាពិសេស​គឺ​នៅ​តាម​គ្រប់​ប៉ុស្តិ៍ ដើម្បីឲ្យ​ទាន់​ទៅ​និង​សភាពការណ៍ តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន និង​ត្រូវ​ពង្រឹង​ការបង្ក្រាប​បទល្មើស​ឆក់ ឲ្យ​កាន់តែ​សកម្ម​ថែមទៀត ព្រោះថា​មួយ​រយៈពេល​ចុងក្រោយ​នេះ បទល្មើស​ឆក់​ហាក់​កំពុង​កើនឡើង​គួរឲ្យ​ព្រួយបារម្ភ​។​

​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ​​ បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​ទិសដៅ​បន្ដ របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ ក៏​បាន​បញ្ជា​ឲ្យ​បង្កើន​នូវ​កម្លាំង​អន្ដរាគមន៍​មួយ​បន្ថែមទៀត សម្រាប់​ជួយ​ព​អន្ដរាគមន៍​តាម​កន្លែង​ផ្សេងៗ ដែល​មាន​ការកកស្ទះ​ចរាច​រណ៍ ដោយ​កាត់បន្ថយ​កម្លាំង​ដែល​នៅ​ឈរជើង​តាម​គោលដៅ​។​

“​តាម​យោបល់​របស់​ខ្ញុំ​ត្រូវ​មាន​ទិសដៅ​ធ្វើ​ផែនទី ដក​កម្លាំង​ឈរជើង​ខ្លះ ទុក​កម្លាំង​តិច គិត​ម៉ោង​ពេល​ដែល​ស្ទះ ហើយ​ត្រូវ​ត្រៀមកម្លាំង​ចល័ត មាន​កន្លែង​កកស្ទះ​ទៅ​ដោះ​កន្លែង​នោះ ទី​មួយ​ត្រូវ​ពង្រាយ​កម្លាំង​តាម​ដងផ្លូវ ហើយ​ទី​ពីរ ត្រូវ​ពង្រាយ​គោលដៅ​អន្ដរាគមន៍ គឺ​ថយ​មនុស្ស​តាម​ភ្លើងស្ដុប តែ​ទុក​មនុស្ស​ចល័ត​” នាយ​ឧត្តមសេនីយ៍ បាន​បញ្ជាក់បន្ថែម​។​

​នាយ​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា គឺ​ឲ្យកម្លាំង​នគរបាល​ត្រូវ​រំដោះ​ចញ្ចើមផ្លូវ​ចេញ​ពី​ប្រជាពលរដ្ឋ​ឲ្យ​ខាងតែបាន ព្រោះ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កំពុង​តែ​ប្រើប្រាស់​ចញ្ចើមផ្លូវ​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ ដែល​ជាហេតុ​នាំ​ឲ្យ​កើនឡើង​នូវ​ការកកស្ទះ​ចរាច​រណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន បាន​ថ្លែងថា សូម​ឲ្យ​គ្រប់​ជំនាញ​គ្រប់​ខណ្ឌ​-​ស្រុក ត្រូវតែ​មាន​ផែនការ​មួយ​ជាក់លាក់ ត្រូវ​មាន​ការដឹកនាំ​ដ៏​ម៉ត់ចត់​ពី​គណៈបញ្ជាការ​ឯកភាព នគរបាល​ធ្វើ​សេនាធិការ សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​។ ត្រូវ​បង្ការ ទប់ស្កាត់​យ៉ាង​មិច​ឲ្យបាន​ទាន់​ពេលវេលា ព្រោះ​ថា​ឥឡូវនេះ​អស់​ពី​ប្លន់ កើន​លួច កើន​ឆក់ ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើឲ្យបាន​។​

​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ដិត បាន​លើកឡើង​ថា ថ្មី​ត្បិត​បទល្មើស​នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​មាន​ការថយចុះ​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​ករណី​ឆក់ និង​ប្លន់​នៅតែ​មាន​ការព្រួយបារម្ភ​ពី​បងប្អូន​ប្រជាពលរដ្ឋ ដូច្នេះ​គ្រប់​អង្គភាព​ទាំងអស់ ត្រូវតែ​ខិតខំ​សហការគ្នា​ជាមួយ​សមត្ថ​កិច្ច​គ្រប់​ផ្នែក​ពង្រឹង និង​ខិតខំ​ទប់ស្កាត់​បន្ថែមទៀត ដើម្បី​សុវត្ថិភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស​ជា ដើម។​

​លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ដិត បញ្ជាក់ថា “ យើង​មើលឃើញ​ហើយ​ករណី​ឆក់​បាន​កើនឡើង​គួរឲ្យ​ព្រួយបារម្ភ ដូច្ចេះ​មិន​ត្រូវ​ធ្វេសប្រហែស​នោះ​ឡើយ ត្រូវតែ​ស្វែងរក​មុខសញ្ញា​នេះ​ឲ្យបាន និង​ត្រូវ​យក​ជនល្មើស​មក​ផ្តន្ទាទោស​ទាល់តែ​បាន ជា​ពិសេស​ត្រូវ​ចង ក្រង​នូវ​មុខសញ្ញា បូក​សរុប​ករណី​ចាស់​ថ្មី ដើម្បី​ដំណើរការ​ស្រាវជ្រាវ​ករណី​ដែល​បាន​កើតឡើង​កន្លង​ទៅ ដែល​ធ្វើឲ្យ​បាត់បង់​សម្ភារៈ និង​ប៉ះពាល់​ដល់​រូបរាងកាយ​របស់​ប្រជាពលរដ្ឋ ដែល​ការងារ​នេះ​យើង​ត្រូវតែ​ដោះស្រាយ​ឲ្យបាន ” ។​

​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏​មិន​ភ្លេច​ផងដែរ ដោយ​បាន​ថ្លែង​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​អស់ ដែល​បាន​ស្វែងរក​ចាប់​ជនល្មើស លើ​ករណី​ផ្សេងៗ បាន​យ៉ាង​ឆាប់រហ័ស​ទាន់ពេលវេលា និង​ត្រូវ​បន្ត​រួម​គ្នា​ទប់ស្កាត់​បន្ថែមទៀត រាល់​បទល្មើស​ផ្សេងៗ ជាពិសេស​ប្លន់ លួច និង​ឆក់​តាមផ្លូវ​ជាដើម ៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×