Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥទ្ធិពល​ការប្រើប្រាស់​គ្រឿងញៀន​រួម​គ្នា​ទាំង​បី​នាក់ លទ្ធផល​នារី​ម្នាក់​ត្រូវ​គេ​រំលោភ​បូក​យ៉ាង​ព្រៃផ្សៃ ,​ជនល្មើស​ត្រូវ​ចាប់ខ្លួន​

spot_img

កណ្តាល ៖ នគរបាល​ស្រុក​ស្អាង បានឲ្យដឹងថា ព្រោះតែ​ឥទ្ធិពល​នៃ​ការប្រើប្រាស់​គ្រឿងញៀន លទ្ធផល​នារី​ម្នាក់​ត្រូវ​គេ​រំលោភ​បូក យ៉ាង​ព្រៃផ្សៃ ហើយ​បន្ទាប់​ពី​កើតហេតុ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​បក្ខពួក​ម្នាក់​ទៀត​កំពុង​រត់គេចខ្លួន​។ ពួកគេ​ទាំង​បី​នាក់ បាន​នាំគ្នា​លួច​ជក់​គ្រឿងញៀន នៅក្នុង​ព្រៃ ទើប​បណ្តាលឲ្យ​កើតមានរឿង រហូត​ឈានដល់​ការ​សេពសន្ថវៈ ធ្វើឲ្យ​នារី​រងគ្រោះ អស់កម្លាំង មិន​អាច​មក​ដើរ​មក​ផ្ទះ​វិញ​បាន និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។ ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ខេត្ត​កណ្តាល​។​

​នគរបាល​បានបញ្ជាក់​ថា ករណី​នេះ​កើត​ហេតុ​ថ្ងៃ​អង្គារ​ទី ២៧ ខែ មីនា ឆ្នាំ ២០១៨ វេលា​ម៉ោង ២២​នៅ​ចំណុច​អូរ​អណ្តែង (​ព្រៃ​អូយ​យ៉ាស់​) ស្ថិតក្នុង​ភូមិ ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្តាល​។ ជនរងគ្រោះ ឈ្មោះ ស រ ន ហៅ​អា ម ភេទ​ស្រី អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី មាន​ទីលំនៅ​ភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្តាល​។ ជនសង្ស័យ ៖ ចំនួន ២​នាក់ ៖​ឈ្មោះ រ៉ុម ម៉ូ​លីកា ហៅ​អូន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំពង់​ព្រីង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្តាល ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន និង ឈ្មោះ ខុន រតនា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត ប្រាកដ មាន​ទីលំនៅ​ភូមិ ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្ត​កណ្តាល ដែក​កំពុង​គេចខ្លួន​។ ក្នុង​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន ៖ អាវុធ​ច្នៃ ចំនួន ១​ដើម (​ជា​របស់​ឈ្មោះ ខុន រតនា​)​ស្រោមអនាម័យ​ប្រើ​រួច​ចំនួន ២ (​មាន​ទឹកកាម​ចំនួន ១ , គ្មាន​ទឹកកាម​ចំនួន ១) កញ្ចប់​ស្រោមអនាម័យ​ចំនួន​៣ កញ្ចប់​ប្រេងរំអិល ចំនួន ១​កញ្ចប់ សម្បក​កំប៉ុង​ទឹក​ចា​ហ៊ួយ ចំនួន ១​និង​សម្បក​ដប​ភេសជ្ជៈ​សាំ​ម៉ូ​រ៉ៃ​ចំនួន​១​បន្សល់ទុក​នៅ​កន្លែងកើតហេតុ ។​

​នគរបាល​ស្រុក​ស្អាង បាន​និយាយ​ពី​រឿងហេតុ​ករណី​នេះ​ថា ៖ នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ឈ្មោះ រ៉ុម ម៉ូ​លីកា ជា​អ្នក​កាន់​ដាវ និង​ឈ្មោះ ខុន រតនា ជា​អ្នក​កាន់​អាវុធ​ច្នៃ បាន​បបួល​ជនរងគ្រោះ ទៅ​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​កើតហេតុ​ខាងលើ​។ លុះ​ពេល​ទៅដល់ អ្នក​ទាំង​៣ បាន​ជក់​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ១​កញ្ចប់​តូច រួច​ហើយ​ទើប​ឈ្មោះ រ៉ុម ម៉ូ​លីកា បាន​រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ រយៈពេល​១០​នាទី ដោយ​មិន​ចេញ​ទឹកកាម​ឡើយ បន្ទាប់មក​ឈ្មោះ ខុន រតនា បាន​រំលោភ​សេពសន្ថវៈ​បន្ថែមទៀត បានសម្រេច​បំណង រួច​ក៏​បែក​គ្នា​មក​ផ្ទះ​មុន​ជន​រងគ្រោះ ។​

ចំណែក​នារី​រងគ្រោះ មក​ផ្ទះ​មិន​រួច​ក៏​នៅ​កន្លែងកើតហេតុ រហូតដល់​វេលា​ម៉ោង ៣ ទៀប​ភ្លឺ ថ្ងៃទី​២៨​ខែ​មីនា​ឆ្នាំ​២០១៨ ទើប​នាង បាន​ទូរស័ព្ទ​មក​ម្តាយ​ឈ្មោះ នួន សាន ដើម្បី​ទៅ​ទទួល​ខ្លួន​មក​ផ្ទះ​វិញ ។​

នៅវេលា​ម៉ោង ៥​ល្ងាច ថ្ងៃ​ខែ​ឆ្នាំ​ដដែល ទើប​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​សិត្បូ ទទួលបាន​ព័ត៌មាន​ខាងលើ ចុះ​អន្តរាគមន៍ ដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ រ៉ុម ម៉ូ​លីកា រីឯ​ឈ្មោះ ខុន រតនា បាន​គេចខ្លួន​បាត់ ចំណែក​ជនរងគ្រោះ​បាន​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​រុស្សី ។​

​បច្ចុប្បន្ន ជនសង្ស័យ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិវីធី ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×