Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​សាងសង់​និង​ជួសជុល​តូចតាច​ចំនួន​៤៧៥​ករណី​

spot_img

​​សៀមរាប ​៖ ​ភារកិច្ច​សំខាន់​របស់​ក្រុមការងារ​សហគមន៍​ត្រូវ​ផ្តោត​សំខាន់​លើ​ការយកចិត្ត​ទុក​ខ្ពស់​ចំពោះ​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​តាមរយៈ​ការ​ចុះសួរសុខទុក្ខ ការផ្សព្វផ្សាយ​អំពី​គុណ​តម្លៃ​អង្គរ សិទ្ធិ​អាទិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។​

​លោក​បណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​នៃ​ក្រុមការងារ​សហគមន៍​អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃ​ពុធ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​ពិនិត្យ​ជាក់ស្តែង​លើ​លទ្ធផល​ការងា​រនា​ឆ្នាំ​២០១៧ និង​ធ្វើ​ការកែសម្រួល​សមាសភាព​ក្រុមការងារ ការអនុវត្ត​ការងារ ការដោះស្រាយ​សំណើរ និង​សំណូមពរ​ផ្សេងៗ បញ្ហា​ប្រឈម ព្រម​ទាំង​លើក​ទិសដៅ​ថ្មី​។​

​លោក​បណ្ឌិត ស៊ុ ម៉ាប់ បានឱ្យដឹងថា ភារកិច្ច​សំខាន់​របស់​ក្រុមការងារ​សហគមន៍​ត្រូវ​ផ្តោត​សំខាន់​លើ​ការយកចិត្ត​ទុក​ខ្ពស់​ចំពោះ​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​តាមរយៈ​ការ​ចុះសួរសុខទុក្ខ ការផ្សព្វផ្សាយ​អំពី​គុណ​តម្លៃ​អង្គរ សិទ្ធិ​អាទិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ សកម្មភាព​មនុស្សធម៌ ការលើក​ស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន និង​ការអប់រំ​ចំណេះដឹង​ទូទៅ អនាម័យ បរិស្ថាន​ជា​ដើម ពិសេស​គឺ​ដោះស្រាយ​សំណើរ​ផ្សេងៗ ទាក់ទង​នឹង​ការសុំ​សាងសង់​ឬ​ជួសជុល​តូចធំ ដែល​កំពុង​ប្រឈម​ខ្លាំង​ក្នុង​តំបន់​អង្គរ​។​

​លោក​បណ្ឌិត ស៊ុ ម៉ាប់ ក៏​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ការងារ​ទាំងអស់​ដើម្បី​តម្លៃ​នៃ​អង្គរ និង​ជំរុញ​ឲ្យ​ក្រុម​ការងារបន្ត​យកចិត្តទុកដាក់​និង​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ធ្វើ​យ៉ាងណា​បំពេញបាន​នូវ​តម្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។ ជាពិសេស​ក្រុម​ការងារ​ត្រូវ​ពន្លឿន​ការចុះពិនិត្យ​សំណើ​រប​ស់​ប្រជា​ពលរដ្ឋដ​ល់​មូលដ្ឋាន និង​ត្រូវ​អនុញ្ញាត​នៅនឹងកន្លែង​ក្នុង​ករណី​ចាំបាច់​។​

​ទាក់ទង​នឹង​កិច្ចការ​នេះ តាម​របាយការណ៍​លេខាធិការដ្ឋាន​ក្រុមការងារ​សហគមន៍​បានឱ្យ​ដឹង​ពី​ការចុះពិនិត្យ​សំណង់​នា​ឆ្នាំ​២០១៧​នេះ​ថា​បានអនុញ្ញាត​ឱ្យ​សាងសង់​និង​ជួសជុល​តូចតាច​បាន​ចំនួន​៤៧៥​ករណី លើ​គោលដៅ​ចំនួន​៥​គឺ ស្រុក​ប្រាសាទបាគង អនុញ្ញាត​៦៨​ករណី ស្រុក​អង្គរធំ​៧​ករណី ស្រុក​ពួក​១០១​ករណី ក្រុង​សៀមរាប​២២០​ករណី និង​ស្រុក​បន្ទាយស្រី​៧៩​ករណី​។ បើ​គិត​ពី​ស្ថិតិ​ការ អនុញ្ញាត​និង​សាងសង់​តូចតាច​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៣ ដល់​២០១៧ គឺ​ក្រុមការងារ​សហគមន៍​បានអនុញ្ញាត​ដល់​ប្រជាពលរដ្ឋ​បាន​១២០៤​ករណី​ហើយ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×