Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់​ដាវ បម្រុង​ទៅ​ប្លន់​ក្នុង​ផ្សារ មានអី អ្នក​គិតលុយ​ទាញ​ដាវ​ចេញ​មក​ធំ​ជាង រត់​បះជើង​ស​ព្រាត (​មាន​វីដេអូ​)

spot_img

​ចោរ​បិតមុខ ២​នាក់​បាន​កាន់​ដាវ​តូច​មួយ ចូលទៅ​ក្នុង​ផ្សារ​ទំនើប ប៉ុន្តែ​ពួកគេ​នោះ​ជួប​រឿង​​នឹកស្មាន​មិន​ដល់ ព្រោះ​ប្លន់​ចំ​អ្នក​មាន​អាវុធំ​ជាង វែង​ជាង និង​មុត​ជាង​។​

​បើ​តាម​វីដេអូ បង្ហាញថា ចោរ​ម្នាក់​បាន​កាន់​ដាវ​មក​គំរាម​អ្នក​បំរើការ​ក្នុង​ផ្សារ​ទំនើប ប៉ុន្តែ​បុរស​ម្នាក់​នោះ​ដែល​ទំនងជា​អ្នក​គិតលុយ ហាក់​មិន​ខ្លាចរអារ​ចំពោះ​ការ​គំរាម​នោះ​សោះ ដោយ​គាត់​បាន​យកដៃ​​គ្រវាស​ដាវ​ចោរ​ចេញ​ផងដែរ ហើយ​មួយសន្ទុះ​ក្រោយមក អ្នក​គិតលុយ​នោះ ក៏​បាន​ទៅ​យក​ដាវ​មួយ​យ៉ាង​ធំ បម្រុង​នឹង​កាប់​អ្នក​ចោរ បណ្តាល​ឲ្យ​ពួក​វាភ័យ រត់​បះជើង​ស​ព្រាត​។​

​ចង់ដឹងរឿង​លោក​ចោរ​យ៉ាង​ម៉េច ចូរ​ទស្សនា​វីដេអូ​ទាំងអស់គ្នា​!!!​

spot_img
×