Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សោកនាដកម្ម​នៅ​ឥណ្ឌូនេស៊ី​! ផ្ទុះ​រោងចក្រ​ផលិត​កាំជ្រួច សម្លាប់​មនុស្ស​ជិត ៥០​នាក់​

spot_img

​មនុស្ស​ប្រហែល ៤៦​នាក់​បាន​ស្លាប់ និង ៤៦​នាក់​ផ្សេងទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​ផ្ទុះ រោងចក្រ​ផលិត​កាំជ្រួច​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព៌​ត​មាន​ប៊ី​ប៊ី​ស៊ី (BBC) នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។​

​មនុស្ស​ចំនួន ១០​ផងដែរ​បាន​បាត់​ខ្លួន​នៅក្នុង​ហេតុការណ៍​ដ៍​រន្ធត់​នេះ​។​

​ហេតុការណ៍​ផ្ទុះ និង​បង្ក​ជា​ភ្លើង​ឆេះ​បានចាប់ផ្តើម​នៅ​ម៉ោង​ប្រហែល ៩​ព្រឹក (​ម៉ោង​នៅ​ឥណ្ឌូនេស៊ី​) នៅ​តំបន់ឧស្សាហ៍កម្ម ក្នុង​ទីក្រុង Tangerang នៃ​ខេត្ត Banten​។​

​ប៉ូលីស​បាន​និយាយថា សាកសព​ជាច្រើន​ត្រូវបាន​គេ​ឃើញ​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រោយ​រោងចក្រ ដោយ​គេ​ជឿជាក់ថា ជនរងគ្រោះ​ទាំងអស់​ព្យាយាម​រត់​គេ​ពី​អណ្តាតភ្លើង​តែ​មិនបាន​សម្រេច​។​

​បើតាម​អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​ឈ្មោះ Oni Sahroni បាន​ថ្លែងប្រាប់​ទូរទស្សន៍ Metro ឥណ្ឌូនេស៊ី​ថា ជនរងគ្រោះ​ទាំងអស់​ដែល​ស្លាប់​ត្រូវគេ​មើល​លែង​ស្គាល់ ដោយសារតែ​ពួកគេ​ត្រូវ​ភ្លើង​ឆេះ​ខ្លោច​។​

​បើ់តាម​សាក្សី​បាន​បញ្ជាក់ថា មានការ​ផ្ទុះ​ចំនួន ២​ដង​នៅក្នុង​រោងចក្រ​។​

​មន្ត្រី​រដ្ឋាភិបាល​ម្នាក់​បាន​ថ្លែងប្រាប់​ទូរទស្សន៍ Metro ថា រោងចក្រ​ផលិត​កាំជ្រួច​នោះ​ទើបតែ​បើក​ដំណើរការ​បានតែ ៦​សប្តាហ៍​ប៉ុណ្ណោះ​។​

​ប្រជាជន​ម្នាក់​ដែល​រស់នៅ​តំបន់​កើតហេតុ​បាន​និយាយថា គាត់​បានលឺ​សូរសម្លេង​ផ្ទុះ និង​សូរសម្លេង​ស្រែកយំ​របស់​មនុស្ស​នៅក្នុង​រោងចក្រ​។​

​ប៉ូលីស​ពុំទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​នៅឡើយ​ទេ​៕ ដោយ ៖ សុភ័ក្ត្រ

spot_img
×