Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ​បុក​ម៉ូតូ​ពីក្រោយ ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ , តៃកុង​ឡាន​រត់​បាត់​

spot_img

​​កណ្ដាល ​៖ ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​និង​ម្នាក់​ទៀត​ទទួល​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថយ​ន្ដមួយ​គ្រឿង​បើក​វ៉ា​ជែង​មិន​ប្រយ័ត្ន​បុក​ម៉ូតូ​ពីក្រោយ​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចន្លោះ​គីឡូ​មែត្រ​លេខ​៣៤-៣៥ ស្ថិតក្នុង​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។​

​មន្ដ្រី​នគរបាល​ចរាច​រណ៍​ស្រុក​មុខកំពូល​បានឲ្យដឹងថា ជនរងគ្រោះ​ស្លាប់​ឈ្មោះ ឈួន វី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GU-0119 មាន​អ្នករួមដំណើរ​ជាមួយ​ម្នាក់​ឈ្មោះ ប៉ុក ខន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទទួល​រង​របួសធ្ងន់ ។ ជនរងគ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ចំបក់​ធំ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ចំណែក​រថយន្ដ​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​3A-0591 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ដ​សញ្ញាណ រត់គេច​បាត់ស្រមោល ។ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ដ​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​រថយន្ដ​មួយ​មួយ​គ្រឿង​បើក​នៅខាងមុខ​ដោយ​មិន​មើល​ពី​ស្ថានភាព​ផ្លូវ​និង​ប្រុងប្រយ័ត្ន​ជ្រុល​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​ពេញ​មួយ​ទំហឹង បណ្ដាលឲ្យ​ជនរងគ្រោះ​ជា​អ្នក​ឌុប​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ រីឯ​អ្នករួមដំណើរ​ម្នាក់ទៀត​ទទួល​រង​របួសធ្ងន់ ។ ចំណែក​អ្នកបើកបរ​រថយន្ដ​បាន​ទុក​រថយន្ដ​របស់​ខ្លួន​ចោល រួច​រត់គេចខ្លួន​បាត់​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×