Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក់ព័ន្ធ​ស្ដ្រី​ស្អាត​ម្នាក់ ចងក​សម្លាប់ខ្លួន កោះហៅ​នគរបាល​៧​នាក់ និង​ស្នងការរង​ខេត្តតាកែវ​ម្នាក់ មក​សួរនាំ​

spot_img

​ភ្នំពេញ​ ៖ នគរបាល​ខេត្តតាកែវ ចំនួន​៨​នាក់​រួមទាំង​លោក​ស្នងការរង ឡាយ ណា​រិទ្ធ ត្រូវបាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កោះហៅ មក​សួរនាំ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ស្ដ្រី​ស្អាត​មេម៉ាយ​កូន​៣ ចងក​សម្លាប់ខ្លួន​។​

​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ឲ្យដឹងថា នគរបាល​ខេត្តតាកែវ ចំនួន​៨​នាក់​នោះ ត្រូវបាន​គេ​ហៅ​មក​សួរនាំ ដើម្បី​ពិនិត្យ​ពាក់ព័ន្ធ នឹង​កន្លែង​កើតហេតុ​ឡើងវិញ ។​

​ការកោះហៅ​មន្ដ្រីនគរបាល​ខេត្តតាកែវ ចំនួន​៨​នាក់ មក​សួរនាំ​ករណី​ស្ដ្រី​ស្អាត ឈ្មោះ ចែវ សុ​វឌ្ឍនា អា​យ​៣៦​ឆ្នាំ ត្រូវបាន​គេ​ប្រទះ​ឃើញ​ដោយ​ចងក​សម្លាប់ខ្លួន កាលពី​ចុង​ខែ​មករា​កន្លងទៅ នៅក្នុង​ផ្ទះជួល​ស្ថិតនៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ​។​

​លោក​ស្នងការរង​នគរបាល​ខេត្តតាកែវ ឡាយ ណា​រិទ្ធ ត្រូវ​បង​បង្កើត​របស់​លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ ដែល​ត្រូវបាន​ប្រមុខរដ្ឋ​ស្ដីទី​សម្តេច​សាយ ឈុំ ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង កាល​ពី​ថ្មីៗ​នេះ​។​

​មន្ដ្រីនគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ប្រាប់ឲ្យដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មីនា​នេះ មន្ដ្រីនគរបាល​ទាំង​៨​រូប កំពុង​ស្ថិត​ក្រោម​ការសួរនាំ​នៅឡើយ ពាក់ព័ន្ធ​ករណី​មួយ​នេះ​។​

​សូមបញ្ជាក់​ថា អ្នកស្រី ចែវ សុ​វឌ្ឍនា អាយុ​៣៦​ឆ្នាំ ដែល​មាន​កូន​៣​នាក់ ត្រូវបាន​គេ​ប្រទះ​ឃើញ​ចង​ក​ក្នុង​បន្ទប់ដេក ផ្ទះជួល​របស់​ខ្លួន ក្នុងភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០១៨ ដែល​ត្រូវបាន​សមត្ថកិច្ច​ដាក់​ការសង្ស័យថា មាន​វិបត្តិ​ស្នេហា ប៉ុន្តែ​មជ្ឈដ្ឋាន​មួយចំនួន​បាន​បញ្ជាក់ថា មិនមែន​ជា​ករណី​ចង​ក​សម្លាប់​ខ្លួន​នោះ​ទេ គឺជា​ករណី​ឃាតកម្ម​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×