Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត​សភា​ចារ្យ សុខ ទូច ៖ បើ​មាន​សង្គ្រាម​គឺ​គ្មាន ស្នាមញញឹម គ្មាន​មិត្តភក្តិ គ្មាន​វប្បធម៌​និង​គ្មាន​ធម្មជាតិ​

spot_img

​សៀមរាប ​៖ «​បេីមាន​សង្គ្រាមគឺ​គ្មាន ស្នាមញញឹម គ្មាន​មិត្ត​ភ​ក្រ គ្មាន​វប្បធម៌​និង​គ្មាន​ធម្មជាតិ​» នេះ​ជា​ការលេី​កឡើង​របស់ លោក បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង​ពិធី ប្រកាស​បិទ ទិវា​ចម្លាក់​ឈើ​ពិភពលោក ស្តីពី « ជីវិត​» 2018 World Wood Day Life កាលពី​ពេល​ថ្មីៗ​នេះ នៅ លេីទឹក​ដី​សៀមរាប​អង្គរ ខេត្ត​សៀ​រាប ដែល​បាន​រៀបចំ​ដោយ​រាជបណ្ឌិត្យសភា​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ដោយ​មូលនិធិ​អង្គការ​សង្គម​វប្បធម៌​ឈើអន្តរជាតិ ដោយ​មាន​អ្នកចូលរួម​ប្រមាណ​ជាង ៥៥០​នាក់​បាន​អញ្ជេី​ញ​ពី​បណ្តា​ប្រទេស​នានា​ចំនួ​ន​១០០​។​

​ការលេី​កឡើង​នេះ វា​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ណាស់​ដែល​វា​បាន​ឆ្លុះបញ្ចាំង​ពី​ការអប់រំ ការផ្សព្វផ្សាយ លេីក​កម្ពស់​ការស្រលាញ់ដេី​ម​ឈើ លេីក​កម្ពស់​មេត្រីភាព​បរិស្ថា​ន ជីវ​វត្ថុ និង​ការបណ្តុះ​ស្មារតី​របស់​មនុស្ស​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​ឱ្យ​ចេះ​ស្រលាញ់​ព្រៃឈើ​។ ទាំងអស់នេះ​វា​បាន​ចងភ្ជាប់​ទៅនឹង មនុស្ស​អាច​កែច្នៃ​អ្វីៗ​តាមរយៈ​ចម្លាក់​ឈើ អាច​ឆ្លាក់​ឈើជារូប មនុស្ស​ដែល​ប្រកប​ដោយ​ស្នាម​ញញឹម​បាន​គ្រប់ពេល សម្រាប់​អ្នកជំនាន់ក្រោយ មិន​ថា​ជាតិ​សាសន៍​ណា ពណ៌​សម្បុ​រណា​នោះទេ ហើយ​មនុស្ស​អាច​ប្រេី ប្រាស់​ឈើ​ដើម្បី​កែច្នៃ​ធម្មជាតិ​មក​វប្បធម៌​បាន​។ ដូច្នេះ​មនុស្ស​មិន​ត្រូវ​បំផ្លាញ​ព្រៃឈើនោះទេ ធម្មជាតិ​និង​វប្បធម៌​ត្រូវ​តែ​រក្សា​បាន​ជាមួយគ្នា​នៅ​ជុំវិញ​ពិភពលោក​។​

​ដូច្នេះ​បេីមាន​សង្គ្រាម ធម្មជាតិ​ក៏​ត្រូវ​រលាយ វប្បធម៌​នៃ​ការកែច្នៃ​ក៏​គ្មាន ស្នាមញញឹម​ក៏​គ្មាន​មិត្ត​ភ​ក្រ បងប្អូន​ក៏​មិន​មាន​ដែរ​។​

​លោក បណ្ឌិត​សភាចារ្យ​បាន​បន្ថែមថា ​៖​ កម្ពុជា​ស្រឡាញ់​ធម្មជាតិ កម្ពុជា​មាន​សន្តិភាព ទេីប មាន​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡេីង​ប្រកប​ដោយ​ជោគជ័យ​និង​មាន​ការទទួលស្គាល់​ពី​បណ្តា​ប្រទេ​សលើ​ពិភពលោក ហើ​យ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ក៏​បាន​សង្កត់​ធ្ងន់ថា កម្ពុជា​មិន​បាន​បំផ្លាញ​បរិស្ថាន​​ដូច​ប្រទេស មហាអំណាច​ដែល​មាន​ឧស្សាហកម្ម​ធំៗ​នោះដែរ គឺ​ផ្ទុយទៅវិញ កម្ពុជា​មាន​តែ​ឧស្សាហកម្ម​គ្មាន​ផ្សែង​ប៉ុណ្ណោះ​គឺ​វិស័យ​ទេសចរណ៍ ហើ​យ​វា​បាន​ផ្ទុយស្រឡះ​ពី​មតិ​មួយចំនួន​បាន​នឹង​កំពុង​បន្ទុះបង្អាប់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ពីការ​បំផ្លាញ​បរិស្ថាន ព្រៃឈើ​។​

​មិនតែប៉ុណ្ណោះ​លោក បាន​បន្តថា​ ៖ នៅ​ថ្ងៃ​ទី ១៨ ខែ​ឧសភា ខាងមុខនេះ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គ​មហា​សេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជបណ្ឌិត្យសភា​កម្ពុជា តាមរយៈ​ឧទ្យាន​តេជោ​សែនឬ​ស្សី​ត្រឹ​ប ដែល​ស្ថិត​ក្នុងស្រុក​ឆែប​នៃ​ខេត្ត​ព្រះវិហារ មាន​គម្រោង​ដាំ​កូនឈើ​លើ​ផ្ទៃដី​ប្រមាណ​៥០ ហិច​តា ក្នុងចំណោម​ផ្ទៃដី ជាង ១​មុឺន​១​ពាន់ ហិច​តា ដែល​ក្នុងនោះ​មាន​ចំនួន​១​មុឺន​ដើ​ម​ក្រោម​ជំនួយ​ពី មូលនិធិ​អង្គការ​សង្គម​វប្បធម៌​ឈើ​ពិភពលោក​។​

​ទាំងអស់នេះ​វា​ជា​ការខិតខំ​ប្រឹងប្រែងរ​បស់​កម្ពុជា ពីព្រោះ​កម្ពុជា​ត្រូវការ​សន្តិភាព គឺ​មិន​ត្រូវការ​សង្គ្រាម ពីព្រោះ​កម្ពុជា​បាន​ឆ្អែត​នឹង​សង្គ្រាម​ជា​ច្រេី​ន​ឆ្នាំ​មក​ហើ​យ ហើយ​កម្ពុជា​ក៏​ត្រូវ​រក្សា​បាន​នូវ​បរិស្ថាន ព្រៃឈើ និង​ដើ​ម្បី​ស្នាមញញឹ​មយ៉ាង​ដូច្នោះ​ដែរ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×