Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹង​កាច់ ពីបទ ញុះញុង់ និង​ប្រមាថ អ្នករាជការ​សាធារណៈ​

spot_img

ប៉ៃលិន​៖ យោងតាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ សំណុំរឿង​ព្រហ្មទណ្ឌ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន និង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ លោក ហោ គា​ឡេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ប៉ៃលិន បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន ឈ្មោះ​ឈុន សិទ្ធី ហៅ​គ្រូ​ធី សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែលមាន​កូតា​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ ញុះញុង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ប្រមាថ អ្នករាជការ​សាធារណៈ ។​

​យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​តុលាការខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៧ បាន​បញ្ជាក់ថា ឈ្មោះ ឈុន សិទ្ធី ហៅ​គ្រូ​ធី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាតិខ្មែរ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​ស្ទឹង​កាច់ ទីកន្លែង​កំណើត​កំណើត​នៅ​ភូមិ​ត្រ​កូន ឃុំ​ពោធិ​អ​ង្រ​ង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ជននេះ​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ ពីបទ ៖ ញុះញុង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ប្រមាថ (​អ្នករាជការ​សាធារណៈ​) ប្រព្រឹត្តទៅ​នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស តាម​បញ្ញត្តិ​មាត្រា​៤៩៥ និង​មាត្រា​៥០២ នៃ​ក្រប​ព្រហ្មទណ្ឌ​។ ហេតុដូចនេះ បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កងកម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន ជន​ត្រូវ​ចោទ ដែលមាន​ឈ្មោះ​ឈុន សិទ្ធី ទៅ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ។ បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ទទួលយក​ជននេះ និង​ឃុំខ្លួន​ជននេះ​រហូតដល់​មាន​បញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ ។ បង្គាប់​ឲ្យ​អ្នកគ្រប់គ្រង​ភ្នាក់ងារ នៃ​កងកម្លាំង​សាធារណៈ ទាំងអស់​នៅពេល​ត្រូវបាន​បង្ហាញ​ដីកា​នេះ​ត្រូវ​សហការ​អនុវត្ត​ឲ្យ​បានល្អ​នៅក្នុង​ករណី​ចាំបាច់​។​

​សូមបញ្ជាក់ថា លោក ឈុន សិទ្ធី ត្រូវបាន​ចោទប្រកាន់ថា​បាន​បង្ហោះ​វីដេអូ​មួយ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែលជា​ការប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​រហូត ប្រើពាក្យ​ឌឺដង​ដាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​និយាយថា មិនបាន​ចង់បាន​ប្រាក់ខែ​៥៧​ម៉ឺន​រៀល​នេះ​ទេ នឹង​បើទោះបី​ប្រាក់ខែ​រហូតដល់​៥៧​ម៉ឺន​ដុល្លារ ក៏​មិន​ចង់បាន​នោះដែរ​៕ ដោយ​៖​ជាលី​

 

spot_img
×