Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ៖ ​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ សម្តេច​បាន​កសាង និង​ដឹកនាំ​ប្រទេស​ឲ្យមាន សុខ​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ

spot_img

 

​ស្វាយរៀង​ ៖ ​លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើកឡើង​ថា​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ សម្តេច​បាន​កសាង និង​ដឹកនាំ​ប្រទេស​ឲ្យមាន សុខ​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ។​

​ការលើកឡើង​បែប​នេះ​ខ​ណះ​ដែ​លលោកជំទាវ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ឧបដ្ឋាន​សាលា សមិទ្ធផល​នានា​វត្ត​សិរី​វង្ស​និង​អាគារ​រដ្ឋបាល​ឃុំ​ចន្ទ្រា ស្ថិតនៅ​ភូមិ​ចន្ទ្រា​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មិនា​ឆ្នាំ​២០១៨​។​

​លោកជំទាវ​ម៉ែន​សំអន​បាន​បញ្ជាក់ថា​៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា គឺ​តែងតែ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ខាង​ជំនឿ និង ការគោរព​ព្រះពុទ្ធសាសនា ដោយ​គ្មាន​ការ​រើសអើង ហើយ​យល់ថា ទំនាក់ទំនង​រវាង​ជំនឿ​សាសនា និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ពិតជា​មិន​អាច កាត់ផ្ដាច់​បាន​ឡើយ ។

​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ សម្តេច​បាន​កសាង និង​ដឹកនាំ​ប្រទេស​ឲ្យមាន សុខ​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​គ្រប់​វិស័យ ដោយ​ជ្រក​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ជាពិសេស មាន​សុខុ​ដុមនីយកម្ម​ផ្នែក​សាសនា ទើប​មាន​លេចចេញ​ជា សមិទ្ធិផល​ទាំងអស់នេះ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ លោក តាន់ ថា​ណា និង​លោកស្រី​ហូ ឡាយ រួមជាមួយ លោក ឧកញ៉ា លោក​លោកស្រី​និង​សុ​ប្បុរ​សជន​ទាំងអស់ ដែល​ជា​ពុទ្ធ​សាស​នុប​ត្ថ​ម្ភ​ដ៏​ថ្លៃថ្លា​បាន​ចំណាយ​ថវិកា ផ្ទាល់ខ្លួន និង​បាន​កៀគរ​ថវិកា​ដែល​ជា​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​ក្នុង​ការកសាង​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ទើប​លេច​ចេញ​នូវ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​សិរី​វង្ស និង​នៅក្នុង​ឃុំ​ចន្ទ្រានាពេលនេះ ។​

​លោកជំទាវ​បាន​ផ្តាំផ្ញើរ​ទៀតថា​ទី​១. ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ និង​រួម​គ្នា​ថែរក្សា​នូវ​សមិទ្ធិផល​នានា​របស់ រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់ជូន​ឲ្យបាន គង់វង្ស​សម្រាប់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​ទី​២. មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​តែ​ប្រព្រឹត្ត​អំពើ​ល្អ និង​បម្រើ​សេវា​សាធារណៈ​ឲ្យបាន​ល្អ​ប្រសើ​រ​ជូន ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​ទី​៣. រួមគ្នា​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ អនុវត្ដ​ន៍​ឱ្យបាន​នូវ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ស្តី​ពី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ជៀសឲ្យផុត​គ្រឿងញៀន មិន​ត្រូវ​បាន​បងតូច បងធំ និង​ក្រុម​ក្មេង​ទំនើង គោរព​ច្បាប់​ចរាច​រណ៍​។​

​ទី​៤. មិន​ត្រូវ​ជឿ​តាម​ការ​ញោះ​ញ៉ុង​របស់ជ​ន​អគិត​មួយ​មួយ​ដែល​តែងតែ រារាំង​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍ ប្រទេស​។

​ទី​៥. បងប្អូន​ទាំងអស់​គ្នា​ត្រូវ​ត្រៀម​ខ្លួន​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​តាម​សេចក្តី ប្រកាស​របស់​គណៈកម្មកា​រ​ជាតិ​រៀបចំ ការបោះឆ្នោត ត្រូវ​ចូលរួម​បោះឆ្នោត ឲ្យបាន​គ្រប់​គ្រប់គ្នា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ២៩ ខែកក្កដា ឆ្នាំ​២០១៨ នាពេល​ខាងមុខ​កុំបី​អាក់ខាន​ឡើយ ដោយ​ត្រូវ​ប្រែក្លាយ​សមាជិក​បក្ស​ម្នាក់​ទៅ​ជា​សម្លេង​គាំទ្រ​គណបក្ស​មួយ​សន្លឹក និង​ត្រូវ​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​មាន​តែ​គណបក្ស​ប្រជាជន​តែមួយគត់ ដែល​បាន​រួមសុខ រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ មិនចេះ​ភូតភរ កុហក​បោកប្រាស់ និង​មាន​សម្ថ​ត​ភាព​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ ប្រទេស​ឆ្ពោះទៅរក​វឌ្ឍនភាព និង​ធានាបាន​នូវ​សុខសន្តិភាព​ជូន​ប្រទេស​ជាតិ​។​

​ជា​ចុងក្រោយ​លោកជំទាវ​ក៏បាន​អញ្ជើញ​កាត់​ខ្សែបូរ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឧបដ្ឋាន​សាលា​វត្ត​សិរី​វង្ស​និង​សាលាឃុំ​ចន្ទ្រា​ផងដែរ​។​វ៉ៃកូ​

 

spot_img
×