Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ភ្ញៀវ​បរទេស​ស្អាត មានអី អ្នក​ម៉ូតូឌុប​នេះ​លេង​ខូច ដឹក​ទៅ​កន្លែង​ស្ងាត់​រំលោភ រួច​ប្លន់​យក​ទ្រព្យសម្បត្តិ តែ​លទ្ធផល​…

spot_img

​ប៉ូលីស​បានចាប់ផ្តើម​ស្វែងរក​អ្នករត់ម៉ូតូឌុប​ម្នាក់ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ភ្ញៀវទេសចរ​ទួ​គគី​ម្នាក់ អំពី​ការរំលោភបំពាន​ផ្លូវភេទ និង​ប្លន់​ទ្រព្យសម្បត្តិ​របស់​នាង ។​

​ស្ត្រី​ទេសចរ​ជនជាតិ​ទូគ​គី​អាយុ ២៦ ឆ្នាំ ត្រូវបាន​មន្ត្រី​ប៉ូលីស​ម្នាក់​រកឃើញ​កំពុង​អង្គុយ​នៅ​កណ្តាលផ្លូវ នៅ Bangwad Dam កាលពី​ថ្ងៃទី​២៦ មីនា ខណៈ​គាត់​កំពុង​ហាត់ប្រាណ ។​

​ស្ត្រី​រងគ្រោះ​បាន​អះអាងថា នាង​ធ្វើដំណើរ​ដោយ​ជិះ​ម៉ូតូឌុប​ពី Soi Nanai នៅវេលា​ម៉ោង​ប្រហែល ៣ ព្រឹក ដើម្បី​វិល​ត្រលប់​ទៅកាន់​បន្ទប់​សណ្ឋាគារ​រ​បស់​នាវ​វិញ​នៅ Patong ។ ប៉ុន្តែ អ្នក​ម៉ូតូឌុប​នោះបាន​បែរជា​ដឹកនាំ​ចុះ​ពី​ភ្នំ Patong ទៅកាន់​ទំនប់​មួយ និង​ព្យាយាម​រំលោភបំពាន​ផ្លូវភេទ និង​បន្ទាប់មក ក៏បាន​ប្លន់​យក​ទ្រព្យសម្បតិ្ត​របស់​នាង​តែម្តង ។​

​បន្ទាប់ពី​ឆេ​ក​កាមេរ៉ា​សន្តិសុខ បំពាក់​នៅតាម​បណ្តោយ​ផ្លូវ​ពី Patong ទៅកាន់ Kathu និង​រួមជាមួយ​ភស្តុតាង​ដទៃទៀត ប៉ូលីស​បាន​រកឃើញថា បុរស​នោះ ពិតជា​អ្នករត់​ម៉ូតូ​ឌូ​ប​នេះ​ប្រចាំ​នៅ​សណ្ឋាគារ​មួយ នៅ Kathu ហើយ​រូបគេ​ជា​គឺជា​រត់​ម៉ូតូ​ក្រៅ​ម៉ោង ។​ឮ​

​បុរស​នេះ​ត្រូវបាន​ចាប់ខ្លួន និង​នាំខ្លួន​ទៅកាន់​បន្ទប់​ស្នាក់នៅ​របស់គាត់ ដើម្បី​ឆែកឆេរ​របស់របរ​ដែ​ល​បាន​លួច បន្ទាប់​ទៅកាន់​កន្លែង​ដែល​រូបគេ​បាន​បោះ​កាបូប​របស់ខ្លួន​ចោល ។​

​ម៉ូតូ​របស់​បុរស​នេះ ត្រូវបាន​រឹបអូស ហើយ​គាត់​ក៏ត្រូវ​បាន​នាំទៅ​កាន់​ប៉ុស្តិ៍ប៉ូលីស Kathu ដើម្បី​សាកសួរ​នាំ​បន្ថែមទៀត ។​

​ទោះយ៉ាងណា នៅ​ទីបំផុត បុរស​រូបនេះ​បាន​សារភាពថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​ទង្វើ​ដូច​ការចោទប្រកាន់​នេះ​ពិតប្រាកដ​មែន ។ ប៉ូលីស​បន្ទាប់មក ក៏បាន​នាំខ្លួន​បុរស​នេះ​ទៅ​ចង្អុលបង្ហាញ​ពី​សកម្មភាព​របស់គេ​បាន​ប្រព្រឹត្ត​នៅ​កន្លែងកើតហេតុ ។​

​ស្ត្រី​រងគ្រោះ​រងគ្រោះ​នោះ បាន​និយាយថា នៅក្នុង​ហេតុការណ៍​នេះ នាង​បាន​បាត់បង់​កាបូប ដែល​ក្នុង​មាន​ទូរស័ព្ទ iPhone 6s ១​គ្រឿង​, លុយ ៤,០០០ បាត និង​កាត​ធនាគារ​ផងដែរ ៕​ ចន្ទី

spot_img
×