Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់ សមយុទ្ធ​នាគ​មាស​នៅ​តំបន់​ភ្នំ​ធំ​ម្រះព្រៅ​

spot_img

កំពង់ស្ពឺ​ ៖​ លំ​ហាត់​សមយុទ្ធ​នាគ​មាស ដែល​ហ្វឹកហ្វឺន​រួមគ្នា​ជាមួយ​ភាគី​ចិន​នៅ​ទីលាន​កងពលតូច​លេខ​៧០ ​តំបន់ភ្នំ​ធំ​ម្រះព្រៅ បាន បញ្ចប់​។ ពិធី​បិទ​​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក្រោម​ប្រធានបទ​«​រួម​គ្នា​ប្រឆាំង​ភេរវកម្ម​និង​ការងារ​មនុស្សធម៌​»​ជាមួយ​និង​កងទ័ព​ចិន ចាប់តាំងពី​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​២៩ ​ខែ​មីនា ឆ្នាំ​២០១៨ និង​ក្រោម​អធិបតីភាព លោក ចូ​វ សុង​ហី​វ តំណាង​កងទ័ព​រំដោះប្រជាជន​ចិន ។​

​សម្តេច​ពិជ័យ​សេនា បាន​លើកឡើង​ថា​«​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៨« នេះ គឺ​ក្នុង​ការ​បំពេញបេសកកម្ម​ប្រឆាំង​ភេរវកម្ម ដែល​បាន​ហ្វឹកហ្វឺន​ការសម្ដែង ដូចជា​ហោះ​បាញ់​ការហោះ​ទម្លាក់​ទ័ព​តាម​ឧទ្ធម្ភាគចក្រ ស៊ើប​ការ​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប​រាវ​មីន ដោះ​មីន​និង​កម្ទេក​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​បន្សាបសារធាតុ​គីមី និង​កិច្ច​ការងារ​មនុស្សធម៌ រៀបចំ​កីឡា​មិត្តភាព និង​សម្ដែង​សិល្បៈ​រវាង​កងទ័ព​ទាំងពីរ ការសម្ដែង​ក្បាច់គុណ ការផោត​ឆ័ត្រ ជាពិសេស​ប្រើប្រាស់​កម្លាំង​រថពាសដែក ចំនួន​៣ គ្រឿង និង​កាំភ្លើង​ត្រា​ល់បាញ់​ដោយ​កងទ័ព​ថ្មើរជើង​ក​ង​ពល​តូច​លេខ​៧០ ការហ្វឹកហ្វឺន​ទទួលលទ្ធផល​ល្អ បញ្ចប់​ដោយ​ជោគជ័យ​ទៅ​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក និង​ការយកចិត្តទុកដាក់រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ ។​

នេះ​ជា​ការធ្វើ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​និង​កងទ័ព​រំដោះប្រជាជន​ចិន បង្កើន​ការទំនាក់ទំនង​សហការគ្នា គ្រប់បែបយ៉ាង​ផ្លាស់ប្ដូរ​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក ជា​ពិសេស​ធ្វើឲ្យ​ចំណង​សាមគ្គីភាព​របស់​យោធិន កងយោធពល​ខេមរភូមិន្ទ​បង្កើន​សមត្ថភាព​យល់ដឹង​មួយកម្រិត​ទៀត តាមរយះ​ការហ្វឹកហ្វឺន អំពី​គ្រឿង​សព្វាវុធ​ទំនើបៗ តាម​បច្ចេកវិទ្យា​យោធា​ទាន់សម័យ​និង​ក្ដាប់បាន​អំពី​យុទ្ធវិធី​នានា ក្នុង​ការបំពេញ​បេសកម្ម​ប្រឆាំង​ភេរវកម្ម និង​មនុស្សធម៌​ជាដើម​»​ដើម្បី​អបអរសាទរ​ខួប​ទី​៦០ នៃ​ការបង្កើត​ទំនាក់​ទ​នង​រវាង​កា​ទូត​កម្ពុជា និង​ចិន ដែល​បាន​បង្ហាញ​ពី​ការរីកចម្រើន គ្រប់​វិស័យ ។​

ជា​ចុងបញ្ចប់ សម្តេច​ពិជ័យ​សេនា ក៏​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ភាពក្លាហាន​របស់​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ដែល​បាន​ខិតខំ​អស់​រយៈពេល​ពីរ​សប្តាហ៍​មកនេះ​បាន​ធ្វើឲ្យ​សមយុទ្ធ​រួមគ្នា​នេះ​ទទួលបាន​លទ្ធផល​ល្អ​និង​ជោគជ័យ​គួរ​ឲ្យ​ស្ងប់ស្ងែង​ផងដែរ និង​បន្ត​ការលើកកម្ពស់ សហប្រតិបត្តិការ​ណ៍ក​ង​ទ័ព​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត និង​ដើម្បី​ជំរុញ​លំ​ហាត់​នាគ​មាស​នេះ ជា​យន្តការ​ដ៏​សំខាន់​មួយ ដែល​ជា​មធ្យោបាយ​ប្រាស័យ​ទំនាក់ទំនង​គ្នា សូម​យក​លទ្ធផល​សម្រេច​នា​ថ្ងៃនេះ ដូចជា​បទ​ពិសោធន៍​រៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន​ជា​ដៃគូរ​យោធា​ផែនការ​មក​កម្ពុជា​ដែល​មាន​ប្រសិទ្ធ​។​

សូមជម្រាបថា​កងពល​តូច​លេខ​៧០ មាន​យុទ្ធជន​ចូលរួម​ហ្វឹកហាត់​គឺ​កង​រថពាសដែក ដែល​មាន​ទ័ព​ថ្មេី​រជេី​ង​មក​ពីវរ​សេនា​តូច​ទ័ព​ពិសេស និង គាំទ្រ​បាញ់​កាំភ្លេីងត្បាល់ ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×