Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​អាវុធហត្ថ​ខេត្ត​បាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

spot_img

បាត់ដំបង​៖ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បាត់ដំបង កម្លាំង​ការិយាល័យ​ជំនាញ​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​នៅ ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់​។​

​កម្លាំង​អាវុធហត្ថ​ខេត្ត​បាត់ដំបង​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​នេះ​ដោយ​អនុវត្ត​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេ​ប​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រេទ​ស និង​អនុវត្ត​តាម​បេសកកម្ម​របស់​កងរាជអាវុធហត្ថ​គឺ បង្ការ បង្ក្រាប និង​សង្គ្រោះ ពិសេស​យកចិត្តទុកដាក់​លើ​បញ្ហា​ភូមិ​/​ឃុំ មាន​សុវត្ថិភាព​។​

​ជនសង្ស័យ ដែល​ត្រូវ​ចាប់ខ្លួន ១.​ឈ្មោះ តាំង សុខ​ជា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ទីលំនៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។ ២.​ឈ្មោះ ស្រី លាង​ផេង ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​រំចេក​៤ សង្កាត់ រតនៈ ក្រុង​បាត់ដំបង ។ ៣.​ឈ្មោះ សេង ភា​រ៉ា ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​ពេទ្យធ្មេញ ទីលំនៅ​ភូមិ​ឈើទាល ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង​។ វត្ថុតាង​ដកហូត​រួមមាន​ ៖ ​ម៉ា​ទឹកកក​២​កញ្ចប់ ទម្ងន់ ២,៥៣​ក្រាម ម៉ូតូ​ចំនួន ១ គ្រឿង​​ទូរស័ព្ទ​ចំនួន ២ គ្រឿង និង​រថយន្ត​ចំនួន ១ គ្រឿង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កំពុង​បន្ត​នីតិវិធី​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×