Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណួរ​ល្បងប្រាជ្ញា ៖ ហេតុ​អ្វី​ផឹកទឹក​ដូចគ្នា ប៉ុន្តែ​មាន​មនុស្ស​តែ​ម្នាក់​ស្លាប់​?

spot_img

​បុរស​និង​នារី​ម្នាក់ បាន​ទៅ​កាន់​ភោជនីយដ្ឋាន​មួយ​ដើម្បី​បរិភោគ​អាហារ ក្នុង​អំឡុង​ពេល​រង់ចាំ​ម្ហូបអាហារ​ចម្អិន​រួច នារី​នោះ​បាន​ហៅ​ទឹក​សុទ្ធ និង​ទឹកកក ៥​កែវ មក​ផឹក​ព្រោះ​មេឃ​ពេល​នោះ​វា​ក្តៅ​ខ្លាំង​។​

​អ្នកបម្រើ​បាន​យក​ទឹក ៥ កែវ ដូចគ្នា មក​ដាក់​លើ​តុ ដោយ​ស្រេក​ពេក​នារី​នោះ​បាន​ផឹក ៤​កែវ បន្តកន្ទុយ​គ្នា​អស់​ភ្លាម ខណៈពេលដែល​បុរស​រួម​ដំណើរ​គាត់​ពុំ​សូវ​ស្រេកទឹក​ក៏​ផឹក​បន្តិច​ម្តងៗ អស់​តែ​១​កែវ ។ ស្រាប់តែ​ពេល​ផឹក​រួច បុរស​រូប​នោះ​មាន​អារម្មណ៍​ពិបាក​ដកដង្ហើម មុខ​ស្លេកស្លាំង រួច​ក៏​ដាច់ខ្យល់​ស្លាប់​។​

​សួរថា មូលហេតុ​អ្វី​បណ្តាល​ឲ្យ​បុរស​នោះ​ស្លាប់​? ហេតុ​អ្វី​នារី​រួម​ដំណើរ​ផឹកទឹក​ដូច​គ្នា​ដល់​ទៅ ៤​កែវ បែរជា​គ្មាន​បញ្ហា​អ្វី​?

​នារី​នោះ​ផឹកទឹក​អស់ ៤​កែវ ក្នុងចំណោម​ទឹក ៥​កែវ ដូចគ្នា តែ​ពុំ​មាន​បញ្ហា​អ្វី​ខណៈពេលដែល​បុរស​នោះ​ផឹក​តែ​១​កែវ​គត់​បែរជា​ស្លាប់​។​

​ប្រិយមិត្ត​សាកល្បង​គិត​មើល​? ចម្លើយ​មាន​នៅ​ថ្ងៃស្អែក !

spot_img
×