Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១​គូ​នេះ​ត្រូវបាន​បង្ខំ​ឲ្យ​ដើរកាត់​ដងផ្លូវ​ទាំង​ខ្លួន​ននលគក និង​ស៊ី​កណ្តាប់​ដៃជើង​ធ្ងន់ធ្ងរ បន្ទាប់​រំលោភ​យុវតី​ម្នាក់ (​មាន​វីដេអូ​)

spot_img

​​បុរស​២​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​រំលោភ​យុវតី​អាយុ ១៧ ឆ្នាំ ម្នាក់ ត្រូវបាន​គេ​បណ្តើរ​កាត់​តាម​ដងផ្លូវ ក្នុង​កាយ​អាក្រាត ដោយ​ដៃ​ត្រូវបាន​ចង​ទៅក្រោយ ខណៈ​ស្ត្រី​ពោរពេញ​ដោយ​កំហឹង បាននាំគ្នា​វាយ​ដុំ​ពួកគេ​យ៉ាង​សាហាវ ។ ពួកគេ​ត្រូវបាន​ហ្វូងមនុស្ស​បញ្ចេញ​កំហឹង​នាំគ្នា​ចាប់​សម្រាត និង​បង្ខំ​ឲ្យ​ដើរ​តាម​បណ្តា​ដងផ្លូវ​ជាច្រើន នៅក្នុង​ទីក្រុង Yingkiong ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា មុនពេល​ប្រគល់​ឲ្យ​ប៉ូលីស ។​

​ប៉ូលីស​និយាយថា យុវតី​រងគ្រោះ​បាន​យល់ព្រម​ចេញ​ដើរលេង​ជាមួយ​ម្នាក់​ក្នុងចំណោម​បុរស​ទាំងពីរ បន្ទាប់ពី​បាន​រាប់អាន​ធ្វើជា​មិត្ត​ជាមួយ​បុរស​នេះ នៅលើ​បណ្តាញ​សង្គម ប៉ុន្តែ នាង​បាន​អះអាងថា បុរស​នោះ និង​មិត្តភក្តិ​របស់គាត់​៣​នាក់​ទៀត បាន​រំលោភ​នាង ។​

​បន្ទាប់ពី​រំលោភ​រួច បុរស​ទាំងនេះ បាន​ដឹក​នាង​យកមក​ទម្លាក់​នៅផ្ទះ​រប​ស់​នាង នា​វេលា​ម៉ោង​ប្រហែល ២ យប់ ហើយ​យុវតី​ដ៏​ក្លាហាន​នេះ ក៏បាន​ទៅកាន់​ប៉ុស្តិ៍​ប៉ូ​លី​នៅពេល​ព្រឹក ។ បន្ទាប់ពី​បានដឹង​រឿងរ៉ាវ​នេះ សាច់ញាតិ និង​អ្នកជិតខាង​នារី​រងគ្រោះ ក៏​ស្វែងរក និង​ឈានទៅ​ចាប់ខ្លួន​ជន​ចាប់រំលោភ​បាន​២​នាក់ ។ ទោះយ៉ាងណា ពួក​អ្នកភូមិ​បញ្ចេញ​កំហឹង បាន​ឡោម​ព័ទ្ធចាប់​សម្រាត និង​បង្ខំ​ពួកគេ​ដើរកាត់​តាម​ដងផ្លូវ ដើម្បី​ឲ្យ​ផ្តល់​ភាពអាម៉ាស់​ដល់​ពួកគេ ។ ប៉ុន្តែ ទន្ទឹម​នោះ​ផងដែរ ពួកគេ​ត្រូវបាន​ស្វាគមន៍​នឹង​កណ្តាប់​ដៃជើង​យ៉ាង​ចាស់ដៃ ពី​មហាជន​បញ្ចេញ​កំហឹង ទាំង​កណ្តាល​មេឃ​កំពុង​រលឹម​ភ្លៀង មុនពេល​ប៉ូលីស​មកដល់​ជួយ​អន្តរាគមន៍ ។​

​ទោះយ៉ាងណា ប៉ូលីស​ក៏​នៅតែ​តាម​ប្រមាញ់​ជនសង្ស័យ​២​នាក់​ទៀត ដែល​ត្រូវបាន​ជឿថា​មាន​អាយុ​ខ្ទង់ ២០ ឆ្នាំ ៕ ចន្ទី

spot_img
×