Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមរំលែកទុក្ខ! តារា​កំប្លែង​ជើង​ចាស់ លោកតា​វីតាមីនសេ បាន​ទទួល​មរណៈភាព​ហើយ

spot_img

​តារា​កំប្លែង​ជើងចាស់ នាយ​វីតាមីន​សេ បានទទួល​មរណៈភាព​ហើយ​! នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​កកូន​របស់លោក បានប្រកាស​នៅវេលា​ម៉ោង ៨ និង ១៩ នាទី​យប់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ ។ ដោយ​កូនប្រុស​របស់លោក​បាន​បង្ហោះ​រូបភាព និង​សរសេរ​ទាំង​ទុក្ខសោក​ថា​៖ «​លោកប៉ា​ទៅ​ចោល​កូនៗ​ហើយ កូន​ស្រលាញ់​លោកប៉ា​???​ស្នាមញញឹម​ដែល​លោកប៉ា​ធ្លាប់មាន​អោយ​កូន កូន​លែង​បានឃើញ​ទៀតហើយ​» ។​

​ដំណឹង​ដ៏​រន្ធត់​របស់លោក បាន​កើតឡើង​នាពេលនេះ គឺ​បន្ទាប់ពី​លោក​ទើបតែ​ត្រូវបាន​គ្រួសារ​ដឹក​យកមក​ផ្ទះ​វិញ បន្ទាប់ពី​ខាង​មន្ទីរពេទ្យ​ពុំ​អាចជួយ​សង្គ្រោះ​ជីវិត​របស់លោក​បាន​តទៅទៀត ព្រោះ​ជំងឺ​របស់លោក​ស្ថិតក្នុង​ដំណាក់កាល​ធ្ង​ន​ធ្ង​រ​ទៅហើយ ។​

​គួរ​ឲ្យ​ដឹងផង​ដែរ​ថា តារា​កំប្លែង​លោកតា វីតាមីន​សេ ដែលមាន​វ័យ ៦៩ ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ក្នុងឆ្នាំនេះ ដោយសារ​ជំងឺ​ខ្លាំងៗ​ច្រើន​ប្រភេទ​ដូចជា​៖ ទឹកនោមផ្អែម​, ដំបៅ​ក្រពះ​កម្រិតធ្ងន់ និង​សាច់​ដុះ​ក្នុង​ថ្លើម​ដ៏​កាច​សាហាវ ៕ ចន្ទី

 

spot_img
×