Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​កំពូល ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃ​អ៊ី​ន កំណត់​នៅ​ថ្ងៃទី​២៧ មេសា​

spot_img

​កិច្ចព្រមព្រៀង​អំពី​ជំនួប​កំពូល​អន្តរ​កូរ៉េ​បាន​សម្រេច​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក Kim Jong Un បាន​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​នាំឱ្យ​គេ​ភ្ញាក់ផ្អើល​ក្នុង​ប្រទេស​ចិន​ដែលជា​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​លើក​ទី​មួយ​របស់​លោក​ចាប់តាំងពី​បាន កាន់​អំណាច​កាលពី​ឆ្នាំ​២០១១ ក្រោយ​មរណៈភាព​របស់​ឳ​ពុក​លោក​គឺ​លោក Kim Jong Il​។​

​កិច្ចព្រមព្រៀង​ស្តីពី​កាលបរិច្ឆេទ និង​ទីកន្លែង នៃ​ជំនួប​កំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​លោក​គីម ជុង​អ៊ុន និង​លោក​មូន ចៃ​អ៊ី​ន បាន​ធ្វើឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ មីនា​។ កិច្ចព្រមព្រៀង​នេះ​ជា​លទ្ធផល​បាន​មក​ពី​ការជួប​ចរចា​គ្នា​រវាង​គណៈប្រតិភូ​ខាងជើង និង​ខាងត្បូង​ដែល​មាន​សមាជិក​ម្ខាងៗ​ចំនួន​៣​នាក់ នៅក្នុង​អាគារ​នៃ​ការរួបរួម​ក្នុងស្រុក Panmunjom ស្ថិត​ប៉ែក​ទឹកដី​កូរ៉េខាងជើង​។ តាម​កិច្ចព្រមព្រៀង ជំនួប​កំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៧ មេសា នៅក្នុង​ផ្ទះ​សន្តិភាព​កូរ៉េខាងត្បូង ស្ថិតក្នុង​ស្រុក Panmunjom​។​

​ពួក​ប្រេសីត​កូរ៉េ​ខាងជើង​និង​កូរ៉េខាងត្បូង​នឹង​ជួប​គ្នា​ទៀត នៅ​ថ្ងៃ​ពុធ​ទី​៤ ខែ​មេសា ដើម្បី​រៀបចំ​ជា​ចុងក្រោយ​បង្អស់​អំពី​សេចក្តី​ល្អិតល្អន់​នៃ​ជំនួប​កំពូល​រវាង​លោក Kim និង​លោក Moon៕ សូ​យ​ន​

spot_img
×