Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំលឹក​ឱ្យ​អ្នកជំនាន់ក្រោយៗ បាន​យល់ដឹង​កាន់តែច្បាស់ និង​បន្ត​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស នៃ​សារៈសំខាន់​ក្រមា​ខ្មែរ​

spot_img

​ភ្នំពេញ ​៖ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ជា ស៊ីណា បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ ចូលរួម​ពិធី​ត្បាញ​ក្រមា​វែង​ជាង​គេ​នៅលើ​ពិភពលោក ដែល​មាន​ប្រវែង ១០០០​ម៉ែត្រ ក្នុង​បរិវេណ​វាល​ព្រះមេរុ ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក ដែល​នឹង​ត្រូវ​យក​តាំង​បង្ហាញ​ក្នុង​ពិធី​មហាសង្ក្រាន្ត​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​នា​ខេត្ត​សៀម​រាម​អង្គរ ដែល​ខិតជិត​ចូល​មកដល់​នា​ពេល​ខាង​មុននេះ​។

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​តាំង​បង្ហាញ​នូវ វត្ថុ​សិល្បៈ វប្បធម៌ ប្រពៃណី និង​ត្បាញ​ក្រមា ដើម្បី​រំលឹក​ឱ្យ​អ្នកជំនាន់ក្រោយ បាន​យល់ដឹង និង​បន្ត​ថែរក្សា​

​ដើម្បី​ចូលរួម​អបអរសាទរ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​សង្គ្រាន​ឆ្នាំ​ថ្មី នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ និង​កម្មវិធី​សប្បាយភាព​ជាច្រើន​ទៀត រួម​ទាំង​រៀបចំ​លំអរ​តាម​ដងផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ឱ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ បាន​កម្សាន្ត​សប្បាយ​ផង និង​បង្ហាញ​ពី​ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី​ខ្មែរ ហើយក៏​ជា​ការ​រំលឹក​ឱ្យ​អ្នកជំនាន់ក្រោយៗ បាន​យល់ដឹង​កាន់តែច្បាស់ និង​បន្ត​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស​យូ​អង្វែង​។​

​មានប្រសាសន៍ ប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​ពិធី​អញ្ជើញ​ទស្សនា និង​លើកទឹកចិត្ត ដល់​ក្រុម​ត្បាញ​ក្រមា​ខ្មែរ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​វាល​ព្រះមេរុ កាលពី​រសៀល​ថ្ងៃ​ទី​២៩​ខែ​មីនា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹងថា រាល់​សកម្មភាព​នានា ដែល​បាន​បង្កើតឡើង ដើម្បី​ចូលរួម​អបអរសាទរ បុណ្យ ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​របស់​យើង និង​មួយ​ផ្នែក​ទៀត រំលឹក​ឱ្យ​កូន​ខ្មែរ បានដឹង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​តស៊ូ បង្កើត​នូវ​ស្នាដៃ ច្នៃប្រឌិត នូវ​សម្ភារៈ​ប្រើប្រាស់​របស់​បុព្វ​បុរស ដែល​បាន​បន្សល់​ទុក​មកឱ្យ​អ្នកជំនាន់ក្រោយ​បន្ត​ថែរក្សា​ការពារ​ឱ្យ​គង់វង្ស​។​

លោក​អភិបាល​បាន​រំលឹកថា “​សិប្បកម្ម ត្បាញ ជា​ស្នាដៃ​របស់​ដូនតា​ខ្មែរ​យើង តាំងពី​បុរាណកាល​មក បង្កើតឡើង​សម្រាប់​អាជីវកម្ម​ចិញ្ចឹម​ជិវិត​ប្រចាំថ្ងៃ​ក្នុង​គ្រួសារ ហើយ​សមិទ្ធផល​មួយ​នេះ កំពុង​មាន​ប្រជាប្រិយភាព និង​ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​យុវជន ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​បាន​មក​ទស្សនា​កម្សាន្ត នៅ​ប្រទេស កម្ពុជា​។ ក្រមា​ខ្មែរ ជា​ផលិតផល​ដែល​ផលិត​ឡើង​ដោយ​ដៃ​កសិករ មាន​តួនាទី​ច្រើនយ៉ាង សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ​។​

លោក ឃួ​ង ស្រេង បញ្ជាក់ថា ការរៀបចំ​ឱ្យមាន​កម្មវិធី​បង្ហាញ​ពី​សិប្បកម្ម​ក្រមា និង​ផលិតផល​ក្រមា នាពេលនេះ ជា​កិច្ចការ​ដ៏​មាន​ប្រយោជន៍ សម្រាប់​កូន​ខ្មែរ ដឹង​ពី​សារសំខាន់ និង​គុណប្រយោជន៍​ក្រមា​របស់​កសិករ​ខ្មែរ​។ លោក​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាជន បន្ត​ការប្រើប្រាស់​ក្រមា​ខ្មែរ ដែល​ជា​មរតក​របស់​ខ្លួន និង​ជួយ​អភិរក្ស​ទាំងអស់គ្នា ព្រមទាំង​អំពាវនាវ​ឱ្យ​មក​ទស្សនា ការតាំង​បង្ហាញ​ពី​សង្វាក់​សិប្បកម្ម​ត្បាញ​ក្រមា​នៅទីនេះ និង​ជួយ​ជាវ​ផលិតផល ដែល​ជា​ស្នាដៃ​របស់​យុវជន​ខ្មែរ​ឱ្យបាន​ច្រើន ដើម្បី​ជា​ការលើកទឹកចិត្ត និង​ជំរុញ​ការផលិត​។​

ជាមួយគ្នា​នោះ លោក អភិបាល ក៏​បាន​ជម្រាបជូន អំពី ការរៀបចំ​តុបតែង លំអរ​សោភ័ណភាព តាម​ដងផ្លូវ សួនច្បារ កន្លែង​កម្សាន្ត វត្ត​អារាម និង​សង្ក្រាន្ត​វត្តភ្នំ រួចជាស្រេច ជាពិសេស ត្រៀម​ពង្រឹង​សន្តិសុខ សណ្តា​ប់ ការពារ​សុវត្ថិភាព សម្រាប់​អ្នក​មក​កម្សាន្ត​នានា និង​ទទួល​អំណរ​ឆ្នាំ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×