Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ម្នាក់​ប៉ះ​បង្គោល​ភ្លើង​ឆក់​ស្លាប់​នៅ​ខេត្តសៀមរាប , អគ្គិសនី​កម្ពុជា​ថា​មិន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​ខ្លួន​

spot_img

​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខ​ណះ​បាន​ដើរ​ទៅ​ប៉ះពាល់​ជាមួយនឹង​បង្គោល​ភ្លើង​១​ដើម ស្ថិត​នៅ​ចំណុច​បង្គោល​ភ្លើង​លេខ​៥៥៩ ផ្លូវ​បេតុង ធានា​គា​អេស៊ីលីដា ជិត​ហាង​ម្លិះ​អង្គរ​ថ្មី ភូមិ សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប វេលា​ទៀបភ្លឺ ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​ហៅ​ឈ្មោះ ភា អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក ហាង​តា​លាភ​អូរឫស្សី​២ ស្នាក់នៅ​បណ្តោះអាសន្ន បន្ទប់​ជួល​ភូមិ សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មាន​ស្រុកកំណើត​នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

​ក្រោយ​កើតហេតុ​នេះ មជ្ឈដ្ឋាន​បាន​នាំឲ្យ​មាន​ការរិះគន់ និង​ការចោទប្រកាន់​ថា​ករណី​នេះ​បណ្តាលមកពី​ខាង​មន្ត្រី​អគ្គិសនី​ក្នុង​ខេត្ត​សៀមរាប​មិន​យកចិត្តទុកដាក់​រៀបចំ​បង្គោល​ភ្លើង​ឲ្យ​ត្រឹមត្រូវ​ទើប​ធ្វើ​ឲ្យ​ឆ្លង​ចរន្ត​ស្លាប់​មនុស្ស​បែប​នេះ​ហើយ​ថា​មិន​បាន​យកចិត្តទុក​ដាក់ រឿង​បង្គោល​ភ្លើង​នានា នៅ​ខេត្ត​សៀមរាប ដូច​ខ្សែភ្លើង​រញ៉េរញ៉ៃ​ឡើយ​។

​លោក​ឧត្តមសេនីយ៍ត្រី​ទិត្យ ណា​រ៉ុង​ស្នងការ​នគរបាល ខេត្តសៀមរាប​បានឲ្យដឹងថា ស្ត្រី​រូប​នោះ ចេញពី​ធ្វើការ ហើយ​ដើរ​ទៅ​ប៉ះ​បង្គោល​ភ្លើង ដោយ​យប់មិញ​មាន​ភ្លៀង​ផង​នោះ ក៏​មាន​ចរន្ត​ឆ្លង​តែម្ដង ។​

​អគ្គិសនី​កម្ពុជា បាន​ចេញ​មក​អះអាង​ថា បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​នៅ​កណ្តាល​ក្រុង​សៀមរាប ដែល​ឆ្លងភ្លើង​ឆក់​នារី​ម្នាក់​ស្លាប់​នៅ​ទៀបភ្លឺ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ មិន​ស្ថិត​នៅក្រោម​ការ​ង​គ្រប់គ្រង​របស់​ខ្លួន​នោះ​ឡើយ​។​

ការ​ចេញ​មក​បញ្ជាក់រ​បស់​អគ្គិសនី​កម្ពុជា បាន​ធ្វើឡើង​ក្រោយពេល​ដែល​នារី​ម្នាក់​នៅ​ទៀបភ្លឺ​ថ្ងៃ​នេះ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ឆក់​ចរន្តអគ្គិសនី​ពេល​រូប​នាង​យក​ដៃ​ប៉ះ​បង្គោល​ភ្លើង​មួយ​ដើម ស្ថិតនៅក្នុង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​ខេត្ត​សៀមរាប៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×